Ad Code

រត់​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​ភ្នំពេញ​អន្តរជាតិ​លើក​ទី​៨ មាន​មនុស្ស​ចូលរួម ជាង​៥.០០០​នាក់​កើន​ជាង​ឆ្នាំមុន​១៥%



ព្រឹត្តិការណ៍​រត់ប្រណាំង​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​ភ្នំពេញ​អន្តរជាតិ​លើក​ទី​៨ ដែល​រៀបចំ​ធ្វើ​នៅមុខ​ព្រះបរមរាជវាំង កាលពី​ព្រឹក​ថ្ងៃទី​១៨ ​ខែ​មិថុនា ​ឆ្នាំ​២០១៨​នេះ បាន​ប្រព្រឹត្ត​ទៅដោយ​រលូន​ និង​ជោគជ័យ។ មាន​មនុស្ស​ចំនួន​ជាង​៥.០០០​នាក់ បាន​ចូលរួម​នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ។
ក្នុង​ចំនួន​៥.០០០​នាក់​នេះ មាន​អ្នក​រត់​ដែល​ជា​ជនបរទេស​មកពី​ប្រទេស​ចំនួន ៣៦​ប្រទេស គឺមាន​ការ​កើនឡើង​ចំនួន​១៥​ភាគរយ បើ​ប្រៀបធៀប​ឆ្នាំ​២០១៧។



លោក ថោង ខុន ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC) បាន​ថ្លែងថា ការ​រត់​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​ភ្នំពេញ​អន្តរជាតិ ដើម្បី​អបអរសាទរ​ថ្ងៃ​ចម្រើន​ព្រះជន្ម​សម្ដេច​ព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះ​វរមាតា​ជាតិខ្មែរ និង ដើម្បី​ស្វែងរក​ថវិកា​ដើម្បី​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា ព្រមទាំង​ចូលរួម​ក្នុង​យុទ្ធនាការ ទីក្រុង​ស្អាត ទីក្រុង​បៃតង និង​រត់​ដើម្បី​ភ្នំពេញ​ជា​គោលដៅ​ទេសចរណ៍​ដ៏​ទាក់ទាញ បាន​ប្រព្រឹត្តទៅ​ប្រកបដោយ​រលូន និង​ទទួល​លទ្ធផល​ល្អប្រសើរ។

ចំពោះ​លទ្ធផល​នៃ​ការរត់​២១​គីឡូម៉ែត្រ​(​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​)​នោះ សម្រាប់​បុរស​លេខ ១ បាន​ទៅ​កីឡាករ​ជម្រើស​ជាតិ​កម្ពុជា ម៉ា វី​រ៉ូ រត់​ក្នុង​ថិរវេលា​១ ម៉ោង​១៦ នាទី​៣០ វិនាទី។ លេខ ២ កីឡាករ​កម្ពុជា ដែល​មាន​ជាតិ​ដើម​ជប៉ុន​ឈ្មោះ​Kuniaki Takizaki ក្នុង​ថិរវេលា​១​ម៉ោង​១៧​នាទី​៥១​វិនាទី និង លេខ ៣ កីឡាករ​ជប៉ុន​Homma Hiroshi រត់​ក្នុង​ថិរវេលា​១​ម៉ោង​១៨​នាទី ១៩​វិនាទី។

២១​គីឡូម៉ែត្រ​នារី​លេខ ១ កីឡាការិនី​អង់គ្លេស Hamill Jill រត់​ក្នុង​ថិរវេលា​១​ម៉ោង​២៩​នាទី​០៣ វិនាទី។ លេខ ២ កីឡាការិនី​Sasaki Natsuko មកពី​ជប៉ុន ថិរវេលា​១​ម៉ោង​៣៦​នាទី​១៦​វិនាទី និង លេខ ៣ កីឡាការិនី​វៀតណាម ឈ្មោះ​Yeuvo Jencks រត់​ក្នុង​ថិរវេលា​១​ម៉ោង​៤៥​នាទី​១៥​វិនាទី។

សូម​បញ្ជាក់​ថា ក្រៅពី​ចំណាត់ថ្នាក់​រត់​ពាក់​កណ្តាល​ម៉ា​រ៉ា​តុង​២១​គីឡូម៉ែត្រ​នេះ នៅ​មាន​ចំណាត់​ថ្នាក់លើ​វិញ្ញាសា​រត់​១០​គីឡូម៉ែត្រ និង​ រត់ ៣​គីឡូម៉ែត្រ ផង​ដែរ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu