ភ្នំពេញ ៖ លោកហួន រាជចំរើន ប្រធានគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ នេះ នៅទីស្នាក់ការគណបក្សជិតទូរទស្សន៍អាស៊ីអាគេ្នយ៍ ដើម្បីបង្ហាញជំហរធ្វើបាតុកម្ម ឬមិនធ្វើទាក់ទងលទ្ធផលបោះឆ្នោតថា ចំណុចដែលក្រុមប្រឆាំងទៅធ្វើបាតុកម្មប្រឆាំង មិនមែននៅក្នុងក្របខណ្ឌនៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជានោះទេ ពីព្រោះព្រះរាជាណាចក្រកម្ពុជា ជារដ្ឋឯករាជ្យ មានអធិបតេយ្យភាពជាតិ មានរដ្ឋធម្មនុញ្ញ មានព្រះមហាក្សត្រជាស្ថាប័នកំពូល ដូច្នេះការដែលគេទៅធ្វើបាតុកម្ម កូដកម្មនៅក្រៅប្រទេស គឺផ្ទុយទៅនឹងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាហើយ។
តាមលោកហួន រាជចំរើន ការធ្វើបាតុកម្ម កូដកម្ម នៅទាមទារឲ្យផ្តាច់ជំនួយនេះ មិនមែនធ្វើឲ្យស្លាប់រដ្ឋាភិបាល និងថ្នាក់ដឹកនាំប្រទេសនោះទេ អ្នកស្លាប់ គឺពលរដ្ឋ ចឹងចំណុចណាដែលបក្សប្រឆាំងនិយាយថា ធ្វើការដើម្បីពលរដ្ឋនៅ ?៕
Source: Kampuchea Thmey Daily
0 Comments