កណ្ដាល ៖ មុខសញ្ញាចោរឆក់ម្នាក់ក្នុងចំណោម គ្នាពីរនាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកអង្គស្នូល ខេត្តកណ្តាល ធ្វើការឃាត់ខ្លួន ខណៈព្យាយាមជិះម៉ូតូគេច ក្រោយពីធ្វើសកម្មភាពឆក់យកកាបូបអ្នកដំណើរ(និស្សិតពេទ្យ)ទៅបុកម៉ូតូរបស់សមត្ថកិច្ច ដែលពួនស្ទាក់។
ហេតុការណ៍នេះ កើតឡើងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង១៩និង៤០នាទី ត្រង់ចំណុចផ្លូវជាតិលេខ០៤ ភូមិចុងបង្គោល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។
លោកវរសេនីយ៍ឯក មាន សំណាងអធិការនគរបាលស្រុកអង្គស្នួលបានអោយដឹងថា ជនរងគ្រោះឈ្មោះ វណ្ណះ ស្រីនន់ ភេទស្រី អាយុ១៨ឆ្នាំមុខរបរ និស្សិតពេទ្យឆ្នាំទី១ នៅភូមិអង្គស្នួលទី២ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។ ជនសង្ស័យ ០២នាក់ចាប់ខ្លួនបានម្នាក់គឺ១-ឈ្មោះវណ្ណា វណ្ណេត ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត រស់នៅភូមិថ្មដា សង្កាត់កន្ទោក ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ(ឃាត់ខ្លួន)។ ២-ឈ្មោះខែម ម៉េងលន់ ហៅ គុណ ភេទប្រុស អាយុខ្ទង់ ២០ឆ្នាំជនជាតិខ្មែរ មុខរបរសិស្ស រស់នៅភូមិព្រៃបឹង ឃុំបែកចាន ស្រុកអង្គស្នួលខេត្តកណ្តាល(គេចខ្លួន)។
សម្ភារៈ បាត់បង់ ៖-ទូរស័ព្ទដៃម៉ាកiPhone7+ ពណ៌ខ្មៅ០១គ្រឿង
-កាបូបដៃពណ៌សុកូឡា ០១
-លុយខ្មែរ ៥៥.៥០០រៀល
-ក្រវិលប្រាក់០១គូ។
វត្ថុតាងចាប់យក៖
-កាបូបដៃពណ៌សូកូឡា ០១
-លុយខ្មែរ ៥៥.៥០០រៀល
-ក្រវិលប្រាក់០១គូរបស់ជនរងគ្រោះនិង
ម៉ូតូម៉ាកសង់០១៨ពណ៌ខ្មៅពាក់
ផ្លាក លេខ កណ្តាល 1Y-6172
លេខតួនិងលេខម៉ាស៊ីន5229678របស់ជនសង្ស័យ។
លោកអធិការបានរៀបរាប់អំពីដំណើររឿងអោយដឹងថា នៅវេលាម៉ោងកើតហេតុខាងលើឈ្មោះមាស សុវណ្ណារា ភេទប្រុស អាយុ២០ឆ្នាំ ជាសិស្សដូចគ្នា បានចេញពីសាលាចំណេះសាកលរៀន កុំព្យូទ័រនៅភូមិត្រពាំងក្រសាំង ឃុំបែកចាន ស្រុកអង្គស្នួល ហើយបានឌុបជនរងគ្រោះ ជិះខាងក្រោយ។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែជនសង្ស័យជិះម៉ូតូម៉ាកសង់០១៨ពណ៌ ខ្មៅ មានគ្នា០២នាក់ មកដល់ហើយបានធ្វើសកម្មភាពឆក់កាបូបដៃ ពីជនរងគ្រោះ រួចជិះម៉ូតូគេចខ្លួនបានប្រហែលដី៣គីឡូម៉ែត្រ ក៏ត្រូវកម្លាំងសមត្ថកិច្ច ចាប់បានម្នាក់ ខណៈបុកម៉ូតូរបស់សមត្ថកិចច្ ដែលពួនស្ទាក់ នៅចំណុចផ្លូវលំភូមិព្រៃក្រាយឃុំព្រៃពួចស្រុកអង្គស្នួល។
ជនរងគ្រោះបានបំភ្លឺថា ៖ ខ្លួនកំពុងតែជិះម៉ូតូខាងក្រោយ ស្រាប់តែជនសង្ស័យជិះម៉ូតូម៉ាកសង់០១៨ មួយ គ្រឿងមានគ្នា០២នាក់មកពីក្រោយ ហើយអ្នកជិះឆក់យកកាបូបដៃពីនាងខ្ញុំ ហើយជិះរត់គេចទៅបុកនឹងម៉ូតូសមត្ថកិច្ច ទើបដួលតែម្តង។
តាមចម្លើយសារភាពរបស់ ជនសង្ស័យឈ្មោះវណ្ណា វណ្ណេតបានសារភាពថា ៖ ខ្លួនបានបើកម៉ូតូធ្វើសកម្មភាពឆក់កាបូបពីជនរងគ្រោះ ហើយខ្លួនចេះប្រើប្រាស់ថ្នាំញៀនរយៈពេល៥ខែមកហើយ៕
Source: Kampuchea Thmey Daily
0 Comments