Ad Code

ទំនង​ចង ក ៥​ថ្ងៃ​ហើយ សព​ស្ទើរ​រលួយ ទើប​មានការ​ភ្ញាក់ផ្អើល



បាត់ដំបង ៖ បុរស​វ័យ​កណ្តាល​ម្នាក់ ដែល​គ្មាន​អ្នក​ណាមួយ​ស្គា​ល់ពី​អត្តសញ្ញាណ​ បាន​ចង ក​សម្លាប់ខ្លួន នៅ​កណ្តាល​វាលស្រែ​ខាងក្រោយ​ភូមិ​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​ ដែល​ខ្លួនប្រាណ​សព ស្ទើរតែ​រលួយ​ទៅហើយ​ ទើប​មានការ​ភ្ញាក់ផ្អើល ដោយសារតែ​តំបន់​នេះ​មិនសូវមាន​អ្នកណា​ឆ្លងកាត់។

ការភ្ញាក់ផ្អើល​នេះ ​បាន​កើតឡើង​នៅវេលា​ម៉ោង ១០​និង​២០​នាទី ព្រឹក ថ្ងៃទី ៤ ខែ​មិថុនា ​ឆ្នាំ​២០១៨ ត្រង់ចំណុច វាលស្រែ ខាងត្បូង ភូមិ​ប៉ោយ​តាសេក ឃុំ បឹង​ព្រីង ស្រុក​ថ្មគោល ខេត្តបាត់ដំបង ចម្ងាយ​ប្រហែល ជាង ១ ០០០ ម៉ែត្រ ដោយមាន​ករណី ធ្វើអត្តឃាត មួយ គឺ​ជនរងគ្រោះ​មិន​ស្គាល់​សាវតារ។​

នៅនឹងកន្លែង​កើតហេតុ គឺ​សមត្ថកិច្ច​បាន​ពិនិត្យឃើញថា សព​នេះ​ភេទ​ប្រុស អាយុ ប្រហែល ជិត ៣០ ឆ្នាំ សម្បុរ​ខ្មៅ កម្ពស់​ប្រហែល​១,៦០​ម គ្មាន​សម្លៀកបំពាក់ និង​មាន​ស្នាម​សាក់​រូប​ធូប​មូស​នៅលើ​ដៃ​ខាងស្តាំ ដោយ​ជនរងគ្រោះ បាន​យក​ខោ​លី​អូ​យឺត ទៅ​ថ្ពក់​ច​ង​ក ទៅ​នឹង​មែក​ដើមថ្កូវ​បណ្តាលអោយ​ស្លាប់។

តាម​ការត្រួតពិនិត្យ និង​សន្និដ្ឋាន ផ្នែក​ជំនាញ​បច្ចេកទេស នៃ​ស្នងការដ្ឋាន នគរបាល​ខេត្តបាត់ដំបង បាន​អះអាង​បឋម​ថា សព អាច ស្លាប់​រយៈពេល​៤ ទៅ ៥ ថ្ងៃ ហើយ ដោយ​ធ្វើអត្តឃាត គឺ​ចង ក​យ៉ាងពិត​ប្រាកដ ក្រោយ​ពិនិត្យ សមត្ថកិច្ច​ក៏បាន​សុំ​គោលការណ៍​ទៅ​លោក​ព្រះរាជអាជ្ញា ដើម្បី​កប់​នៅនឹងកន្លែង​ជា​បណ្ដោះអាសន្ន។

បើតាម​សាក្សី​ចំនួន​២​នាក់ ដែល​រស់នៅ​ក្នុងភូមិ​នោះ បាន​និយាយថា បុរស​ម្នាក់នេះ​ គេ​បានឃើញ​ដើរ​នៅតាម​វាលស្រែ ដោយ​ស្លៀក​តែ​ខោ លី​អូ អត់​អាវ អត់​ស្បែកជើង​ ហើយ​មាន​កាន់​ដប​ទឹក​សុទ្ធ​១​ដប គឺ​ការ​ប្រទះឃើញ​នេះ​ប្រហែលជា​៥​ថ្ងៃមុន ដូច្នេះ​គេ​អាច​សន្និដ្ឋានថា បើ​មិន​បែក​ថ្នាំ ក៏​ជា​ម​នុស្ស​មិន​គ្រប់​ដែរ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu