ភ្នំពេញ ៖ នៅយប់ថ្ងៃទី១៤ ខែមិថុនានេះស្ពានអាកាសស្តុបផ្សារដីហុយ ដែលជាស្ពានអាកាសទី៥របស់រាជធានីភ្នំពេញ នឹងបិទចរាចររយៈពេល ៥ម៉ោង ដើម្បីធ្វើតេស្តតួស្ពានចុងក្រោយ។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដល់នៅព្រលប់នេះថា នៅវេលាម៉ោង ២១និង០០ យប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨នេះ ស្ពានអាកាសស្តុបផ្សារដីហុយ នឹងបិទចរាចររយៈពេល ៥ម៉ោង ដោយចាប់ពីម៉ោង ២១និង០០ ដល់ម៉ោង ០២និង០០ ។ការបិទការធ្វើចរាចរលើស្ពាននេះ គឺដើម្បីធ្វើតេស្តតួស្ពានចុងក្រោយ។
ដូច្នេះទេ រដ្ឋបាលរាជធានីសូមសាធារណជនមេត្តាជ្រាប និងមេត្តាយោគយល់អធ្យាស្រ័យ។ សូមបញ្ជាក់ផងដែរថា ការដ្ឋានស្ថាបនាស្ពានអាកាស ស្តុបផ្សារដីហុយ មានបណ្តោយ៩០៥ម៉ែត្រ ទទឹង១៦.៥ម៉ែត្រ ស្ថិតនៅប្រសព្វរវាងមហាវិថីសហព័ន្ធ រុស្ស៊ី និងផ្លូវហាណូយ (១០១៩) ដែលជាគម្រោង ហិរញ្ញប្ប ទាន របស់សាធារណរដ្ឋប្រជាមានិតចិននិងទទួលបានសិទ្ធិសាងសង់ ដោយ ក្រុមហ៊ុន សៀងហៃ ហើយត្រួតពិនិត្យបច្ចេកទេសដោយក្រសួងសាធារណការ និងដឹកជញ្ជូន។
គួរបញ្ជាក់ថា បច្ចុប្បន្ននេះនៅក្នុងរាជធានីភ្នំពេញមានស្ពានអាកាសចំនួន៥កន្លែងហើយ គឺ ស្ពានអា កាស ក្បាលថ្នល់ នៅអតីតរង្វង់មូលក្បាលថ្នល់ ស្ពានអាកាសស្ទឹងមានជ័យ ស្ពានអាកាស៧មករា ស្ថិតនៅ ស្តុប ពេទ្យលោកសង្ឃ ស្ពានអាកាស៥មករា ស្ថិតនៅស្ដុបតិចណូ និងស្ពានអាកាស ស្តុបផ្សារដីហុយនេះឯង៕
Source: Kampuchea Thmey Daily
0 Comments