Ad Code

អាជ្ញាធរ​ខេត្ត​បន្ត​ សាងសង់​ស្ពាន​បេឡេ​មួយ​កន្លែង​ទៀត​ជូន​ប្រជាពលរដ្ឋ​ឆ្លងកាត់​ប្រឡាយ​នៅ​សង្កាត់​ស្វាយដង្គំ



សៀមរាប​ ៖ ​បន្ទាប់ពី​ស្ពាន​នៅក្នុង​ភូមិ​វិហារ​ចិន ត្រូវបាន​ស្ថាបនា​រួច​កន្លងមក​ដោយ​ក្រុមការងារ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តសៀមរាប និង​មានការ​ចូលរួម​ពី​ប្រជាពលរដ្ឋ នៅ​ភូមិ​ពោធិ​បុស្ស សង្កាត់​ស្វាយដង្គំ​ នៅ​ថ្ងៃទី​១៣ ខែ​សីហា​ ឆ្នាំ​២០១៨ ខាង​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ដ សៀមរាប​ បាន​បន្ត​ចុះ​ធ្វើការ​សហការ​ជាមួយ​ប្រជាពលរដ្ឋ​ដើម្បី​រួមគ្នា​ដំឡើង​ស្ពាន​បេ​ឡេ​មួយទៀត​ដែលមាន​ប្រវែង​១៥​ម ទទឹង​៤​ម សម្រាប់​ឆ្លងកាត់​ប្រឡាយ​ពោធិ​បុស្ស ដើម្បី​ដោះស្រាយ​ការលំបាក ភាពខ្វះខាត​ក្នុងការ​ធ្វើដំណើរ​ឆ្លងកាត់​របស់​ប្រជាពលរដ្ឋ​ក្នុងភូមិ​ពោធិ​បុស្ស សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប​។​

លោក​អនុប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ដ សៀមរាប​បាន​​បញ្ជាំក់​ដែរ​ថា ជាមួយនឹង​ការជួយ​សាងសង់​ស្ពាន​នេះ​ក៏​មាន​កិច្ចសហការ និង​សាមគ្គីភាព​យ៉ាង​សស្រាក់សស្រាំ​ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ​ភូមិ​ពោធិ​បុស្ស សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប។

ទន្ទឹម​នឹង​នេះ​ដែរ ប្រជាពលរដ្ឋ​នៅ​ក្នុង ភូមិ​ពោធិ​បុស្ស សង្កាត់​ស្វាយដង្គំ ក៏បាន​ថ្លែងអំណរគុណ​ដល់​លោក​បណ្ឌិត​ឃឹម​ប៊ុន​សុង ​អភិបាល ខេត្ត និង​ថ្នាក់ដឹកនាំ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ សៀមរាប និង​ក្រុមការងារ​ខេត្ត​ចុះ​ជួយ​សង្កាត់​ស្វាយដង្គំ ដែល​តែងតែ​យកចិត្តទុកដាក់ រាល់​ការ​លំបាក និង​ការ​ខ្វះខាត​របស់​បងប្អូន​ប្រជាពលរដ្ឋ ទូទាំង​ខេត្ត សៀមរាប ក៏ដូចជា​ភូមិ​ពោធិ​បុស្ស​សង្កាត់​ស្វាយដង្គំ​របស់​យើងខ្ញុំ​ផង​ដែរ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu