Ad Code

រថយន្ត​កុងតឺន័រ​ដឹក​ឥដ្ឋការ៉ូ​ ក្រឡាប់​ផ្ងារជើង​ បណ្ដាល​ឲ្យ​អ្នក​បើក​របួស​ស្រាល



ភ្នំពេញ ​៖ ​រថយន្ត​កុងតឺន័រ​​​ ខណៈ​ដល់​រង្វង់​មូល​បើក​បួង​ចង្កូត​បត់​ទៅ​ផ្លូវត្រង់​ហើប​ជើង​មុខ​​ បណ្ដាល​ឲ្យ​ក្រឡាប់​ផ្ងារជើង​ខូចខាត​រថយន្ត​យ៉ាង​ដំណំ​ រីឯ​អ្នកបើកបរ​រង​របួស​ស្រាល​កាលពី​វេលា​ម៉ោង​៨​និង​១៨​នាទី​ព្រឹក ​ថ្ងៃទី​២៥ ​ខែមិថុនា​ ឆ្នាំ​២០១៨ ​ស្ថិត​តាម​បណ្ដោយ​វិថី​ឈ្នះ​ឈ្នះ​ចំណុច​រង្វង់​មូល​ទី​១​ភូមិ​ព្រែ​កតា​រ័ត្ន ​សង្កាត់​ព្រែក​តាសេក​ ខណ្ឌ​ជ្រោយចង្វារ​ រាជធានី​ភ្នំពេញ​។



រថយន្ត​កុងតឺន័រ​ខាងលើ​ ពណ៌​បៃតង​លាយ​ស្លា​ទុំ​ ពាក់​ស្លាក​លេខ ​ភ្នំពេញ​3C-7340​ បើក​ដោយ​​ឈ្មោះ​សៅ ពិ​សិទ្ធ ​ភេទ​ប្រុស ​អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ក្រាំងស្វាយ​ សង្កាត់​ព្រែក​កំ​ពិស​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ។



ប្រភព​ព័ត៌មាន​ពី​អ្នក​បើក​រថយន្ត​ខាងលើ​ បាន​ឲ្យ​ដឹង​ថា ​នៅ​មុន​ពេល​កើតហេតុ​រូបគេ​បានបើក​​រថយន្ត​តាមផ្លូវ​ខាងលើ​ទិសដៅ​ពី​លិចទៅ​កើត ​ខណៈ​មក​ដល់​រង្វង់​មូល​ ដែល​ជា​ចំណុច​កើតហេតុ​បាន​បួង​ចង្កូត​បត់​មក​ឆ្វេង​រក​ផ្លូវត្រង់ ​ខណៈនោះ​រថយន្ត​បាន​ហើប​ជើង​មុខ​ក៏​ក្រឡាប់​តែម្តង​។



ប្រភព​បន្ត​ថា ​ក្នុង​ករណី​នេះ​មិន​មាន​គ្រោះថ្នាក់​ដល់​អ្នកដទៃ​ទេ​មានតែ​រូបលោក​ម្នាក់​របួសស្រាល​ជើងឆ្វេង​។ ក្រោយ​កើតហេតុ​ ភាគី​រថយន្ត​បាន​ទាក់ទង​រថយន្ត​ស្ទូច​យកទៅ​ជួសជុល​ដោយ​ខ្លួនឯង​៕

   



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu