Ad Code

លោក Trump រង​ការស្តីបន្ទោស​លើ​ការ​បំបែក​គ្រួសារ​ជនអន្តោប្រវេសន៍



ក្រុម​សិទិ្ធ​មនុស្ស​បានធ្វើ​ការតវ៉ា​តាម​ផែនការ​នៅក្នុង​ទីក្រុង​រាប់សិប​នៅ​ទូទាំង​សហរដ្ឋអាមេរិក​ប្រឆាំងនឹង​គោលនយោបាយ​របស់​រដ្ឋ​បាល​លោក Trump ដែល​បំបែក​កុមារ​ជនអន្តោប្រវេសន៍​អាមេរិក​កណ្តា​លពី​ឪពុកម្តាយ​របស់​ពួកគេ​។​

សេត​វិមាន​កំពុង​រង​នូវ​ការចោទប្រកាន់​អំពី​ការរំលោភបំពាន​សិទ្ធិមនុស្ស​ដោយសារតែ​គោលនយោបាយ​មួយ​ដែល​រដ្ឋាភិបាល​មើលឃើញ​ថា​ ជាការ​រារាំង​ដ៏​ចាំបាច់​ដល់​ការធ្វើ​អន្តោប្រវេសន៍​ខុសច្បាប់ ​ប៉ុន្តែ​ក្រុម​អ្នក​រិះគន់​និយាយថា វា​ឃោរឃៅ​ណាស់​ចំពោះ​ជន​អន្តោប្រវេសន៍​ដែល​រត់គេច​ចេញពី​អំពើហិង្សា​នៅ​អាមេរិក​កណ្តាល​។​

សមាជិកសភា​រដ្ឋ​កាលី​ហ្វ័​រ​នីញ៉ា​លោក Jimmy Gomez បាន​និយាយ​ក្នុងការ​ជួបជុំ​មួយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​នៅ​ទីក្រុង​ឡូ​ស​អេ​ន​ជឺ​ឡេស​ថា “​គ្រួសារ​ទាំងនេះ​មិនមែន​ព្យាយាម​ជ្រៀតចូល​ទេ ពួកគេ​មក​ព្រំដែន បង្ហាញខ្លួន​ហើយ​សុំ​ជំនួយ​ពី​យើង​”​។​

ប្រតិកម្ម​ប្រឆាំង​បានដាក់​ទៅលើ​លោក​ប្រធានាធិបតី Donald Trump ដែល​បាន​សន្យាថា​នឹង​បញ្ឈប់​ការធ្វើ​អន្តោប្រវេសន៍​ខុសច្បាប់​។ យ៉ាងណាក្តី លោក​បាន​បន្ទោស​ដល់រ​ដ្ឋ​បាល​មុន​របស់លោក​ប្រធានាធិបតី Barack Obama ចំពោះ​គោលនយោបាយ​បំបែកបំបាក់​នេះ​ក៏ដូចជា​អ្នកប្រជាធិបតេយ្យ​នៅក្នុង​សភា​ផងដែរ​ថ្វីបើ​គណបក្ស​សាធារណរដ្ឋ​មាន​សំឡេង​ភាគច្រើន​ក៏ដោយ​។​

អង្គការ American Civil Liberties Union ដែល​បាន​ប្តឹង​ឲ្យ​បញ្ឈប់​ការអនុវត្ត​នេះ​បាន​និយាយថា “​ការបំបែកបំបាក់​ក្រុមគ្រួសារ​គឺ​ខ្លាំង​ជាង​អំពើ​ឃោរឃៅ​និង​មិនចាំបាច់​។ វា​គឺជា​ការធ្វើ​ទារុណកម្ម​”​។​

គួរ​បញ្ជាក់ថា កាលពីដើម​ឆ្នាំមុន រដ្ឋបាល​របស់លោក Trump បានចាប់ផ្តើម​បំបែក​អ្នក​ឆ្លងកាត់​ព្រំដែន​ខុសច្បាប់​ចេញពី​កូនៗ​របស់​ពួកគេ​ដោយ​បញ្ជូន​ក្មេងៗ​ទៅកាន់​កន្លែង​នានា​ជាច្រើន​សប្ដាហ៍​មុននឹង​ផ្ទេរ​ពួកគេ​ទៅ​ឪពុកម្តាយ​វិញ​ឬ​សាច់ញាតិ​ដែល​រស់នៅ​សហរដ្ឋអាមេរិក​រួចទៅហើយ។ ចាប់ពី​ខែតុលា​ដល់​ខែមេសា កុមារ​ប្រហែល​៧០០​នាក់​ត្រូវបាន​បំបែក​ចេញពី​ឪពុកម្តាយ​របស់​ពួកគេ​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu