Ad Code

បេក្ខភាព​តំណាង រាស្ត្រ នាំ​អំណោយ​មនុស្សធម៌​ពី​ម៉ាឡេស៊ី ចែកជូន​ពលរដ្ឋ​សាសនិក​អ៊ីស្លាម ខែ​បួស​រ៉ា​ម៉ា​ឌន



ពោធិ៍សាត់ ៖ លោក រ៉ូ​ហ្វី អូស្មាន អ្នកតំណាងរាស្ត្រ​មណ្ឌល ខេត្តពោធិ៍សាត់ និង លោកស្រី ម៉ាណ ណាវី បេក្ខភាព​តំណាងរាស្ត្រ​មណ្ឌល​ភ្នំពេញ បាន​នាំយក​អំណោយ​សប្បុរសធម៌​របស់​សប្បុរសជន​ម៉ាឡេស៊ី ជា​គ្រឿង​ឧបភោគ បរិភោគ និង​ថវិកា មក​ប្រគល់​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​អ៊ីស្លាម​ចំនួន​២០០​គ្រួសារ នៅ​ភូមិ​ស្ពាន​២ ឃុំ​ក្បាល​ត្រាច ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ដែល​គ្រួសារ​នីមួយៗ ទទួលបាន ទឹកក្រូច ១​ដប​,​ទឹកសេរ៉ូ​១​ដប​,​ស្ករស​១​គីឡូ​, ទឹកដោះគោ ២​កំប៉ុង​, អំបិល​១​គីឡូ​,​មី​៥​កញ្ចប់​, ទឹកត្រី​១​ដប និង​ថវិកា​ផង​ដែរ។



ពិធី​ចែក​អំណោយ​នេះ​ បានប្រព្រឹត្ត​ទៅ កាលពី​រសៀល​ថ្ងៃ​អង្គារ​១៤ រោច ខែ​ជេស្ឋ ឆ្នាំច​សំរឹទ្ធិស័ក​ព​.​ស​២៥៦២ ត្រូវ​និង​ថ្ងៃទី ១២ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ភូមិ​ឃុំ​ក្បាល​ត្រាច ស្រុក​ក្រគរ ខេត្ដ​ពោ​ធិ៍​សាត់។



លោក រ៉ូ​ហ្វី អូស្មាន បាន​បញ្ជាក់​ថា បាន​ជូនពរ​បងប្អូន ក្នុង​ឱកាស​ដែល​ពិធីបុណ្យ​ឆ្លង​បួស​រ៉ា​ម៉ា​ឌន ដែល​នឹង​ខិត​មកដល់​១​សប្តាហ៍​ក្រោយ សូម​បងប្អូន​បានទទួល​នូវ​ផល​បុណ្យ​កុស​ល និង បន្ត​រួមរស់​ប្រកបដោយ​សេចក្តី​សុខ​សប្បាយ ចម្រុងចម្រើន រុងរឿង​តទៅ​មុខ​។ ក្នុងនាម​ជា​បេក្ខជន​តំណាងរាស្ត្រ មណ្ឌល​ខេត្ត​ពោ​ធិ៍​សាត់ លោក រ៉ូ​ហ្វី អូស្មាន បាន​ជម្រាប​ជូន​បងប្អូន​ថា រាជរដ្ឋាភិបាល​កម្ពុជា ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា គឺជា​អ្នក​ខ្វាយខ្វល់​ពី​សុខុមាលភាព របស់​បងប្អូន យកចិត្តទុកដាក់​ដោះស្រាយ​រាល់​កង្វល់​ផ្សេងៗ​របស់​សហគមន៍ មិនដែល​រាថយ​ឡើយ ដែល​នេះ​គឺជា​ការ អនុវត្ត​ទៅតាម​គោលនយោបាយ​របស់​បក្ស​ដ៏​ត្រឹមត្រូវ ដើម្បី​បំពេញ​សេចក្តីត្រូវការ​របស់​ប្រជាជន និង សង្គមជាតិ​ទាំងមូល​។​



លោក​បន្ដ​ថា សេរីភាព​ដែល យើង​ទទួល​បាន​ជាង​៣០​ឆ្នាំ​មកនេះ គឺ​មានតែ​គណបក្ស​ប្រជាជន​កម្ពុជា តែមួយគត់ ដែល​បាន​អភិវឌ្ឍ​ប្រទេសជាតិ​ពី​បាទ​ដៃ​ទទេ ដោយ​ចាប់​ផ្តើម​កសាង​ស្តារ និង​ជំរុញ​ការ​អភិវឌ្ឍ​ឲ្យ​មាន​ការ​រីកចម្រើន មាន​អ្វីៗ​គ្រប់បែប​យ៉ាងដូច​សព្វ​ថ្ងៃនេះ ដោយ​មិន​សន្យា​ខ្យល់ ដូច​អ្នកនយោបាយ​ប្រថុយ​ប្រ​ឋាន​មួយចំនួន​នោះ​ឡើយ​។ គណបក្ស​ប្រជាជន​មាន​គោលការណ៍ និង​យុទ្ធសាស្ត្រ​ដឹកនាំ​ដ៏​ត្រឹមត្រូវ​ប្រកបដោយ​កិត្តិ​បណ្ឌិត របស់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ជាច្រើន​អាណត្តិ ជាពិសេស​ក្នុង​អាណត្តិ​ទី​៥​នេះ បាន​ជំរុញ​អភិវឌ្ឍ​គ្រប់​ហេ​ដ្ឋា​រចនាសម្ព័ន្ធ ,​ផ្លូវ​ស្ពាន ,​ថ្នល់ ,​ផ្សារ​, សាលារៀន , មន្ទីរពេទ្យ​វត្ត​អារាម គឺ​ទទួល​បាន​សមិទ្ធផល​ជាច្រើន​កើត ឡើងជា​ហូរហែ​ជាក់ស្តែង​ផ្ដល់​ការអភិវឌ្ឍ លើ​គ្រប់​វិស័យ​មកដល់​ពេល​បច្ចុប្បន្ន​នេះ៕

  



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu