Ad Code

ក្រសួង​ធនធានទឹក​ ដាក់​ម៉ាស៊ីនបូមទឹក​ចល័ត​ខ្នាត​មធ្យម​ចំនួន​០២ គ្រឿង​ ដើម្បី​បូម​រំដោះ​ជំនន់​ទឹកភ្លៀង​ចេញពី​ដីស្រែ​កសិករ​ក្នុងស្រុក​មង្គល​បូរី​កំពុង​លិចលង់



ភ្នំពេញ​ ៖​ មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត​បន្ទាយមានជ័យ បាន​រៀបចំ​ដំឡើង ម៉ាស៊ីនបូមទឹក​ចល័ត​ខ្នាត​មធ្យម ចំនួន ០២ គ្រឿង សម្រាប់ ដំណើរការ​បូម​រំដោះ​ជំនន់​ទឹកភ្លៀង​ចេញពី​ដីស្រែ​កសិករ​ក្នុងស្រុក​មង្គល​បូរី ដើម្បី​ជួយ​កសិករ ធ្វើយ៉ាងណា​ធានា​នូវ​ការប្រមូល​ផល​របស់​កសិករ​បាន​ទាន់ពេលវេលា ខ​ណៈជំនន់​ទឹកភ្លៀង​បន្ត​ជន់​លិច​។​



​ការ​ដំ​ឡើង ម៉ាស៊ីនបូមទឹក​ចល័ត​ខ្នាត​មធ្យម ចំនួន ០២ គ្រឿង សម្រាប់​បូមទឹក​ចេញពី​ស្រែ ដើម្បី​សម្រួល​ឲ្យ​កសិករ ប្រមូល​ផល ឲ្យ​បាន​ទាន់ពេលវេលា របស់​ក្រសួង ធនធាន​ទឹកបាន ធ្វើឡើង​បន្ទាប់ពី មាន​ភ្លៀង​ធ្លាក់​ច្រើន​ជាប់ៗ​គ្នា​នៅក្នុង​ភូមិសាស្ត្រ​ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ បានធ្វើ​ឱ្យ​ផ្ទៃដី​ដំណាំ​ស្រូវវស្សា​របស់​កសិករ​ជាង ២ ពាន់​ហិកតា រង​ការលិចលង់​ដោយ​ជំនន់​ទឹកភ្លៀង។​



​ ក្រសួងធនធានទឹក និង​ឧតុនិយម​បាន​ឲ្យ​ដឹងថា ដើម្បី​ជួយ​កសិករ ធ្វើយ៉ាងណា​ធានា​នូវ​ការប្រមូល​ផល​របស់​កសិករ​បាន​ទាន់ពេលវេលា ខ​ណៈជំនន់​ទឹកភ្លៀង​បន្ត​ជន់​លិច កាលពីថ្ងៃទី៣១ ខែកក្កដា លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក​និង ឧតុនិយម បាន​បញ្ជា​ឲ្យ មន្ទីរ​ធនធានទឹក​ខេត្ត បន្ទាយមានជ័យ ដំឡើង ដាក់ ម៉ាស៊ីនបូមទឹក​ចល័ត​ខ្នាត​មធ្យម ចំនួន ០២ គ្រឿង កំពុង​ដំណើរការ​បូម​រំដោះ​ជំនន់​ទឹកភ្លៀង​ចេញពី​ដីស្រែ​កសិករ​ ក្នុងស្រុក​មង្គល​បូរី។



ក្រសួង​បញ្ជាក់​ថា ដោយសារ​មាន​ភ្លៀង​ធ្លាក់​ច្រើន​ជាប់ៗ​គ្នា​នៅក្នុង​ភូមិសាស្ត្រ​ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ បាន​ធ្វើ​ឲ្យ​ផ្ទៃដី​ដំណាំ​ស្រូវវស្សា​របស់​កសិករ​ជាង ២ ពាន់​ហិកតា រង​ការ​លិចលង់​ដោយ​ជំនន់​ទឹកភ្លៀង។ ជា​ដំណោះស្រាយ​ចំពោះមុខ មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត បាន​អន្តរាគមន៍​បើកទ្វារ​ទឹក​ហេដ្ឋារចនាសម្ព័ន្ធ​ធារាសាស្ត្រ​ពាក់ព័ន្ធ​មួយចំនួន ដើម្បី​ជួយ​សម្រួល​ដល់​ការ​ដោះ​ទឹកជំនន់​ចេញពី​ក្នុង​ស្រែ។ ជាមួយគ្នា​នេះ មន្ទីរ​ក៏​កំពុង​រៀបចំ​ដំឡើង​ម៉ាស៊ីន​បូម​ទឹក​ចល័ត​ខ្នាត​មធ្យម ចំនួន ០២ គ្រឿង ដើម្បី​ជួយ​ដល់​ការងារ​អន្តរាគមន៍​ខាងលើ​នេះ​ផង​ដែរ ធ្វើ​យ៉ាង​ណា​ធានា​នូវ​ការ​ប្រមូល​ផល​របស់​កសិករ​បាន​ទាន់ពេលវេលា។

សូម​រំលឹកថា កាលពីពេល​ថ្មីៗ​កន្លង​មក​នេះ ក្រសួង​ធនធានទឹក​និង ឧតុនិយម​បាន ចេញ​សេចក្តីជូនដំណឹង ពី​ការ​ធ្លាក់​ភ្លៀង ជា​បន្តបន្ទាប់​នៅ​តាម បណ្តា​ខេត្ត​ក្រុង​មួយ ចំនួន​ជា​មួយ​គ្នា​នេះ​ក្រសួង ក៏បាន​ធ្វើការ​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ ដែល​រស់​នៅ​តាម​តំបន់​ដែល​ប្រឈម មានការ ប្រុងប្រយ័ត្ន​ខ្ពស់ ទៀត​ផង៕

   



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu