Ad Code

អាវុធហត្ថ​រាជធានី​បញ្ជូន ជនសង្ស័យ ០៣​នាក់ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​ទៅ​តុលាការ



ភ្នំពេញ ៖ កម្លាំង​អាវុធហត្ថ​រាជធានី​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ជនសង្ស័យ​៣​នាក់​ទៅ​តុលាការ នា​ថ្ងៃទី​៤​មិថុនា​នេះ បន្ទាប់​កម្លាំង​ល្បាត​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ព្រែក​ព្នៅ បាន​ឃាត់ខ្លួន​ជនសង្ស័យ ០៣​នាក់ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន នៅ​ចំណុច​ពីរ​ផ្សេងគ្នា​ក្នុង​ថ្ងៃ​តែមួយ នា​ថ្ងៃទី​០២ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ភូមិ ផ្សារ​លិច សង្កាត់ ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ។

មន្ត្រី​អាវុធហត្ថ​រាជធានី​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​០៤ មិថុនា​ថា ពួកគេ​ទាំង ០៣​នាក់ រួមមាន ១- ឈ្មោៈ ធិ​ន ដា ភេទ​ប្រុស អាយុ២៧​ឆ្នាំ ឃាត់ខ្លួន​បាន វេលា​ម៉ោង​១៦និង៣០​នាទី ចំណុច ផ្លូវ​បេតុង មុខ​បុរី​កម្ពុ ភូមិ ផ្សារ​លិច សង្កាត់ ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​,២- ឈ្មោះ ជាតិ វុទ្ធី ភេទ​ប្រុស អាយុ ២០​ឆ្នាំ​និង​៣- ឈ្មោះ ស៊ុន រដ្ឋា ហៅ​វ៉ិ​ត ភេទ​ប្រុស អាយុ ១៤​ឆ្នាំ ឃាត់ខ្លួន​បាន វេលា​ម៉ោង​៥​ល្ងាច នៅ​ចំណុច ផ្លូវ​បេតុង ភូមិ​ផ្សារ​លិច សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានីភ្នំពេញ​។

បច្ចុប្បន្ន ពួកគេ​ទាំង ០៣​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កំពុងធ្វើការ​សួរចម្លើយ និង​កសាង​សំណុំ​បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់ការ​តាមច្បាប់​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu