Ad Code

ក្រសួង​ធនធានទឹក អំពាវនាវ​ឲ្យ ពលរដ្ឋ រស់នៅ​តាម​ដង​ទន្លេសេកុង ប្រុងប្រយ័ត្ន​ទឹកជំនន់​ជន់​លិច ដោយសារ​បាក់​រលំ ទំនប់ វា​រី​អគ្គិសនី​នៅ​ប្រទេស​ឡាវ



ភ្នំពេញ ​៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ជូនដំណឹង​ពី ការ បាក់​រលំ ទំនប់ វា​រី​អគ្គិសនី​សេ​ពាន សេ​ណាំ​ណ​យ ខេត្ត​អាត់​តា​ពើ ប្រទេស​ឡាវ ដែល​មាន​ចម្ងាយ​៧០​គីឡូម៉ែត្រ ពី​ព្រំដែន​កម្ពុជា និង​បាន​អំពាវនាវ​ឲ្យ ពលរដ្ឋ ដែល​រស់នៅ​តាម​ដង​ទន្លេសេកុង ត្រូវ ប្រុងប្រយ័ត្ន​ខ្ពស់ និង​ត្រៀម​ជម្លៀស​ទៅរក​ទីទួល​សុ​វត្ថិភាព​។



ការ​អំពាវនាវ​របស់​ក្រសួង​ធនធានទឹក​ធ្វើឡើង ក្រោយពី អាជ្ញាធរ​នៅ​ប្រទេស​ឡាវ​បានប្រកាស​ពី ទំនប់​វា​រី​អគ្គិសនី Attapeu (​អាត់​តា​ពើ​) ភាគ​អាគ្នេយ៍​ប្រទេស​ឡាវ និង​ជាប់​ព្រំដែន​ខេត្តស្ទឹងត្រែង​ព្រមទាំង​ខេត្តរតនៈគិរី ភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា បង្ក​ឲ្យ ស្លាប់​និង​បាត់​ខ្លួន ប្រជាពលរដ្ឋ​រាប់​រយ​នាក់។



ក្រសួង​ធនធានទឹក និង​ឧតុនិយម​កម្ពុជា នៅ​ល្ងាច​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០១៨​នេះ បាន​ចេញ​ប្រកាស​ព័ត៌មាន​ទាន់​ហេតុការណ៍​មួយ ស្ដីពី​ការ​បាក់​ទំនប់​សេ​ពាន សេ​ណាំ​ណ​យ SE –PIAN SE NAM NOI ស្ថិតនៅ​ខេត្ត​អាត់​តា​ពើ ប្រទេស​ឡាវ ដែល​មាន​ចម្ងាយ​៧០​គីឡូម៉ែត្រ ពី​ព្រំដែន​កម្ពុជា។ ក្រសួង​ធនធានទឹក បាន​បញ្ជាក់​ថា ទំនប់​វា​រី​អគ្គិសនី​មួយ​នេះ មាន​សមត្ថភាព​ស្ដុក​ទឹក​ប្រមាណ​៥,០០០​លាន​ម៉ែត្រគូប និង​អាច​ផលិត​ថាមពល​អគ្គិសនី​បាន​៤១០​ម៉េ​កា​វ៉ា​ត់ ហើយ​ទឹក​ដែល​ហូរ​ចេញពី​ទំនប់​នេះ នឹង​ត្រូវ​ហូរ​ចូល​មក​ទន្លេសេកុង​។



ជា​មួយ​គ្នា​នេះ ក្រសួង​ធនធានទឹក ក៏បាន​ជូនដំណឹង​និង អំពាវនាវ ចំពោះ​ប្រជាពលរដ្ឋ ដែល​រស់នៅ​តាម​ដង​ទន្លេសេកុង ត្រូវ​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់ ហើយ​អាជ្ញាធរ​ខេត្តស្ទឹងត្រែង ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​ត្រៀមលក្ខណៈ​ឲ្យ​រួចជាស្រេច ដើម្បី​ជម្លៀស​ប្រជាជន​ទៅកាន់​ទីទួល​មាន​សុវត្ថិភាព​។

អភិបាលខេត្ត​ស្ទឹងត្រែង លោក ម៉ុម សារឿន បាន​បញ្ជាក់​ប្រាប់​បណ្តាញ​ព័ត៌មាន​ក្នុងស្រុក​ថា គិត​មកដល់​ល្ងាច​នេះ ពុំ​ទាន់​មាន​តំបន់​ណាមួយ​ក្នុង​ខេត្ដ​ស្ទឹងត្រែង រង​ផល​ប៉ះពាល់​ដោយសារ​ជន់​លិច​ហូរ​ធ្លាក់​មកពី​ប្រទេស​ឡាវ​នៅឡើយ​ទេ​។



យោង​តាម សារព័ត៌មាន Fox News​បាន ដកស្រង់​សម្តី​អាជ្ញាធរ អាជ្ញាធរ​នៅ​ប្រទេស​ឡាវ​បាន​ឲ្យ​ដឹង​នា​ថ្ងៃ​អង្គារ​នេះ​ថា មនុស្ស​មួយចំនួន​បាន​បាត់​បង់ជីវិត ហើយ​ខ្ទង់រយ​នាក់​ត្រូវ​គេ​រាយការណ៍​ថា បាន​បាត់​ខ្លួន ក្រោយពី​ទំនប់​វា​រី​អគ្គិសនី​មួយ​កន្លែង បាន​ដួល​រលំ នៅ​ខេត្ត Attapeu (​អាត់​តា​ពើ​) ភាគ​អាគ្នេយ៍​ប្រទេស​ឡាវ និង​ជាប់​ព្រំដែន​ខេត្តស្ទឹងត្រែង​ព្រមទាំង​ខេត្ត​រតនគិរី ភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា​។ ទំនប់​ខាងលើ​ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​បញ្ចេញ​ទឹក​យ៉ាង​ជន់​ជោរ ទំហំ​ប្រមាណ ០៥​ពាន់​លាន​ម៉ែត្រគូប នៅក្នុង​សង្កាត់​សាន​សៃ (San Sai) នៃ​ខេត្ត​ខាងលើ ខណៈ​អាជ្ញាធរ​បានចេញ​ប្រតិបត្តិការ​ជាបន្ទាន់ ដើម្បី​ជម្លៀស​មនុស្ស​ចេញ​។

សូម​រំលឹកថា ទំនប់​វា​រី​អគ្គិសនី​ខាងលើ ត្រូវ​បាន​សាងសង់​ឡើង​ ដោយ​គម្រោង​រួមគ្នា​មួយ ដឹកនាំ​ដោយ​បណ្តាញ​ក្រុមហ៊ុន​កូរ៉េខាងត្បូង សហការ​ជាមួយ​ថៃ និង​ឡាវ​។ ទំនប់​នេះ ត្រូវ​បាន​គេ​គ្រោង​នឹង​បើក​សម្ពោធ​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ឆ្នាំនេះ ប៉ុន្តែ​វា​មិនទាន់​ច្បាស់​នៅឡើយ​ទេ​ថា តើ​វា​បានចាប់ផ្តើម​ប្រតិបត្តិការ​ហើយ ឬ​នៅ​នោះ​ឡើយ មុន​ហេតុការណ៍​ទំនប់​នេះ​កើតឡើង​៕

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu