Ad Code

អបអរ! យូ ឌី​ស្កូ ត្រូវ​បាន​ផ្លាស់ប្ដូរ​ចេញពី​បន្ទប់​ICU ​ខណៈ​ការវះកាត់​ប្ដូរ​ក្រលៀន​ទទួល​បាន​ជោគជ័យ



ភ្នំពេញ ​៖​ ក្រោយ​ធ្លាក់​ខ្លួន​ឈឺ​ជំងឺ​ក្រលៀន​មាន​រយៈពេល​ជាច្រើន​ខែ​ ដោយ​មាន​ស្ថានភាព​ស្គម​ស្លេកស្លាំង​ និង​ខ្វះខាត​ថវិកា​ព្យាបាល​នោះ ​តារា​សម្ដែង​ប្រុស​លោក​យូ ឌី​ស្កូ ​ក្រោម​ការ​ជួយ​ជ្រោមជ្រែង​ពី​សំណាក់​សប្បុរសជន​រួម​ទាំង​សមាគម​សិល្បករ​ខ្មែរ​ក្នុង​ការ​អំពាវនាវ​ស្វែងរក​ជំនួយ​ជួយ​សង្គ្រោះ​ជីវិត​នោះ ​ពេលនេះ​តារា​ប្រុស​រូប​នេះ​អាច​ មាន​លទ្ធភាព​ចេញទៅ​ព្យាបាល​នៅ​ក្រៅ​ប្រទេស​រួចហើយ។

ការ​ចាកចេញ​ពី​ប្រទេស​កំណើត​ដើម្បី​ស្វែងរក​សេវា​ព្យាបាល​វះកាត់​ផ្លាស់ប្ដូរ​ក្រលៀន​នៅ​ប្រទេស​ឥណ្ឌា ​ពី​សំណាក់​តារា​ប្រុស​លោក យូ ឌី​ស្កូ នេះ ​គឺ​បន្ទាប់​លោក​ពី​ទទួល​បាន​ថវិកា​ឧបត្ថម្ភ​ពី​សប្បុរសជន​ទាំង​ក្នុង​ និង​ក្រៅ​ស្រុក​មាន​រហូត​ខ្ទង់​ជាង​៥​ម៉ឺន​ដុល្លារ។ មិន​តែប៉ុណ្ណោះ​ជីវិត​របស់​លោក យូ ឌី​ស្កូ ក៏​ត្រូវ​មាន​សង្ឃឹម​ឡើងវិញ​ ស្រប​ពេល​ ដែល​មាន​ជំនួយ​សង្គ្រោះ​ពី​ទស្សនិកជន។

ទន្ទឹម​ពេល​ ដែល​បច្ចុប្បន្ន​លោក​យូ ឌី​ស្កូ​កំពុង​ស្នាក់នៅ​ព្យាបាល​ និង​ធ្វើការ​វះកាត់​ប្តូរ​ក្រលៀន​នៅ​ប្រទេស​ឥណ្ឌា​នេះ​​​ ក៏​មាន​មហាជន​ជាច្រើន​ទន្ទឹង​រង់ចាំ​មើល​លទ្ធផល​អំពី​នៃ​ការ​ចេញទៅ​វះកាត់​នេះ​ផង​ដែរ។ ខណៈ​គិត​មក​ទល់​ពេល​នេះ​មាន​រយៈពេល​ប្រមាណ​ជិត​មួយ​ខែ ​ហើយ​ ដែល​លោក យូ ឌី​ស្កូ ព្យាបាល​នៅឯ​ក្រៅប្រទេស។

ឆ្លើយតប​នឹង​សំនួរ​ក៏ដូចជា​ក្តីបារម្ភ​របស់​មហាជន​ និង​មិត្តភក្តិ​រួម​អាជីព​សិល្បៈ​ជាមួយ​លោក យូ ឌី​ស្កូ ប្រធាន​សមាគម​សិល្បករ​ខ្មែរ​អ្នកនាង​ច​ន ច័ន្ទ​លក្ខិណា មុននេះ ​ស្រាប់តែ​ប្រកាស​ឲ្យ​មហាជន​បានដឹង​ជា​សាធារណៈ​អំពី​ស្ថានភាព​ជំងឺ ​និង​លទ្ធផល​នៃ​ការវះកាត់​ប្តូរ​ក្រលៀន​លោក យូ ឌី​ស្កូ ថា​ពេលនេះ​អស់​មាន​អ្វី​ត្រូវ​បារម្ភ​ទៀតហើយ​ព្រោះ យូ ឌី​ស្កូ ត្រូវបាន​បញ្ជូន​ចេញពី​បន្ទប់​ICU​ហើយ​បន្ទាប់ពី​ធ្វើការ​វះកាត់​។​

អ្នកនាង ច​ន ច័ន្ទ​លក្ខិណា បាន​បញ្ជាក់​ថា​ អរ​ចង់​ហោះ​លោក​អើយ បាន​ចេញពី​បន្ទប់​ICU អាច​កាន់​ទូរស័ព្ទ​ឆាត​មក​ភ្លែត ​ឆាប់​ជាណា​ប្អូនប្រុស យូ ឌី​ស្កូ។ សុំទោស​ខ្ញុំ​មិនទាន់​ដាក់​រូបថត ​ព្រោះ​ត្រូវ​រក្សា​សិទ្ធិ​បុគ្គល។ តាមរយៈ​នេះ​គេ​សង្កេតឃើញ​មាន​ទស្សនិកជន​អ្នកគាំទ្រ​ជាច្រើន​សម្ដែង​អារម្មណ៍​ត្រេកអរ​ និង​ជូនពរ​ឲ្យ​លោក ​យូ ឌី​ស្កូ ឆាប់​បានជា​សះស្បើយ​ត្រឡប់​មក​ស្រុកកំណើត​ចូល​បម្រើ​វិស័យ​សិល្បៈ​វិញ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu