Ad Code

ចិនតៃវ៉ាន់​ម្នាក់​បើកឡាន​លឿន​ពេក ​បុក​ម៉ូតូ​ពីរ​គ្រឿង​របួស​ពីរ​នាក់



ភ្នំពេញ ៖ មនុស្ស​ប្រុស​ស្រី​ចំនួន​២​នាក់ ​បាន​រង​របួស​ធ្ងន់​ បន្ទាប់ពី​ត្រូវ​ជនជាតិ​ចិនតៃវ៉ាន់​ម្នាក់​បើករថយន្ត​ម៉ាក​BMW​វ៉ា​ជែង​ហួស​ល្បឿន​ វាក់​អឺ​ជាន់​ហ្វ្រាំង​បណ្តាល​ឲ្យ​រថយន្ត​វិល​២-៣​ជុំ ​រួច​បុក​បណ្តាល​ឲ្យ​ធ្លាក់​ប្រឡាយ​ទឹក​តាម​ចិញ្ចើម​ផ្លូវ កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​ ខែកក្កដា ​ឆ្នាំ​២០១៨​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣​ ក្នុងភូមិ​ព្រៃ​កី​ សង្កាត់​ភ្លើ​ឆេះ​រទេះ ខណ្ឌ​ពោធិ៍​សែន​ជ័យ។

ជន​បង្ក​មានឈ្មោះ ខេ​ ធី​ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ​ ជនជាតិ​ចិនតៃវ៉ាន់​ បើកបរ​រថយន្ត​មួយគ្រឿង​ម៉ាក​BMW ពាក់​ស្លាក​លេខ ភ្នំពេញ 2Z-3517។



ជនរងគ្រោះ​ទី​១ មានឈ្មោះ​លន សុ​លា ភេទប្រុស ជិះ​ម៉ូតូ​ស៊េរី Honda Dream ស៊េរី​ឆ្នាំ​២០១២ ពាក់​ស្លាក​លេខ កំពង់ធំ 1E-9396 បណ្តាល​ឲ្យ​រងរបួស​បាក់ដៃ​ឆ្វេង ត្រូវ​រថយន្ត​សង្គ្រោះ​របស់​អង្គភាព ៧១១ ដឹក​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​លោកសង្ឃ​។

ជនរងគ្រោះ​ទី​២ មានឈ្មោះ​សេង សុគន្ធារ​ត្ន័ អាយុ​២៨ឆ្នាំ មុខរបរ​ពេទ្យ​ស្នាក់នៅ​ភូមិ​ស្រែ​ញរ​សង្កាត់​ពងទឹក ខណ្ឌដង្កោរ ជិះ​ម៉ូតូ​ស៊េរី​I CON ពាក់​ស្លាក​លេខ​ភ្នំពេញ 1AT 3642 រងរបួស ផ្នែក​ចង្កេះ​ត្រូវបាន​បងប្អូន​ដឹក​តាម​ម៉ូតូ​យក​ព្យាបាល​ផ្ទាល់ខ្លួន​។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹងថា​ មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ដ​បង្ក​បើកបរ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង លុះ​មកដល់​ចំណុច​កើតហេតុ​ស្រាប់តែ​បន្ថែម​ល្បឿន​វ៉ា​រថយន្ដ​មួយ​គ្រឿង​ទៀត ពេលនោះ​ដោយសារ​បើក​លឿន​ពេក​ពេល​ជួប​ឧបសគ្គ​ជាន់​ហ្វ្រាំង ​ទើប​ឡាន​វិល​ពីរ​បី​ជុំ​រួច​បុក​ប៉ះ​ជាមួយ​ម៉ូតូ​ពីរ​គ្រឿង​ដែល​ជិះ​ស្រប​ទិស​គ្នា​បណ្ដាល​ឲ្យ​រង​របួស​ទាំងពីរ​នាក់​តែម្ដង។

ក្រោយពេល​កើតហេតុ​ ជន​បង្ក​ត្រូវ​បាន​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ភ្លើង​ឆេះ​រទេះ ​នាំ​យក​ទៅ​ធ្វើ​ការ​សាកសួរ ចំណែក​យានយន្ដ​របស់​ភាគី​ទាំងសងខាង​ ត្រូវ​បាន​កម្លាំង​ជំនាញ​ចុះមក​ធ្វើ​រកា​វាស់វែង និង​យកទៅ​រក្សា​ទុក​ដើម្បី​រង់ចាំ​ការដោះស្រាយ​គ្នា​នៅពេល​ក្រោយ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu