Ad Code

បង្ក្រាប​បទល្មើស​គ្រឿងញៀន ​ឃាត់​ជនសង្ស័យ​ម្នាក់ ​រឹបអូស​ថ្នាំ​ជាង​១៦​គីឡូក្រាម



ភ្នំពេញ​ ៖​ កម្លាំង​ជំនាញ នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន (​ក​៦) ក្រសួង មហាផ្ទៃ ដោយមាន​ការ​សម្របសម្រួល​ពី​ស្ថាប័ន​តុលាការ បាន​បើក​ប្រតិបត្តិការ​ បង្ក្រាប​បទល្មើស​ជួញដូរ​គ្រឿងញៀន ​ឃាត់​ជនសង្ស័យ​ម្នាក់ និង​រឹបអូស​គ្រឿងញៀន​ជាង​១៦​គីឡូក្រាម។

សមត្ថកិច្ច​ប្រាប់​អោយ​ដឹង​ថា ​ដោយមាន​ការ​បញ្ជា​ដឹកនាំ​ផ្ទាល់​​ពី ​ឯកឧត្តម ម៉ក់ ជី​តូ អគ្គ​ស្នងការ​រង​នគរបាល​ជាតិ និង​ឯកឧត្តម ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ​កាលពី​ថ្ងៃទី​០១ ខែ​កក្កដា​ ឆ្នាំ​២០១៨ វេលា​ម៉ោង ១៥ និង​៣០​នាទី កម្លាំង​ជំនាញ នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន (​ក​៦) ដឹកនាំ​ដោយ​ឧ​ត្ត​ម​សេនីយ៍​ត្រី ហម គ​ន្ធី នាយករង​មន្ទីរ ប្រឆាំង​គ្រឿងញៀន ដោយមាន​ការ​សម្របសម្រួល ពី​លោក សៀង សុខ ព្រះរាជអាជ្ញា​រង អម​សាលាដំបូង រាជធានី​ភ្នំពេញ បាន​បើក​ប្រតិបត្តិ​ការ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់ នៅ​ចំណុច​ដងផ្លូវ ក្បែរ​ស្ថានទូត​ចិន ស្ថិត​ក្នុង​សង្កាត់​ទួល​ទំពូង​ទី​២ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ។

ជា​លទ្ធផល ឃាត់​ខ្លួន​ជនសង្ស័យ ១​នាក់ ឈ្មោះ ម៉េង រតនា ( ហៅ ) ខ្វៃ ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជនជាតិ​ខ្មែរ វត្ថុ​តាង​ចាប់​យក​គ្រឿងញៀន​សរុប​ចំនួន​ 16kg 514.43g ក្នុង​នោះ​ ៖​ ថ្នាំញៀន​ប្រភេទ​ មេ​តំ​ហ្វេ​តា​មីន (ICE ) ទម្ងន់ 15kg 812.69g និង​ថ្នាំញៀន ប្រភេទ ហេ​រ៉ូ​អ៊ី​ន (Heroine) 701.74g។

បច្ចុប្បន្ន ជនសង្ស័យ រួមទាំង វត្ថុតាង​ថ្នាំញៀន សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង បញ្ជូន​ទៅកាន់​សាលាដំបូង រាជធានី​ភ្នំពេញ ដើម្បី​ផ្ដន្ទាទោស​តាម​នីតិវិធី៕





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu