Ad Code

ថ្ងៃ​បញ្ចប់​នៃ​ការឃោសនាបោះឆ្នោត សម្រាប់​ក្រុមយុវជន​របស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​ជួបជុំ​និង​ដង្ហែ​ក្បួន​រាប់ពាន់​ម៉ូតូ



ភ្នំពេញ ៖ ថ្ងៃទី​២៧ កក្កដា ២០១៨​នេះ គឺជា​ថ្ងៃ​បញ្ចប់​នៃ​ការឃោសនាបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៦ ។ ក្នុង​ថ្ងៃ​បញ្ចប់​នៃ​ការឃោសនា​នេះ​សម្រាប់​ក្រុម​យុវជន​របស់​គណបក្ស​ប្រជាជន​កម្ពុជា​រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃ​២៧ កក្កដា​ដ​ដែរ​នេះ បាន​ជួបគ្នា​ជា​ទ្រង់ទ្រាយ​ធំ​មួយ​នៅ​ទីលាន​សួនច្បារ​មុខ​វត្ត​បទុម ស្ថិតក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ​។



ក្បួន​ដង្ហែ​នេះ​ដឹកនាំ​ដោយ​លោក​ហ៊ុន ម៉ា​នី ប្រធាន​សហភាព សហព័ន្ធ​យុវជន​កម្ពុជា លោក​ឃួ​ង ស្រេង អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​រាជធានី​ភ្នំពេញ​និង​លោក​សាយ សំ​អាល់ ប្រធាន​សហភាព សហព័ន្ធ​យុវជន​កម្ពុជា​រាជធានី​ភ្នំពេញ និង​មានការ​ចូលរួម​ពី​ក្រុមយុវជន​រាប់ពាន់នាក់​។



ក្បួន​នៃ​ការ​ដង្ហែ​នា​ថ្ងៃ​បញ្ចប់​នេះ បាន​ចាក​ចេញពី​ទីលាន​សួនច្បារ​មុខ​វត្ត​បទុម នៅ​ម៉ោង​ប្រមាណ​៣​រសៀល ដោយ​ហែ​ទៅតាម​តម្រាយ​ផ្លូវ​មួយចំនួន​ក្នុង​រាជធានី​ប្រមាណ​១១​គីឡូម៉ែត្រ ដោយនៅ​ម៉ោង​៥​ល្ងាច ទើប​មកជួប​ជុំគ្នា​នៅ​នៅ​ទីលាន​សួនច្បារ​មុខ​វត្ត​បទុម វិញ​។



ក្រៅ​ពី​នេះ​ នៅ​តាម​គណបក្ស​ប្រជាជន​កម្ពុជា​ខណ្ឌ​ទាំង​១២​ចំណុច​អោយ​ប​រាជធានី​ក៏បាន​ដង្ហែ​ក្បួន​ឃោសនា នៅក្នុង​មូលដ្ឋាន​របស់ខ្លួន​ផង​ដែរ ដោយ​គ្រោង​ដង្ហែ​និង​ជួបគ្នា​រហូតដល់​ម៉ោង​១០​យប់​ទើប​បញ្ចប់​។

សម្រាប់​ក្បួន​បញ្ចប់​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ នៃ​រដ្ឋសភា របស់​គណបក្ស​ប្រជាជន​កម្ពុជា នៅក្នុង​រាជធានី​ភ្នំពេញ​នេះ បាន​ស្រែក​ឃោសនា​ថា បើ​ស្រឡាញ់​សន្តិភាព សូម​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​។ គាំទ្រ​ការ​អភិវឌ្ឍ សូម​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​។



ជយោ គណបក្ស​ប្រជាជន​កម្ពុជា​!​ទៅ​បោះឆ្នោត​ទាំងអស់គ្នា​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ គូស​ឲ្យ​ចំ​លេខ​រៀង​ទី​២០​។ គួរ​បញ្ជាក់​ផង​ដែរ​ថា ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦​នេះ មាន​គណបក្ស​នយោបាយ​ចំនួន​២០​ចូលរួម​ប្រកួតប្រជែង៕

     



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu