Ad Code

រដ្ឋ​សភា​ នឹង​បន្ត​សម័យប្រជុំ​ពេញអង្គ​រដ្ឋសភា​នៅ​ថ្ងៃទី ៧ ខែមិថុនា​ខាងមុខ



ភ្នំពេញ​ ៖​ រដ្ឋសភា ​នឹង​បន្ត​សម័យប្រជុំ​ពេញអង្គ​រដ្ឋសភា​លើក​ទី​១០ នីតិកាល​ទី​៥ នៅ​ថ្ងៃទី ៧ ខែមិថុនា​ខាងមុខ​។ នេះ​បើតាម​ប្រសាសន៍​លោក ឡេង ប៉េងឡុង អគ្គលេខាធិការ​រដ្ឋសភា បាន​ប្រាប់​ក្រុម​អ្នក សារព័ត៌មាន​ក្រោយពី​បញ្ចប់​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​ ក្រោម​អធិបតីភាព​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​នៅ​ព្រឹក​ថ្ងៃទី​៥ ខែមិថុនា​នេះ ​នៅ​វិមាន​រដ្ឋសភា។

អគ្គលេខាធិការ​រដ្ឋសភា​លោក ឡេង ប៉េងឡុង បាន​បញ្ជាក់ថា សម័យប្រជុំ​ពេញអង្គ​រដ្ឋសភា​លើក​ទី​១០ នីតិកាល​ទី​៥​នេះ នឹង​ពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់​ចំនួន ៣ ទៅតាម​ការស្នើ​ឡើង​រប​ស់​រាជ​រដ្ឋាភិបាល​ទុកដូចជា​ការប្រញាប់ ក្នុង​នោះ​ទី​១-​ការពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពី ប្រាក់​ឈ្នួល​អប្បបរមា ២-​ការពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពី​វិសោធនកម្ម​មាត្រា​៨៧ ចំណងជើង​ចំណុច​"​គ​"​ផ្នែក​ទី​៣ នៃ​ជំពូក​៤ មាត្រា​៨៩ មាត្រា​៩០ មាត្រា​៩១ មាត្រា​៩៤ មាត្រា​១១០ មាត្រា​១២០ និង មាត្រា​១២២ នៃ​ច្បាប់​ស្តីពី ការងារ ដែល​ត្រូវ​បានប្រកាស​ឱយប្រើ​ដោយ​ព្រះរាជក្រម​លេខ ជ​ស​/​រកម​/០៣៩៧/០១ ចុះ​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​១៩៩៧​។ ៣-​ការពិភាក្សា និង​អនុម័ត​សេចក្តី​ព្រាងច្បាប់​ស្ដីពី​វិសោធនកម្ម​មាត្រា​៣ មាត្រា​៦ មាត្រា​៧ មាត្រា​៨ មាត្រា​៩ មាត្រា​១១ មាត្រា​១២ ចំណងជើង​ជំពូក​៤ មាត្រា​១៦ មាត្រា​១៩ មាត្រា​២៦ មាត្រា​៥០ មាត្រា​៥១ មាត្រា​៥២ មាត្រា​៥៣ មាត្រា​៥៤ មាត្រា​៥៥ មាត្រា​៥៦ មាត្រា​៥៧ មាត្រា​៥៨ មាត្រា​៥៩ មាត្រា​៦៥ មាត្រា​៦៦ មាត្រា​៦៧ មាត្រា​៦៨ នៃ​ច្បាប់​ស្តីពី​ស្តង់ដារ​កម្ពុជា ដែល​ត្រូវ​ប្រកាស​ឲ្យ​ប្រើ​ដោយ​ព្រះរាជក្រម​លេខ នស​/​រកម​/០៦០៧/០១៣ ចុះ​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០១៧៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu