Ad Code

បុរស​វ័យ​៦៣​ឆ្នាំ​ម្នាក់ ​រង​របួស​យ៉ាងធ្ងន់ធ្ងរ​ក្នុង​ហេតុការណ៍​ម៉ូតូ​បុក​ជាមួយ​កង់



ព្រៃវែង ​៖ បុរស​វ័យ​៦៣​ឆ្នាំ​ម្នាក់ ​បាន​រង​របួស​យ៉ាងធ្ងន់ធ្ងរ ​ក្រោយពេល​ជួប​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​បុក​ជាមួយ​កង់​ក្នុង​ទិសដៅ​ស្របគ្នា​។

ហេតុការណ៍​ខាងលើ​បាន​កើតឡើង​ កាលពី​ថ្ងៃទី​២៣​ ខែកក្កដា​ ឆ្នាំ​២០១៨ ​វេលា​ម៉ោង​១៧​និង​២០​នាទី​ នៅ​លើ​ផ្លូវ​ក្រាល​កៅស៊ូ​ ស្ថិត​ក្នុង​ភូមិ​ព្រាល​ទី​ពីរ​ ឃុំ​ថ្ម​ពូន ​ស្រុក​កញ្ជ្រៀច​ ខេត្តព្រៃវែង​។



សមត្ថកិច្ច​នគរបាល​ស្រុក​កញ្ជ្រៀច​បាន​ឲ្យដឹងថា​ គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​បង្ក​ឡើង​ដោយ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​សង់​c១២៥​ ព​ណ៌​ខ្មៅ ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1CH-0928 បើកបរ​ដោយ​ឈ្មោះ​ញឹក ញ៉ែម​ ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃុំ​កើ​តហេតុ​ខាងលើ​ដោយ​បើកបរ​ក្នុង​ទិសដៅ​ពី​លិចទៅ​កើត​ ពេល​មកដល់​ចំណុច​កើ​តុ​ហេតុ​ខាងលើ​បាន​បុក​ជាមួយនឹង​កង់​ដែលមាន​ទិសដៅ​ស្របគ្នា​បណ្តាល​ឲ្យ​បុរស​វ័យ​ចំណាស់​ម្នាក់ ​ដែល​ជា​អ្នក​ជិះ​កង់​ឈ្មោះ ហួត ហូ ភេទ​ប្រុស​ អាយុ​៦៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃុំ​កើ​ត​ហេតុ​ជាមួយគ្នា​រង​របួស​យ៉ាងធ្ងន់ធ្ងរ​ហើយ​ត្រូវ​បាន​សាច់ញាតិ​ និង ​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​រាជធានី​ភ្នំពេញ​។

កង់​និង​ម៉ូតូ​ ត្រូវ​បាន​សមត្ថកិច្ច​រក្សាទុក​នៅ​ប៉ុ​ស្តិ៍​នគរបាល​រដ្ឋ​បាល​ឃុំ​ថ្ម​ពូន​ រង់ចាំ​ដោះស្រាយ​តាមច្បាប់​៕

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu