Ad Code

ក្រសួង​អប់រំ​ ប្រគល់​សម្ភារៈ​បរិក្ខារ​សម្រាប់​ការងារ​រដ្ឋបាល​សាលា ​ដល់​គ្រឹះស្ថានសិក្សា ចំនួន​១២​ ក្នុង​ក្រុង​កំពង់ចាម



ភ្នំពេញ ​៖​ ក្រសួង​អប់រំ​យុវជន​ និង​កីឡា​បាន​សម្ភារៈ​បរិក្ខារ សម្រាប់​ការងារ​រដ្ឋបាល​សាលារៀន ​ជូន​ដល់​គ្រឹះស្ថានសិក្សា ចំនួន​១២ ក្នុង​ក្រុង​កំពង់ចាម​សម្រាប់​សម្រួល​ការងារ​ដល់​មន្ត្រី​រដ្ឋបាល​សាលា​ក្នុងការ​បំពេញការ​ងារ​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​លើ​ការរៀបចំ​មេរៀន និង​រក្សា​ឯកសារ​ផ្សេងៗ​របស់​គ្រូ​ដើម្បី​លើក​កម្ពស់​វិស័យ​អប់រំ​នៅ​ក្រុង​កំពង់ចាម​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ផងដែរ​។​

សម្ភារៈ​បរិក្ខា សម្រាប់​ការងាររដ្ឋបាល​សាលារៀន រួមមាន​៖​ម៉ាស៊ីនថតចម្លង ០២​គ្រឿង ម៉ាស៊ីន​ព្រី​ន​ធ័​រ ចំនួន​០៣​គ្រឿង ម៉ាស៊ីន​កុំព្យូទ័រ ចំនួន​១២​គ្រឿង និង​ទូ​ដាក់​ឯកសារ ចំនួន​១២​គ្រឿង។​

លោក អាប់ ឃៀង ប្រធាន​នាយកដ្ឋាន​សម្ភារៈ​និង​ទ្រព្យសម្បត្តិ​រដ្ឋ បាន​ឲ្យ​ដឹង​នៅក្នុង​ពិធី​ប្រគល់​សម្ភារៈ​ទាំងនោះ ​កាលពី​ចុង​សប្តាហ៍​នេះ​ឲ្យ​ដឹងថា ក្រោយពី​ការចុះពិនិត្យ​និង​សិក្សា​ស្វែងយល់​នៅតាម​បណ្ដា គ្រឹះស្ថានសិក្សា​ទាំង​១២ ក្នុង​ក្រុង​កំពង់ចាម​ដោយ​ផ្អែកទៅលើ​ការវិនិច្ឆ័យ​ត្រឹមត្រូវ​តាម​ស្តង់ដារ​លក្ខណៈ​៣​ចំណុច​រួមមាន សមត្ថភាព​កុំព្យូទ័រ អគ្គិសនី និង​សមត្ថភាព​ទុកដាក់​ឯកសារ​។​

លោក​បាន​បន្តថា ​ដោយ​មើលឃើញ​ពី​ការខ្វះខាត​នោះ​ក្រសួង​ក៏បាន​សម្រេច​ផ្ដល់​សម្ភារៈ​បរិក្ខារ​គ្រប់​ស្តង់ដារ​អប្បបរមា ជូន​ដល់​គ្រឹះស្ថានសិក្សា​ទាំង​១២ ក្នុង​ក្រុង​កំពង់ចាម នោះ​ សម្រាប់​សម្រួល​ការងារ​ដ​ល់​មន្ត្រីរដ្ឋបាល​សាលា ក្នុងការ​បំពេញការងា​រ​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​លើ​ការរៀបចំ​មេរៀន និង​រក្សា​ឯកសារ​ផ្សេងៗ​របស់​គ្រូ ក្នុង​គោលបំណង​លើកកម្ពស់ និង​វិស័យ​អប់រំ​នៅ​ក្រុង​កំពង់ចាម ក៏​ដូច​ទូទាំង​ប្រទេស ផង​ដែរ​។​

មាន​ប្រសាសន៍​សំណេះសំណាល​ក្នុង​ពិធី​នោះ លោក បណ្ឌិតសភា​ចា​រ្យ ហង់ ជួន ណា​រ៉ុ​ន បា​ន​សម្តែង​ការពេញចិត្ត​ក្នុងការ​ប្រគល់​សម្ភារៈ​ប​រិ​ក្ខារ​ស្តង់ដា​អប្បបរមា​សម្រាប់​ការងារ​រដ្ឋបាល​សាលារៀន​ទាំង​១២​នេះ គឺជា​អត្ថប្រយោជន៍​របស់​ការងារ​រដ្ឋបាល​សាលារៀន ដែល​គាំទ្រ​ដល់​គោលនយោបាយ​គ្រូ​បង្រៀន និង​បង្រៀន​នៅតាម​គ្រឹះស្ថានសិក្សា​ដើម្បី​លើកកម្ពស់​ការរៀន និង​ការបង្រៀន​នៅ​ទូទាំងប្រទេស ជាមួយ​គ្នា​នេះ​ក្រសួង​កំពុង​អនុវត្ត​កម្មវិធី​សាលារៀន​ជំនាន់​ថ្មី​ដែល​ផ្តល់​គុណភាព​អប់រំ កាន់តែ​ប្រសើរ ថែម ទៀត​ដល់​សិស្សានុសិស្ស​ក្នុងការ​ប្រកួតប្រជែង​ក្នុង​តំបន់​ក៏​ដូចជា​សាកលលោក​។​
​លោក​រដ្ឋមន្ត្រី​បានលើកឡើង​បន្ថែមទៀតថា​ «​បើ​យើង​ចង់​សម្រេចបាន​នូវ​ភាពជោគជ័យ​ខាងលើ​នោះ សូម​ឲ្យ​លោក លោកស្រី នាយក នាយិកា និង​លោកគ្រូ អ្នកគ្រូ ត្រូវខិតខំ​ថែមទៀត​ក្នុងការ​សិក្សា​ជ្រាស​ជ្រាវ ស្វែងរក​ចំណេះដឹង​បន្ថែមទៀត​ដើម្បី​លើកកម្ពស់​សមត្ថភាព​រ​បស់​ខ្លួន​ផ្ដល់​ការ​ចែករំលែក​ដល់​សិស្សានុសិស្ស​របស់​យើង ឲ្យ​បាន​យល់ដឹង​ពី​ព័ត៌មាន​បច្ចេកវិទ្យា​ថ្មីៗ​ក្នុង​សង្គម​ជឿនលឿន​កម្ពុជា​យើង​នា​ពេល​បច្ចុប្បន្ន​នេះ ឲ្យ​បាន​ដឹង​គ្រប់ៗ​គ្នា នៅ​ពេល​នោះ​ហើយ​សង្គម​យើង​និង​រឹតតែ​ទទួល​បាន​នូវ​មោទនភាព​ថែមទៀត​»៕ ​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu