Ad Code

រថយន្ត​មួយ​គ្រឿង​មិន​ស្គាល់​ម៉ាក បុក​យុវតី​សិស្សសាលា​ម្នាក់​របួសធ្ងន់



រតនគិរី ​៖​ យុវតី​សិស្សសាលា​ម្នាក់ ត្រូវ​រថយន្ត​មិន​ស្គាល់​ម៉ាក​បើក​បុក​ ហើយ​រត់​គេច​ខ្លួន​បាត់ស្រមោល ខណៈ​​យុវតី​រងគ្រោះ​កំពុង​ជិះ​ម៉ូតូ​លើ​ដង​ផ្លូវជាតិ។

គ្រោះថ្នាក់​ចរាចរណ៍​នេះ​ បាន​កើតឡើង​នៅ​វេលា​ម៉ោង​៨​និង​១០​នាទី​ថ្ងៃ​ចន្ទ ៩​កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧៨​នៅត្រង់ចំណុច​មុខកា​ឡាក់​ស៊ី ស្ថិតនៅ​ក្នុងភូមិ​អូរ​កន្សែង សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង​។​

​យុវតី​រងគ្រោះ​ជិះ​ម៉ូតូ​ម៉ាក ធូ​ដេ ពណ៌​ក្រហម ពាក់​ស្លាក​លេខ រតនគិរី 1B-6290 មានឈ្មោះ ចាន់ ស្រី​លី​លី អាយុ​១៧​ឆ្នាំ ជ​ជនជាតិ​វៀតណាម​ មាន​ទីលំនៅ​ភូមិ​ជ័យនះ សង្កាត់​ឡា​បាន​សៀក ក្រុង បាន​លុង មុខរបរ​ជា​សិស្ស (​របួសធ្ងន់​) ត្រូវ​បាន​ដឹក​បញ្ជូន​មកកាន់​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ដើម្បី​ព្យាបាល។

រីឯ​រថយន្ត​បង្កហេតុ​មិន​ស្គាល់​ម៉ាក​ក្រោយ​កើតហេតុ បាន​បើក​រត់​គេច​ខ្លួន​បាត់ ពី​កន្លែង​កើតហេតុ​ផង​ដែរ។

បច្ចុប្បន្ន ម៉ូតូ ត្រូវ​បាន​កម្លាំង​ជំនាញ យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​ស្វែងរក​រថយន្ត​បង្កហេតុ​មក​ទទួលខុស​ត្រូវ​ចំពោះមុខ​ច្បាប់៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu