កណ្ដាល ៖ កញ្ញាធី សុវណ្ណថា ប្រធានយុវជនកិច្ចការសង្គមរបស់គណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី១ នៃគណៈពង្រឹងមូលដ្ឋានឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល បានអះអាងថា ប្រជាជននៅឃុំត្រើយស្លា ពីមុនជាអ្នកប្រឆាំងរាជរដ្ឋាភិបាល ហើយក៏ជាអ្នកចេញមុខធ្វើបាតុកម្មយ៉ាងខ្លាំងផងដែរ តែអាណត្តិនេះ បានងាកមកគាំទ្ររាជរដ្ឋាភិបាល យ៉ាងគគ្រឹកគគ្រេង ដែលអាចនិយាយបានថា ជាការបំបែកឯកត្តកម្មប្រវត្តិសាស្ត្រ។
កញ្ញា ធី សុវណ្ណថា បានឲ្យដឹងកាលពីព្រឹកថ្ងៃទី០២ ខែសីហា យ៉ាងនេះថា “ប្រជាជនឃុំត្រើយស្លា“ គឺជាប្រជាជនប្រឆាំង ជាមួយរាជរដ្ឋាភិបាល តាំងពីសម័យសម្តេចឪ គឺជាមូលដ្ឋានរបស់លោក ខៀវ សំផន និងជាទីកន្លែងកំណើតផ្ទះ នៃក្រុមប្រឆាំងសំខាន់ៗបច្ចុប្បន្ន និងជាមូលដ្ឋានធំជាងគេខាងកើតទន្លេ របស់អតីតបក្ស CNRP និងជាទីតាំងដែលតែងតែមានផ្ទុះ ការប្រឆាំង ហិង្សា បាតុកម្ម ស្ទើរតែរាល់ការបោះឆ្នោត ដូចក្នុងឆ្នាំ២០១៣ ២០១៧...”។
តាមកញ្ញា ធី សុវណ្ណថា អាណត្តិទី៦នេះ “ឃុំត្រើយស្លា” បំបែកឯកត្តកម្ម ជាប្រវត្តិសាស្ត្រ សំឡេងឆ្នោតគណបក្សប្រជាជនកម្ពុជា (CPP) = 5727 = 53% នៃឈ្មោះបោះឆ្នោតសរុប គ.ជ.ប
= 75% នៃសន្លឹកឆ្នោតបានការ។ CPPកើនសំឡេងឆ្នោត x 2.5 ដង = +150% លទ្ធផលនេះបញ្ជាក់ថា ប្រជាជនឃុំត្រើយស្លា ចង់បាន “សន្តិភាព និងការអភិវឌ្ឍន៍“...។
កញ្ញា ធី សុវណ្ណថា បានឲ្យដឹងដែរថា អាណត្តិ ឆ្នាំ២០១៨ គណបក្សប្រជាជនកម្ពុជា (CPP) ទទួលបាន៥៧២៧ សំឡេង បក្សផ្សេងទទួលបាន១៨៣៩សំឡេង, អាណត្តិ ឆ្នាំ២០១៣ គណបក្សប្រជាជនកម្ពុជា (CPP) ទទួលបាន២២៦៩ សំឡេង បក្សផ្សេងទទួលបាន៧៩០៦សំឡេង, អាណត្តិ ឆ្នាំ២០០៨ គណបក្សប្រជាជនកម្ពុជា (CPP) ទទួលបាន៣២៥៦ សំឡេង បក្សផ្សេងទទួលបាន៥៩០២សំឡេង, អាណត្តិ ឆ្នាំ២០០៣ គណបក្សប្រជាជនកម្ពុជា (CPP) ទទួលបាន១៦១៦ សំឡេង បក្សផ្សេងទទួលបាន៥១៥០សំឡេង, អាណត្តិ ឆ្នាំ១៩៩៨ គណបក្សប្រជាជនកម្ពុជា (CPP) ទទួលបាន១៦៣០ សំឡេង បក្សផ្សេងទទួលបាន៥៤៨០សំឡេង, អាណត្តិ ឆ្នាំ១៩៩៣ គណបក្សប្រជាជនកម្ពុជា (CPP) ទទួលបាន១០០២ សំឡេង បក្សផ្សេងទទួលបាន៦០២០សំឡេង។
ដោយឡែកលទ្ធផលបឋមនៃការបោះឆ្នោត នៅឃុំត្រើយស្លា (អាណត្តិទី៦) គឺឈ្មោះបោះឆ្នោតមានចំនួន១០៨០១នាក់, អ្នកបានបោះឆ្នោតចំនួន៨៩៦២នាក់, អ្នកមិនបោះឆ្នោតមានចំនួន១៨៣៩។ សន្លឹកឆ្នោតបានការ៧៥៩៥, សន្លឹកឆ្នោតមិនបានការ១៣៦៧, សន្លឹកឆ្នោតបក្សផ្សេងមានចំនួន១៨៣៩៕
Source: Kampuchea Thmey Daily
0 Comments