ព្រឹត្តិការណ៍ប្រដាល់មួយដែលមានអ្នកប្រដាល់កម្ពុជា៥រូប និង អ្នកប្រដាល់ថៃ៣រូប ឡាវ២រូប ដើម្បីជួបគ្នាវាយដណ្តើមខ្សែក្រវាត់ « កំពូលអ្នកប្រដាល់ខ្សែក្រវាត់គូបូតា រដូវកាលទី៩ » នឹងចាប់ផ្តើមធ្វើការប្រកួតជម្រុះនៅយប់ថ្ងៃទី១៧សីហា២០១៨នេះហើយ នៅលើសង្វៀនបាយ័នស្ទឹងមានជ័យ។
អ្នកប្រដាល់ទាំង៥រូបរបស់កម្ពុជានោះ គឺចាន់ សាន់ ក្លិបនិរោធមានជ័យ - ខេម ចាន់ ក្លិបកងពលតូចទ័ពឆ័ត្រយោង៩១១ - ផាន ផាត់យុទ្ធ ក្លិបសាលវ័ន្តកីឡា - ប៊ុន សុធា សមាគមកីឡាក្រសួងការពារជាតិ និង រិទ្ធ អាទិត្យ ក្លិបអាណាចក្រគុនខ្មែរ។ អ្នកប្រដាល់ទាំង៥រូបនេះ សុទ្ធតែចម្រាញ់ចេញពីក្នុងចំណោមកីឡាករ៨រូប ក្នុងការប្រកួតជម្រុះកន្លងមក។
ចំពោះអ្នកប្រដាល់ថៃវិញ មានAnuntasak Site Phukhorngyus និង Kaoreanghom Pctchchinda ហើយអ្នកប្រដាល់ឡាវ មានPlangthip Por.Yuthphumiនិង Wangngeun Rungreankilanak Orruphathom។
សម្រាប់ការវាយជម្រុះថ្ងៃដំបូងនេះ គឺជម្រុះតែ៤គូមុនប៉ុណ្ណោះ គឺ ចាន់ សាន់ នឹងជួបប្រកួតជាមួយថៃAnuntasak Site Phukhorngyus ,ខេម ចាន់ ជួបជាមួយថៃ Kaoreanghom Pctchchinda ,ប៊ុន សុធា ជួបជាមួយឡាវ Plangthip Por.Yuthphumi និងមួយគូទៀត ផាន ផាត់យុទ្ធ ជួបជាមួយឡាវWa ngngeun Rungreankilanak Orruphathom។
ចាន់ សាន់ និង Anuntasak មិនធ្លាប់ជួបគ្នាទេកន្លងមក ។ នេះជាលើកទី១ របស់អ្នកប្រដាល់ទាំងពីរជួបប្រកួតគ្នា ដែលការជួបប្រកួតជម្រុះលើកដំបូងនេះ មិនដឹងថាអ្នកណាឈ្នះ អ្នកណាចាញ់ នោះទេ?។
ខេម ចាន់ ជាមួយថៃ Kaoreanghom Pctchchinda ពួកគេក៏មិនធ្លាប់មានប្រវត្តិជួបគ្នាដែរកន្លងមក ។ យ៉ាងណា អ្នកប្រដាល់ទាំងពីររូបនេះ មានសមត្ថភាពបច្ចេកទេសប្រហាក់ប្រហែលគ្នាទេ បើតាមអ្នករៀបចំការប្រកួតអោយដឹង។
ប៊ុន សុធា ជួបជាមួយឡាវ Plangthip Por.Yuthphumi ក៏ពុំដែលជួបប្រកួតគ្នាដែរ ព្រោះថាប៊ុន សុធា ជាអ្នកប្រដាល់វ័យក្មេងស្រករក្រោយ ទើបសាកជាមួយថៃបាន៣ដងប៉ុណ្ណោះ ដោយឈ្នះ ២ ចាញ់១ ប្រកួត។ចាំមើល តើនរណាឈ្នះរវាងប៊ុន សុធា ជាមួយឡាវ Plangthip Por.Yuthphumiនេះ?។
ចំពោះការប្រកួតជម្រុះខ្សែក្រវាត់មួយគូទៀតនោះ គឺជាការជួបគ្នារវាង ផាន ផាត់យុទ្ធ ជួបជាមួយឡាវ Wa ngngeun Rungreankilanak Orruphathom សម្រាប់អ្នកប្រដាល់ទាំងពីរ មិនដឹងថា នរណាឈ្នះនោះឡើយ ?៕
Source: Kampuchea Thmey Daily
0 Comments