Ad Code

ម្ចាស់​ផ្ទះ​ជួល​ ត្រូវ​ធ្វើ​ខ្លួន​ឲ្យ​ដូចជា​បងប្រុស​បង្កើត​របស់​កម្មករ កម្មការិនី និង​ស្គាល់​សុខទុក្ខ​លំបាក​របស់​ពួកគាត់



ភ្នំពេញ​៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បានផ្តល់​ជា​កញ្ចប់​អត្ថប្រយោជន៍​យ៉ាង​ច្រើន​រហូតដល់​៩​ចំណុច​ដល់​បងប្អូន​ក​ម្មករ កម្ម​ការិនី​រោងចក្រ សហគ្រាស​នានា​នៅ​ទូទាំងប្រទេស រួមទាំង​ការ​ដំឡើង​ប្រាក់បៀវត្សរ៍​ដល់​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ គ្រូបង្រៀន​បាន​សមរម្យ​ក្នុង​ការ​លើក​កម្ពស់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​បងប្អូន។

នេះ​ជាការ​លើកឡើង​របស់​លោក​ឃួ​ង ស្រេង សមាជិក​គណៈកម្មាធិការ​​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា ប្រធាន​គណៈ​ចលនា​សហជីព​រាជធានី​ភ្នំពេញ និង​ជា​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​ក្នុង​ឱកាស​ជួប​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ​សហជីព និង​ប្រធាន​សាខា​គណបក្ស​សហជីព​មូលដ្ឋាន សហគ្រាស រោងចក្រ គ្រឹះស្ថាន​កាលពី​ព្រឹក​ថ្ងៃអាទិត្យ​ទី​១៧​ ខែ​មិថុនា​នៅ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​រាជធានី​ភ្នំពេញ។

លោក​ឃួ​ង ស្រេង ថ្លែងថា ពេលនេះ​បងប្អូន​កម្មករ កម្ម​ការិនី​យើង​មាន​ការងារ​ធ្វើតាម​រោងចក្រ​,​មាន​ប្រាក់ចំណូល​សមរម្យ​គឺ​បានមកពី​ការ​គិតគូរ​ប្រកបដោយ​ការទទួលខុសត្រូវ​រប​ស់​ស​ម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី មិនមែន​បាន​មក​ដោយ​បាតដៃ​ក្រុម​ប្រឆាំង ឬ​ពួក​អមិត្ត​ណាមួយ​នោះទេ។

ក្នុង​ឱកាស​សំណេះសំណាល​ ដែល​មាន​បងប្អូន​ម្ចាស់​ផ្ទះជួល​មកពី​តាម​ខណ្ឌ​នានា​ក្នុង​រាជធានី​ភ្នំពេញ​នោះ លោក​ឃួ​ង ស្រេង បាន​គូសបញ្ជាក់ថា ម្ចាស់​ផ្ទះជួល​ត្រូវធ្វើ​ខ្លួន​ឲ្យ​ដូច​បង​បង្កើត​របស់​កម្មករ កម្ម​ការិនី ​ដែល​ជួល​ផ្ទះ​របស់​ខ្លួន។ ម្ចាស់​ផ្ទះ​ជួល​មិនមែន​បាន​ត្រឹមតែ​ជួល​ផ្ទះ​យក​លុយ​ដាក់​ហោប៉ៅ​ចប់​នោះ​ទេ គឺ​ត្រូវ​ផ្សារភ្ជាប់​​សុខទុក្ខ​ជាមួយ​បងប្អូន​កម្មករ កម្ម​ការិនី​ និង​ត្រូវ​ដឹង​ពី​សំណូមពរ​ជាក់ស្តែង​របស់​បងប្អូន។

លោក​កត់សំគាល់​ថា បច្ចុប្បន្ននេះ ទំនាក់ទំនង​រវាង​កម្មករ និង​អាជ្ញាធរ​ក៏​ដូច​ផ្នែក​ពាក់ព័ន្ធ​គឺ​កាន់​តែមាន​ភាព​ជិតស្និទ្ធ​ជាពិសេស​ទទួល​បាន​ភាព​កក់ក្ដៅ និង​ការ​គិតគូរ​ដ៏​មាន​តម្លៃ​ពី​ស​ម្តេច​អគ្គមហាសេនា​បតី​តេ​ជោ​ហ៊ុនសែន ជា​នាយករដ្ឋមន្ត្រី​ចំពោះ​សុខទុក្ខ​បងប្អូន​កម្មករ​កម្ម​ការិនី​របស់​យើង​តាមរយៈ​ការ​ជំរុញ​ឲ្យ​មាន​ប្រាក់ឧបត្ថម្ភ​កាន់តែ​ច្រើន រៀបចំ​ប្រព័ន្ធ​ជំនួយ​សង្គម និង​ប្រព័ន្ធ​ការពារ​សង្គម​ដល់​បងប្អូន។ អត្ថប្រយោជន៍​ទាំង​អស់​ខាងលើ ​នឹង​បន្ត​កើតមាន​តទៅទៀត​នៅ​ពេលដែល​គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​ឆ្នោត ហើយ​សម្តេច​តេ​ជោ​ហ៊ុនសែន​បន្តធ្វើ​ជា​នាយករដ្ឋមន្ត្រី​៕​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu