Ad Code

ហត្ថា​កសិករ លីមីត​ធី​ត បង្កើន​ដើមទុន​រហូតដល់ ១៥០ លាន​ដុល្លារ​អាមេរិក​



ភ្នំពេញ​,៖ ហត្ថា​កសិករ លីមីត​ធី​ត ជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ឈានមុខ​គេ និង​មានបទពិសោធន៍​ជាង ២០​ឆ្នាំ នៅក្នុង​ប្រទេស​កម្ពុជា មាន ទស្សនវិស័យ​ជួយ​អោយ​អតិថិជន​របស់ខ្លួន​ទទួលបាន​ជោគជ័យ​លើ​អាជីវកម្ម​។ ដើម្បី​រួមចំណែក​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​ដើម្បី បំពេញ​តំរូវការ​ហិរញ្ញវត្ថុ​របស់​អតិថិជន ព្រមទាំង​បង្កើតអោយមាន​សេវា​ហិរញ្ញវត្ថុ​ថ្មីៗ​បន្ថែមទៀត ដូចនេះហើយ​ទើប​ហត្ថា​កសិករ បាន បង្កើន​ដើមទុន​ថ្មី​ចំនួន ៤៥​លាន​ដុល្លារ​អាមេរិក​បន្ថែមទៀត ដែល​ធ្វើអោយ​ដើមទុន​បាន​កើនឡើង​រហូតដល់ ១៥០​លាន​ដុល្លារ​អាមេរិក។

ការបង្កើន​ដើមទុន​នៅពេលនេះ បានបង្ហាញ​នូវ​ការវិនិយោគ​ថ្មី​បន្ថែមទៀត​របស់​ធនាគា​រ​ក្រុង​ស្រ៊ី ដែលជា​សមាជិក​របស់​សម្ព័ន្ធ​ហិរញ្ញវត្ថុ អន្តរជាតិ Mitsubishi UFJ Financial Group (MUFG) ដែលជា​សម្ព័ន្ធ​ធនាគារ​ធំជាងគេ​បំផុត​នៅ​ប្រ​ទស​ជប៉ុន និង​ជា​សម្ព័ន្ធ សេវា​ហិរញ្ញវត្ថុ​ដ៏​ធំ​មួយ​ក្នុងចំណោម​សម្ព័ន្ធ​ហិរញ្ញវត្ថុ​ធំជាងគេ​លើ​សកលលោក​។ ការវិនិយោគ​ថ្មី​នេះ បានបង្ហាញ​យ៉ាងច្បាស់​អំពី​ទំនុកចិត្ត របស់​ធនាគារ​ក្រុង​ស្រ៊ី មកលើ​ថ្នាក់ដឹកនាំ និង​ថ្នាក់​គ្រប់គ្រង​របស់​ហត្ថា​កសិករ ដែល​បានធ្វើអោយ​ហត្ថា​កសិករ មានការ​រីកចំរើន​ថែម​មួយ កម្រិត​ទៀត និង​បំរើសេវា​កម្ម​ជូន​អតិថិជន​កាន់តែ​ទូលំទូលាយ បន្ទាប់ពី​បានក្លាយ​ជា​ម្ចាស់​ភាគទុន​និក​ថ្មី​របស់​ហត្ថា​កសិករ​ក្នុង​ឆ្នាំ ២០១៦​។ ធនាគារ​ក្រុង​ស្រ៊ី សង្ឃឹម​យ៉ាង​មុតមាំ​ថា ការបង្កើន​ដើមទុន​នៅពេលនេះ​នឹង​អាច​ចូលរួមចំនែក ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ចកម្ពុជា​។

លោក​ឧកញ៉ា ហួត អៀង​តុង ប្រធាន​អគ្គនាយក ហត្ថា​កសិករ លីមីត​ធី​ត បាន​លើកឡើងថា ការបន្ថែម​ដើមទុន​ថ្មី​នេះ អាចអោយ​ហត្ថា​កសិករ បន្ត​ការរីកចម្រើន និង​រក្សាបាន​នូវ​ភាពខ្លាំង​របស់ខ្លួន​នៅក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា ព្រមទាំង​ធ្វើ​អោយសម្រេចបាន​ទៅតាម​បេសកកម្ម និង ទស្សនវិស័យ​របស់ខ្លួន​ផងដែរ​។ កាន់តែ​សំខាន់​ជាងនេះទៅទៀត វា​មិន​ត្រឹមតែ​បានបង្ហាញ​ពី​ការធានា អំពី​សេ្ថ​រ​ភាព​អាជីវកម្ម​របស់ ហត្ថា​កសិករ​ប៉ុណ្ណោះ​ទេ ថែមទាំង​បានបង្ហាញ​អំពី​ជំនឿ​ជឿជាក់​របស់​អតិថិជន វិនិយោគទុន និង​សាធារណជន​មកលើ​ហត្ថា​កសិករ​ផងដែរ​។
ការសម្រេចបាន​នៅក្នុង ពេលនេះ ប្រាកដជា​មិនអាច​កើតមាន​ទេ ប្រសិនបើ​មិនមាន​ការគាំទ្រ​ពី​សំណាក់​ស្ថាប័ន​ដែល​ពាក់ព័ន្ធ​។ ឆ្លៀត​ក្នុងឱកាស​នេះ លោក​ឧកញ៉ា ហួត អៀង​តុង សូម​សំដែង​នូវ​ការដឹងគុណ និង​អំណរគុណ​យ៉ាង​ស្មោះស្ម័គ្រ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ធនាគារជាតិ​នៃ​កម្ពុជា និង​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​ដែល​តែងតែ​គាំទ្រ និង​ជំរុញ​លើកទឹកចិត្ត ដើម្បី​ធ្វើអោយ​ហត្ថា​កសិករ បាន​រីកលូតលាស់ និង​ជោគជ័យ​មួយកម្រិត​ទៀត​។

លោក Dan Harsono អនុប្រធាន​អគ្គនាយក​ប្រតិបត្តិ​ជាន់ខ្ពស់​នៃ​ធនាគារ​ក្រុង​ស្រ៊ី និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​របស់​ហត្ថា​កសិករ បាន​លើកឡើងថា “ ការបន្ថែម​ដើមទុន​ថ្មី​ចំនួន ៤៥​លាន​ដុល្លារ​អាមេរិក​នៅថ្ងៃនេះ គឺ​បានបង្ហាញ​ពី ជំនឿ​ចិត្ត​យ៉ាង​មុតមាំ​របស់​ធនាគារ​ក្រុង​ស្រ៊ី ទៅលើ​ការរីកចម្រើន និង​ស្ថេរភាព​នៃ​វិស័យ​ហិរញ្ញវត្ថុ ព្រមទាំង​សេដ្ឋកិច្ច​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​យើង​នឹង​នៅតែ​បន្ត​សហការ និង គាំទ្រ​ដល់​ហត្ថា​កសិករ​ជានិច្ច​”៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu