Ad Code

កម្ពុជា​ឆ្លងកាត់​ឧបសគ្គ​ជាច្រើន​ ក្នុង​ការ​ស្វែងរក​សន្តិភាព​ និង​ការ​អភិវឌ្ឍ



កោះកុង​ ៖ ​គណៈ​ពង្រឹង​មូលដ្ឋាន​ស្រុកស្រែ​អំបិល បាន​ថ្លែង​ថា កម្ពុជា​បាន​ឆ្លងកាត់​ឧបសគ្គ​ជាច្រើន​ស្ទើរ​រាប់មិនអស់ ក្នុងការ​ស្វែងរក​សុខ​សន្តិភាព និង​ការអភិវឌ្ឍ​​ជូន​ប្រជាពលរដ្ឋ ទម្រាំ​មកដល់​សព្វថ្ងៃនេះ​ដោយ​ក្នុងនោះ​បានផ្តល់​សុខសន្តិភាព ស្ថិរភាព​នយោបាយ​យ៉ាង​ល្អប្រសើរ និង​បាន​ជំរុញ​ដល់​ការអភិវឌ្ឍ​ ទាំង​ក្នុង​វិស័យ​អាណាចក្រ និង​ពុទ្ធចក្រ​មានការ​រីកចម្រើន​យ៉ាងខ្លាំង​គ្រប់​មូលដ្ឋាន​នៅ​ទូទាំងប្រទេស​។​

នេះ​ជាការ​លើកឡើង​របស់លោក លី សា​ម៉េ​ត សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ក្រុមការងារ​ចុះជួយ​អភិវឌ្ឍន៍ ឃុំ​ស្រែអំបិល​ស្រុក​ស្រែអំបិល​ខេត្តកោះកុង​ដែល បាន​លើក ឡើង​នៅក្នុង​ពិធី​បុណ្យចម្រើនព្រះជន្ម និង​ស្រោចស្រព​សុគន្ធវារី ការ​សំណេះសំណា​ល​ជាមួយ​ពុទ្ធបរិស័ទ និង​ការ​ប្រគេន​ថវិកា សម្រាប់​កសាង​វត្ត​ស្រែអំបិល នា​ចុង​សប្តាហ៍​កន្លងមក​ថ្មីៗ​នេះ។

លោក​បាន​លើកឡើងថា មុននឹង​កម្ពុជា​ឆ្លង​ផុតពី​សង្គ្រាម​រុំារ៉ៃ រហូត​ទទួលបាន​សុខសន្តិភាព​ពេញលេញ​ និង​ការអភិវឌ្ឍ​​មកដល់​សព្វថ្ងៃនេះ គឺ​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​អគ្គមហាសេនា ប​តី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​ពុះពារ​គ្រប់​ឧបសគ្គ ក្នុងការ​ស្វែងរក​សុខ​សន្តិភាព​ និង​ការអភិវឌ្ឍ​ជូន​ជាតិ​មាតុភូមិ ដោយ​ធ្វើ​ឲ្យ​ ប្រជាពលរដ្ឋ​រស់នៅ​ប្រកបដោយ​សុខ​សាន​ត្រាណ ពេញបរិបូរណ៍ ទាំង​សិទ្ធិ​ក្នុងការ​រស់នៅ និង​ការប្រកបមុខរប​ផ្សេងៗ ទៀត​ជាដើម​។​

លោក បាន​បន្តថា ក្រោយពី​កម្ពុជា​ទទួលបាន​សុខសន្តិភាព​ហើយ​នោះ រាជរដ្ឋាភិបាល​បាន​ជំរុញ​គ្រប់​យុទ្ធសាស្ត្រ គ្រប់​នីតិវិធី ដើម្បី​ព​ន្លឿ​ន​ការងារ​អភិវឌ្ឍន៍​ប្រទេសជាតិ​ដូចជា ផ្លូវ មាន​ផ្លូវ​ខ្វាត់ខ្វែង ជួយ​សម្រួល​ដល់​ការធ្វើដំណើរ​បាន​កាន់ តែ​ឆាប់រហ័ស មាន​ស្ពាន មាន​វត្ត​អារាម ទីផ្សារ​និង​មាន​សាលារៀន​ស្ទើរ​គ្រប់​មូលដ្ឋាន​។ ក្នុង​គោលដៅ​នេះ​គឺ​ដើម្បី​ប​ង្ក​លក្ខណៈ​ងាយ ស្រួល​ដល់​សិស្សានុសិស្ស ព្រោះ​ប្អូនៗ​កុមារ​គឺជា​ទំ​ពាង​ស្នង​ឬ​ស្សី​ដែល​មិនអាច​ខ្វះ​បាន ក្នុងការ​ពង្រីក​ធនធាន​មនុស្ស​ឲ្យ​កាន់តែ ប្រសើរ រួមគ្នា​អភិវឌ្ឍន៍​មហា​សាមគ្គី ដើម្បី​ឲ្យ​ប្រទេសជាតិ​យើង មានការ​ទទួលស្គាល់​គ្រប់​ផ្នែក នៅលើ​ឆាក​អន្តរជាតិ​។​

លោក លី សា​ម៉េ​ត លើកឡើង​បន្តថា ដោយសារ​មាន​សេចក្តី​គោរព​ស្រលាញ់​យ៉ាង​ខ្លាំង និង​ស្មោះត្រង់​ជានិច្ច មកលើ​សម្តេច​តេ​ជោ ហ៊ុន សែន និង​ដើម្បី​ចូលរួមចំណែក​អភិវឌ្ឍន៍​នៅតាម​មូលដ្ឋាន ឲ្យ​ប្រជាពលរដ្ឋ​ទទួលបាន គ្រប់​ហេដ្ឋារចនាសម្ព័ន្ធ ដើម្បី​ជា​ប្រយោជន៍​ដល់​ប្រជាជន និង​ជា​ប្រយោជន៍​សម្រាប់​មនុស្ស​ជំនាន់​ក្រោយៗ​នោះ​ រូបលោក​ផ្ទាល់​បាន ចំណាយ​ថវិកា​ផ្ទាល់ខ្លួន​ជាង ៤០០​លាន​រៀល ក្នុងការ​ចូលរួម​អភិវឌ្ឍ​ទៅលើ​វិស័យ​អាណាចក្រ និង​វិស័យ​ពុទ្ធចក្រ នៅក្នុង ឃុំ​ស្រែអំបិល និង​ឃុំ​ដង​ពែង។ ការអភិវឌ្ឍន៍​ទាំងអស់​ខាងលើ​នោះ​ សម្រាប់​វិស័យ​អាណាចក្រ​រួមមាន ការជួយ​សាងសង់​ស្នាក់ការ​គណបក្ស​ប្រជាជន កម្ពុជា ការស្ថាបនា​ផ្លូវ​គ្រួស​ក្រហម ចាក់​ដី​បំពេញ​ដើម្បី​សាងសង់​ប៉ុស្តិ៍​រដ្ឋបាល​ដង​ពែង។ ចំណែក​នៅក្នុង​វិស័យ​ពុទ្ធចក្រ បាន​ជួយ​អភិវឌ្ឍន៍​កើតចេញ​សមិទ្ធផល​នានា​ជាច្រើន​ទៀត ព្រោះ​វិស័យ​ទាំងពីរ​នេះ មាន​សារៈសំខាន់​ណាស់ ដើម្បី​ជា​ប្រយោជន៍​យើង​គ្រប់ៗ​គ្នា​។ លោក លី សា​ម៉េ​ត ក៏បាន​ជំរុញ​អោយ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់គ្នា​ត្រូវតែ​ចូលរួម​ទៅ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​ឈរ​លេខ​រៀង​ទី​២០​នា​ថ្ងៃទី​២៩ កក្កដា​ខាងមុខនេះ​ដើម្បី​ប្រទេសជាតិ​យើង​មាន​សុខ​សន្តិភាព​និង​ការអភិវឌ្ឍន៍​បន្ថែម​ទៀត៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu