Ad Code

ចោរ​ថ្លើមធំ សូម្បីតែ កាំភ្លើង​អធិការរង​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌមានជ័យ​ក៏ ហ៊ាន ឆក់​ដែរ



​ភ្នំពេញ​ ៖ កន្លងមក គេ​ធ្លាប់តែ លឺ ចោរឆក់​បងប្អូន ប្រជាពលរដ្ឋ ធម្មតា ធ្វើដំណើរ តាម​ដងផ្លូវ​. ឥឡូវនេះ លោក ចោរ​ថ្លើម ធំ មែន សូម្បី តែ អធិការរង​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌមានជ័យ ក៏ ហ៊ាន​ឆក់​កាបូប យក​កាំភ្លើងដែរ។

ហេតុ​ការ​ណ៍​នេះ​បាន កើតឡើង​កាលពី​រសៀល​ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ នៅ​ផ្លូវ​លេខ២៩៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ។

ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ​លោក ម៉េង វិមាន​ដា​រា អធិការរង​នគរបាល​ខណ្ឌមានជ័យ ទទួល​ផែន​ព្រហ្មទណ្ឌ ខណ្ឌ​មានជ័យ ត្រូវ​បាន​ចោរ​មួយ​ក្រុម​ធ្វើ​សកម្មភាព ឆក់​កាបូប​របស់ លោក​ខណៈ​ដែល​លោក កំពុង​ជិះ​ម៉ូតូ​តាម​ផ្លូវ​លេខ២៩៤ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន បានសម្រេច​ដោយ​សុ​វត្ថិភាព ក្នុង​កាបូប​របស់លោក មាន កាំភ្លើង រួម​នឹង​សម្ភា​រៈ មួយចំនួនទៀត​។

​សូម​រំលឹកថា កាលពី​ប៉ុន្មាន ថ្ងៃមុន នៅពេល​យប់ លោក​ចោរ​ចូល​លួច​ម៉ូតូ​របស់ន្ត្រីនគរបាល​ម្នាក់​ក្នុង​ប៉ុស្តិ៍​រដ្ឋបាល​ផ្សារ​ដើម​គរ​យក​ទៅ​បាត់​ដោយ​សុវត្ថិភាព៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu