រតនគិរី ៖ យុវជនពីរនាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ឃាត់ខ្លួនពាក់ព័ន្ធករណីជិះម៉ូតូបំពងង់ស៊ីមុំាងឮខ្លាំង ហើយបានប៉ះពាល់ដល់សុវត្ថិភាព និងការរស់នៅរបស់ប្រជាពលរដ្ឋ។
ការឃាត់ខ្លួនយុវជនពីរនាក់ធ្វើឡើងនៅវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវជាតិលេខ៧៨ ក្នុងក្រុងបានលុង។
យោងតាមរបាយការណ៍ពីនគរបាលប៉ុស្តិ៍បានឲ្យដឹងថា កម្លាំងនគរបាលប៉ុស្តិ៍ឡាបានសៀក សហការជាមួយកម្លាំងប៉ុស្តិ៍បឹងកន្សែង និងកម្លាំងអធិការក្រុងបានលុង បានធ្វើការឃាត់ខ្លួនយុវជនពីរនាក់ និងម៉ូតូចំនួន២គ្រឿងលើដងផ្លូវសាធារណៈ(បំពង់ស៊ីមុំាងប្រែនកែច្នៃ)។
របាយការណ៍បន្តថា ក្រោយពី បានឃាត់ខ្លួនយុវជនពីរនាក់ខាងលើនេះ សមត្ថកិច្ច អញ្ជើញអាណាព្យាបាលមកធ្វើលិខិតធានា និងកិច្ចសន្យាអប់រំ បញ្ឈប់ដាក់បំពងស៊ីមុំាងប្រែន និងប្តូរបំពង់ស៊ីម៉ាំងប្រែនដាក់ធម្មតាវិញ ហើយឲ្យវិលត្រឡប់ទៅផ្ទះវិញផងដែរ។
សូមបញ្ជាក់ថា យុវជនទាំងពីរនាក់ខាងលើនេះសមត្ថកិច្ចមិនបានឲ្យអត្តសញ្ញាណ និងទីលំនៅនោះទេ គ្រាន់តែយកមកអប់រំតែប៉ុណ្ណោះកុំឲ្យមានលើកក្រោយទៀត៕
Source: Kampuchea Thmey Daily
0 Comments