Ad Code

អ្នកនយោបាយ​កូរ៉េខាងត្បូង​ដ៏​លេចធ្លោ​ត្រូវបាន​គេ​ប្រទះឃើញ​ស្លាប់​ក្នុងករណី​ធ្វើអត្តឃាត



ប៉ូលិស​បាន​និយាយថា សមាជិកសភា​កូរ៉េខាងត្បូង​ដ៏​លេចធ្លោ​ម្នាក់​ ដែលជា​ប់​ពាក់ព័ន្ធ​ក្នុង​រឿងអាស្រូវ​ពុករលួយ ​ត្រូវបាន​គេ​ប្រទះឃើញ​ស្លាប់​កាលពី​ថ្ងៃ​ចន្ទ​ នៅក្នុង​អ្វីដែល​ជាការ​ធ្វើអត្តឃាត​នៃ​មន្ត្រីជាន់ខ្ពស់​បំផុត​មួយរូប​របស់​ប្រទេស​នេះ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​។​

តំណាងរាស្ត្រ​បី​អាណត្តិ​លោក Roh Hoe-chan នៃ​គណបក្ស​យុត្តិធម៌​ដែលជា​គណបក្សប្រឆាំង​ដ៏​តូច​មួយ​គឺ​ត្រូវបាន​គេ​រកឃើញ​ស្លាប់​នៅក្បែរ​អគារ​ផ្ទះល្វែង​ក្រុង​សេ​អ៊ូ​ល​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ​។​

ប៉ូលិស​បាន​និយាយថា ក្រុមគ្រូពេទ្យ​បាន​ព្យាយាម​សង្គ្រោះ​គាត់​មុនពេល​គាត់​ត្រូវបាន​ប្រកាសថា​ស្លាប់​។​

ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​កូរ៉េខាងត្បូង​រួមទាំង​ទីភ្នាក់ងារ​ព័ត៌មាន​យ៉ុ​ន​ហាប​ផងដែរ​បាន​រាយការណ៍​ថា លោក Roh បាន​លោត​សម្លាប់ខ្លួន​បន្ទាប់ពី​បន្សល់ទុក​កំណត់ហេតុ​អត្តឃាត​មួយ​ដោយ​និយាយថា គាត់​សុំទោស​ចំពោះ​គ្រួសារ​របស់គាត់​។​

យ៉ាងណាក្តី ប៉ូលិស​បាន​និយាយថា ពួកគេ​មិនអាច​បញ្ជាក់​ភ្លាមៗ​នូវ​របាយការណ៍​នេះ​បានទេ​។​
​លោក Roh ត្រូវ​ប្រឈម​នឹង​ការស៊ើបអង្កេត​លើ​ការចោទប្រកាន់​មួយ​ដែលថា លោក​បានទទួល​ប្រាក់​ពី​មនុស្ស​ម្នាក់​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​អ្នកសរសេរ​ប្លុក​ដ៏​មាន​ឥទ្ធិពល​ម្នាក់​ដែល​ត្រូវ​ជាប់ពន្ធនាគារ​ក្នុង​រឿងអាស្រូវ​តាម​អន​ឡាញ​។ ការចោទប្រកាន់​នេះ​បានធ្វើ​ឲ្យ​រូបភាព​ស្អាតស្អំ​និង​គោល​គំនិត​កំណែទម្រង់​របស់គាត់​ត្រូវ​បំផ្លាញ​។​

គួរ​បញ្ជាក់ថា កូរ៉េខាងត្បូង​គឺជា​ប្រទេស​មាន​អត្រា​អត្តឃាត​ខ្ពស់បំផុត​មួយ​ក្នុងចំណោម​បណ្តា​ប្រទេស​អភិវឌ្ឍន៍​។ នាយក​ប្រតិបត្តិ​អាជីវកម្ម​, តារា K-pop និង​តារា​ល្បីៗ​ជាច្រើន​ផ្សេងទៀត​បានសម្លាប់​ខ្លួនឯង​។​

ប្រសិនបើ​ការស្លាប់​របស់លោក Roh ត្រូវបាន​បញ្ជាក់ថា​ជាការ​ធ្វើអត្តឃាត​មែន​នោះ គាត់​នឹង​ក្លាយជា​អ្នកនយោបាយ​ជាន់ខ្ពស់​បំផុត​ដែល​សម្លាប់​ខ្លួនឯង​ចាប់តាំងពី​អតីត​ប្រធានាធិបតី Roh Moo-hyun លោត​សម្លាប់ខ្លួន​ក្នុង​ឆ្នាំ​២០០៩​ចំពេល​មានរឿង​អាស្រូវ​ទាក់ទង​នឹង​ក្រុមគ្រួសារ​របស់គាត់​៕ AP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu