Ad Code

ប្រធាន​ក្រុមការងារ​ចុះជួយ​ស្រុក​សង្គម​ថ្មី​ដឹកនាំ​សមាជិក​គណបក្ស​ជាង​១០០០​នាក់​ដង្ហែ​ក្បួន​បិទ​យុទ្ធនាការ​ឃោសនាបោះឆ្នោត



ព្រះវិហារ ​៖ លោក សំ លាង​ទ្រី សមាជិក​អចិន្ត្រៃយ៍​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តព្រះវិហារ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ខេត្ត​ចុះជួយ​ស្រុក​សង្គម​ថ្មី រួម​ជា​មួយ​ក្រុម​ការងា​រ​ថ្នាក់​ខេត្ត​ចុះជួយ​ឃុំ ប្រធាន និង​អនុប្រធាន​គណបក្ស​ស្រុក​សង្គម​ថ្មី​បាន​ដឹកនាំ​សមាជិក​បក្ស ជាង​១០០០​នាក់ ដោយ​ប្រើប្រាស់​រថយន្ត​៧០​គ្រឿង បិទ​យុទ្ធនា​ការឃោសនា​រកស​ម្លេ​ង​ឆ្នោត​ទ្រង់ទ្រាយ​ធំ នៅ​ព្រឹក​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៨​នេះ។



អ្នកស្រុក​និយាយ​ថា ពិធី​ដង្ហែ​ក្បួន​យុទ្ធនា​ការឃោសនា​រក​សម្លេ​ង​ឆ្នោត​មាន​ភាព​អធិកអធម​នេះ គឺ​លោក​ប្រធាន​ក្រុមការងារ​បាន​រៀបចំ​តុបតែង​រថយន្ត ដោយមាន​ប្រគំ​តន្ត្រី និង​មាន​ក្រុម​សិល្បករ សិល្បការិនី​មកពី​ភ្នំពេញ​ចូលរួម​ផង​ដែរ​។

នៅ​មុន​ពេល​ចាប់ផ្តើម​ដង្ហែ​ក្បួន​លោក សំ លាង​ទ្រី បាន​រំលឹក​ដល់​សមាជិក​សមាជិកា​បក្ស ដែល​បាន​ចូលរួម​ហែ​ក្បួន​សូម​រក្សា​សណ្តាប់​ធ្នាប់ សេចក្តី​ថ្លៃថ្នូរ មាន​ភាព​ចាស់ទុំ​នយោបាយ មិន​ប្រើប្រាស់​អំពើ​ហិង្សា មានការ​អធ្យាស្រ័យ​ខ្ពស់ និង​មាន​ភាព​អត់ធ្មត់​ខ្ពស់​។



លោក​ប្រធាន​គណៈ​ពង្រឹង បាន​បន្ថែមទៀតថា «​យើងទាំងអស់​គ្នា​ជា​សមាជិក សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​ការពារ​សុខសន្តិភាព ឲ្យ​ខាងតែបាន​ទោះ​ក្នុង​តម្លៃ​ណាក៏ដោយ ពីព្រោះ​សុខសន្តិភាព និង​ការអភិវឌ្ឍ​ដែល​កើតឡើង​នៅលើ​ទឹកដី​កម្ពុជា​យើង​នេះ គឺ​បានមកពី​ពលិកម្ម​ដ៏​ធំធេង មិនអាច​កាត់ថ្លៃ​បាន​របស់​គណបក្ស​ប្រជាជន​នៅ​គ្រប់​ដំណាក់កាល​»​។



ក្នុង​ពេល​បិទ​ឃោសនា​លោក សំ លាង​ទ្រី បានបញ្ជាក់​ច្បាស់​ថា រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន នឹង​បន្ត​កិច្ចខិតខំ​ប្រឹងប្រែង​អភិវឌ្ឍន៍​វិស័យ​ដឹកជញ្ជូន​ផ្លូវគោក វិស័យ​ដឹកជញ្ជូន​តាមផ្លូវ​ទឹក និង​វិស័យ​ដឹកជញ្ជូន​តាមផ្លូវ​ដែក​ឲ្យ​មានការ​រីកចម្រើន​ថែមទៀត ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​ចិ​រ​ភាព និង​លើកកម្ពស់​កម្រិតជីវភាព​របស់​ប្រជាពលរដ្ឋ​ឲ្យ​មាន​ភាពរុងរឿង​។



ក្នុង​ឱកាស​នោះ​ដែរ​ លោក​បាន​ជំរុញ​ឲ្យ​មហា​គ្រួសារ​បក្ស​ខិតខំ​ប្រឹងប្រែង​ផ្សព្វផ្សាយ​គោលនយោបាយ ក៏ដូចជា សមិទ្ធផល​សម្រេច​បាន​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ជ្រាប​ច្បាស់ និង​ផ្ដាំផ្ញើ​ឲ្យ​ពួកគាត់​អញ្ជើញ​ទៅ​បោះឆ្នោត​ឲ្យ​បាន​គ្រប់ៗ​គ្នា និង​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​ដែលមាន​លេខ​រៀង​ទី​២០ មាន​រូប​ទេវតា​បាចផ្កា​ជា​សម្គាល់ ដើម្បី​ឲ្យ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​អាច​បន្ត​ការដឹកនាំ​ប្រទេស​ឲ្យ​កាន់​តែមាន​ការ​រីក​ច្រើន​ថែមទៀត​។



គួរ​បញ្ជាក់​ថា ក្បួន​ដង្ហែ​ឃោសនា​រក​សម្លេង​ឆ្នោត របស់​ក្រុមការងារ​ថ្នាក់​ខេត្ត​ចុះ​ជួយ​ស្រុក​សង្គម​ថ្មី ខេត្តព្រះវិហារ មាន​សមាជិក សមាជិកា​បក្ស​ប្រជាជន​កម្ពុជា​និង​ប្រជាពលរដ្ឋ​ចូលរួម​ដង្ហែ ប្រមាណ​ជាង​១០០០​នាក់ លើ​មធ្យោបាយ​ជា​រថយន្ត​ចំនួន​៧០​គ្រឿង​ដោយ​ជួបជុំគ្នា​នៅ​ស្រុក​សង្គម​ថ្មី ហើយ​បន្ត​ដង្ហែ​ទៅ​ទី​រួម​ខេត្តព្រះវិហារ ទើប​ត្រឡប់​មក​ស្រុក​សង្គម​ថ្មី​វិញ​៕

      



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu