Ad Code

គណបក្ស​នយោបាយ​ចំនួន​០៤ មិនបាន​ចូលរួម​វេទិកា​ពិគ្រោះ​យោបល់​ជាមួយ​រាជរដ្ឋាភិបាល​ទេ



ភ្នំពេញ​ ៖​ នៅ​ព្រឹក​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១៨​នេះ មាន​ជំនួប​ពិគ្រោះ​យោបល់​មួយ​រវាង​ប្រមុខ​រាជរដ្ឋាភិបាល និង​មេដឹកនាំ​បក្សនយោបាយ​ក្រោម​អធិបតីភាព​សម្តេច​តេ​ជោ ហ៊ុន សែន ក្នុងនាម​ជា​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ឈ្នះ​ឆ្នោត​ក្នុង​អាណត្តិ​ថ្មី ហើយ​ក្នុង​នោះ មាន​ថ្នាក់ដឹកនាំ​គណបក្ស​នយោបាយ​ចំនួន​១៦ ដែល​ចូលរួម​បោះឆ្នោត បាន​ចូលរួម ចំណែក​គណបក្ស​នយោបាយ​ចំនួន​៤​ផ្សេងទៀត​មិនបាន​ចូលរួម​នោះទេ រួមមាន គណបក្ស​មាតុភូមិ​យើង គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ និង គណបក្ស​ខ្មែរ​ឈប់​ក្រ។

ដោយឡែក​ថ្នាក់ដឹកនាំ​គណបក្ស​នយោបាយ​ចំនួន​១៦ ដែល​ចូលរួម​កិច្ច​ពិគ្រោះ​យោបល់​នេះ​រួមមាន ទី​១. គណបក្ស​ខ្មែរ​រួបរួម​ជាតិ ទី​២. គណបក្ស​ពន្លឺ​ថ្មី ទី​៣. គណបក្ស​សញ្ជាតិ​កម្ពុជា​
​ទី​៤. គណបក្ស​ខ្មែរ​ក្រោក ទី​៥. គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ ទី​៦. គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ ៧. គណបក្ស​សាធារណរដ្ឋ​ខ្មែរ ៨. គណបក្ស​រស្មី​ខេមរា​
៩៖ ​​គណបក្សហ៊្វុនស៊ិនប៉ិច ១០. គណបក្ស​ខ្មែរ​អភិវឌ្ឍ​សេដ្ឋកិច្ច ទី​១១. គណបក្ស​យុវជន​កម្ពុជា ទី​១២. គណបក្ស​ធម្មាធិបតេយ្យ ទី​១៣. គណបក្ស​ឆន្ទៈ​ខ្មែរ ទី​១៤. គណបក្ស​ជនជាតិ​ដើម​ប្រជាធិបតេយ្យ​កម្ពុជា ទី​១៥. គណបក្ស​ខ្មែរ​តែមួយ និង​ទី​១៦. គណបក្ស​ប្រជាជន​កម្ពុជា។

នេះ​បើតាម​បញ្ជី​សមាសភាព​ចូលរួម​ក្នុង​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​រវាង​រាជរដ្ឋាភិបាល និង​គណបក្ស​នយោបាយ​ទាំង​២០ ដែល​លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល បាន​បង្ហោះ​លើ​ហ្វេ​ស​ប៊ុ​ក​របស់​លោក នៅ​ព្រឹក​ថ្ងៃទី​២១ ខែសីហា មុន​នេះ​បន្តិច​នេះ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu