Ad Code

កុមារ​ដែល​ត្រូវ​បំបែកបំបាក់​ចំនួន​៧០០​នាក់​នៅតែ​ស្ថិតក្នុង​មន្ទីរឃុំឃាំង​អាមេរិក​ក្រោយ​ថ្ងៃ​កំណត់​



រដ្ឋាភិបាល​សហរដ្ឋអាមេរិក​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា គ្រួសារ​រាប់រយ​ដែល​ត្រូវបាន​បំបែកបំបាក់​នៅ​ព្រំដែន​ជាប់​ប្រទេស​ម៉ិ​ក​ស៊ិ​ក​គឺ​មិន​ត្រូវបាន​បង្រួបបង្រួម​ឡើងវិញ​ឡើយ ​ខណៈ ថ្ងៃ​កំណត់​ដែល​បង្គាប់​ដោយ​តុលាការ​ឲ្យ​កុមារ​ទាំងអស់​ត្រូវ​ជួបជុំ​ជាមួយ​ឪពុកម្តាយ​របស់​ពួកគេ​វិញ​បាន​កន្លងផុតទៅ​។​

ចៅក្រម​សហព័ន្ធ​នៅ​រដ្ឋ​កាលីហ្វ័រ​នីញ៉ា​បាន​បញ្ជា​ឲ្យ​គ្រួសារ​អន្តោប្រវេសន៍​ដែលមាន​សិទ្ធិ​ទាំងអស់​ត្រូវ​ជួបជុំគ្នា​វិញ​ត្រឹម​ម៉ោង​៦​ល្ងាច​ហើយ​ក្រុមមន្ត្រី​បាន​និយាយ​នៅក្នុង​សាលដីកា​តុលាការ​ថា កុមារ​១.៤៤២​នាក់​ដែលមាន​អាយុ​ប្រាំ​ឆ្នាំ​ឡើង​បាន​ជួបជុំ​ជាមួយ​ឪពុកម្តាយ​របស់​ពួកគេ​វិញ​។​

រដ្ឋាភិបាល​បាន​និយាយថា “​ផែនការ​បង្រួបបង្រួម​ដែល​ផ្តល់​ទៅ​ឲ្យ​តុលាការ​គឺ​កំពុងដំណើរការ​ហើយ​ត្រូវបាន​គេ​រំពឹងថា​នឹង​ទទួលលទ្ធផល​បាន​នូវ​ការបង្រួបបង្រួម​ឡើងវិញ​ទាំង​អស់នៃ​អ្នក​ដែល​ត្រូវបាន​រកឃើញថា​មាន​សិទ្ធិ​ទទួលបាន​ការបង្រួបបង្រួម​ឡើងវិញ​ត្រឹម​កាលកំណត់​របស់​តុលាការ​នៅ​ថ្ងៃទី​២៦​ខែកក្កដា​ឆ្នាំ​២០១៨”​។​

ឯកសារ​តុលាការ​បាន​បន្ថែមថា កុមារ​ចំនួន​៣៧៨​នាក់​បន្ថែមទៀត​ត្រូវបាន​ដោះលែង​រួចទៅហើយ​នៅក្រោម “​កាលៈទេសៈ​សមស្រប​” ផ្សេងទៀត​ប៉ុន្តែ​កុមារ​ជាង​៧០០​នាក់​នៅតែ​ស្ថិតក្នុង​មន្ទីរឃុំឃាំង​នៅឡើយ​។​

គួរបញ្ជាក់​ជាថ្មី​ថា ការបំបែកបំបាក់​ដ៏​ចម្រូងចម្រាស​បានចាប់ផ្តើម​ក្នុង​ខែឧសភា​នៅពេលដែល​ជនអន្តោប្រវេសន៍​ដែល​បាន​ចូល​ដោយ​ខុសច្បាប់​ត្រូវបាន​ឃាត់ខ្លួន​ហើយ​កូនៗ​របស់​ពួកគេ​ត្រូវបាន​បញ្ជូនទៅ​មណ្ឌល​ឃុំឃាំង​និង​ជម្រក​នានា​។​

សហភាព​សេរីភាព​ស៊ីវិល​អាមេរិក​ដែល​បានដាក់​ពាក្យបណ្តឹង​ឲ្យ​បង្រួបបង្រួម​ក្រុមគ្រួសារ​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា រដ្ឋាភិបាល​កំពុង​ក្លែងបន្លំ​តួរ​លេខ​ដើម្បី​ផ្តល់នូវ​ភាពជោគជ័យ​មិន​ពិត​។​

ការបំបែកបំបាក់​នេះ​បានធ្វើ​ឲ្យ​មាន​កំហឹង​នៅ​សហរដ្ឋអាមេរិក​និង​នៅ​បរទេស​ជាពិសេស​បន្ទាប់ពី​ការបញ្ចេញ​នៃ​សំឡេង​ក្មេង​តូចៗ​នៅក្នុង​ជម្រក​យំ​ស្រែ​ករក​ឪពុកម្តាយ​របស់​ពួកគេ​។​

សម្ពាធ​នេះ​បាន​នាំ​ឲ្យ​ប្រធានាធិបតី​គណបក្ស​សាធារណរដ្ឋ​ទាមទារ​ឲ្យ​បញ្ចប់​ការ​បំបែក​គ្នា​ក្នុង​រយៈពេល​៦​សប្តាហ៍​ក្រោយ​។ ចៅក្រម Dana Sabraw នៅ​ទីក្រុង San Diego បាន​បញ្ជា​ឲ្យ​មានការ​បង្រួបបង្រួម​គ្នា​វិញ​ដោយ​យក​ថ្ងៃ​ព្រហស្បតិ៍​ជា​ថ្ងៃ​កំណត់​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu