Ad Code

ចោរឆក់​កាបូប​ពីរ​លើក​មក​ហើយ លើក​នេះ​បានសម្រេច​ម្ដងទៀត



ភ្នំពេញ ៖ នារី​វ័យក្មេង​ម្នាក់ បាន​អះអាងថា ​ខ្លួន​ត្រូវ​បាន​ក្រុម​ដៃ​ស្អិត​ឆក់​កាបូប​ចំនួន​២​លើក​មកហើយ បានសម្រេច​ទាំង​ពីរ​លើក ហើយ​លើក​នេះ​គឺ​ខ្លួន​កំពុង​ធ្វើដំណើរ​តាមផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី មុខ​អាកាស​យានដ្ឋាន​អន្តជាតិ​ភ្នំពេញ ហើយ​លើក​នេះ​គាត់​បាន​បាត់​បង់ទ្រព្យ​សម្បត្តិ​អស់​១​កាបូប​ទៀតហើយ​ ដោយ​ក្រុម​ជនសង្ស័យ​មាន​គ្នា​ពី​៤​ទៅ​៥​នាក់​ ជិះ​ម៉ូតូ​៣​គ្រឿង​មក​ព្រួត​គ្នា​ធ្វើ​សកម្មភាព​ឆក់​កាបូបស្ពាយ​របស់​នាង​ខ​ណៈកំពុង​ជិះ​ម្នាក់ឯង ដែល​ហេតុ​ការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​២០​នាទី​ព្រឹក ​ថ្ងៃទី​០១ ខែសីហា​ ឆ្នាំ​២០១៨ ​ស្ថិតនៅ​លើផ្លូវ​សហព័ន្ធ​រូ​ស្ស៊ី​មុខ​ភូមិ​ក្បាលដំរី សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ។



នារី​រងគ្រោះ​មិនបាន​ប្រាប់​ឈ្មោះ​ទេ​ ដោយ​បាន​ប្រាប់​ថា កន្លងមក​នាង​ធ្លាប់​ជួប​រឿង​ដែល​ជនសង្ស័យ ឆក់​កាបូប​ចំនួន​២​លើក​មក​ហើយ ទាំង​លើក​នេ​។ សម្រាប់​លើក​នេះ ខណៈ​ដែល​នាង​កំពុង​ជិះ​ម៉ូតូ​ម៉ាក​ស៊ុយ​ហ្សុ​យ​គី​លេ​ត ធ្វើដំណើរ​លើ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី​ពី​លិចទៅ​កើត លុះ​ជិះ​ជិត​ដល់​ស្តុប​ព្រលាន​ថ្មី បន្ថយល្បឿន​ ស្រាប់​តែ​មាន​ម៉ូតូ​របស់​ជនសង្ស័យ​ចំនួន​៣​គ្រឿង​ក្នុង​នោះ មួយ​គ្រឿង​បើក​ខាងមុខ មួយ​គ្រឿង​នៅ​ចំហៀង​ខាងឆ្វេង​ដៃ ហើយ​ធ្វើ​សកម្មភាព​ឆក់​យក​កាបូបស្ពាយ ដែល​ដាក់​ទុក​នៅ​ម៉ូតូ​ក្រោម​ជើង​យក​ទៅ​បាត់ ភ្លាមៗ​នាង​ខំ​ដេញ​តាម​ផង ស្រែក​ផង តែ​មាន​ម៉ូតូ​មួយ​គ្រឿង​មិន​ចាំ​ម៉ាក សង្ស័យ​ជា​ម៉ូតូ​បក្ខពួក​ក្រុម​ជនសង្ស័យ​បាន​ជិះ​មក​កៀរ​ឲ្យ​ឈប់​រួច​ដក​សោ​ម៉ូតូ​នាង​ដើម្បី រារាំង​មិន​ឲ្យ​នាង​ដេញ​តាម​ទាន់​ជា​ឱកាស ទុក​លទ្ធភាព​ឲ្យ​ជនសង្ស័យ​បើក​រត់គេច​ទៅ​បាត់​ដោយ​សុវត្ថិភាព ហើយ​បន្ដិច​ក្រោយមក​ក្រុម​ម៉ូតូ​ទាំង​នោះ​បាន​បើក​រត់គេច​តាម​ក្រោយ​ម៉ូតូ​ជនសង្ស័យ​បាត់​អស់​ដែរ។



តាម​នារី​រងគ្រោះ​បាន​បន្ដ​ឲ្យ​ដឹង​ថា ក្នុង​កាបូប​នោះ មាន​លេប​ថប មួយ​គ្រឿង ទូរស័ព្ទ Iphone៦ មួយ​គ្រឿង ឯកសារ​មួយចំនួន លុយ​មួយចំនួន​ផង​ដែរ។ ក្រោយ​កើតហេតុ ជនរងគ្រោះ បាន​ត្រឹម​រត់​ទៅ​ប្តឹង​នគរបាល​ប៉ុស្តិ៍​កា​កាប​១ ឲ្យ​សមត្ថកិច្ច​ជួយ​ស្រាវជ្រាវ​រក​ជនសង្ស័យ​តែប៉ុណ្ណោះ​ ប៉ុន្ដែ​មិន​ដឹង​ថា ​អាច​តាម​រក​ឃើញ​ដែរ​ឬ​ទេ៕

  



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu