Ad Code

ក្រុម​U12​ក្រុម​ភ្នំពេញ​ក្រោ​ន ធ្លាក់​ចេញពី​ពានរង្វាន់​មិត្តភាព​អាស៊ាន​-​ចិន​នៅ​ប្រទេស​ចិន



ក្រុម​កីឡាករ​អាយុ​ក្រោម​១២​ឆ្នាំ (U12) របស់​ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន​កំពុង​បំពេញ​បេសកកម្ម​ក្នុង​ពានរង្វាន់​Soong Ching Ling Cup, China-ASEAN Youth Football Friendly Matches ដែលជា​ព្រឹត្តិការណ៍​ប្រកួត​មិត្តភាព​អាស៊ាន​-​ចិន បាន​ធ្លាក់​ចេញពី​ពានរង្វាន់​នេះហើយ​ក្រោយ​ប្រកួត​បរាជ័យ​រហូតដល់​៣​ប្រកួត​ជាប់ៗ​គ្នា​។

​ចំពោះ​លទ្ធផល​ដែល​ប្រកួត​នៅ​ថ្ងៃ​ច័ន្ទ ដើម​សប្ដាហ៍​នេះ​ក្រុម​កម្ពុជា បាន​ប្រកួត​ចាញ់​ក្រុម​ឥណ្ឌូនេស៊ី ក្នុង​លទ្ធផល​២-១ មួយ​គ្រាប់​របស់​ក្រុម​កម្ពុជា​គឺ​ទាត់​បញ្ចូល​ទី​ដោយ​កីឡាករ​ពាក់អាវ​លេខ​៩ ប៊ុន ច័ន្ទដារ៉ា​រាជ​។ ប្រកួត​លើក​ទី​ពីរ​នៅ​ថ្ងៃ​ដដែល ក្រុម​កម្ពុជា បានធ្វើការ​ប្រកួត​ចាញ់​ក្រុម​ម្ចាស់ផ្ទះ​ចិន​ក្នុង​លទ្ធផល ៧-០ ហើយ​សម្រាប់​ប្រកួត​ចុងក្រោយ​សម្រាប់​ពូ​ល A នៅ​ព្រឹក​ថ្ងៃ​អង្គារ ក្រុម​កម្ពុជា បាន​ប្រកួត​ចាញ់​ជា​លើក​ទី​បី​ក្នុង​ការប្រកួត​ជាមួយ​ក្រុម​ហ្វីលីពីន ក្រោម​លទ្ធផល​៩-០​។



នេះ​ជា​លើក​ទី​៣ ហើយ​ដែល​កម្ពុជា បញ្ជូន​ក្រុម​ទៅ​ចូលរួម​ប្រកួត​ក្នុង​ពានរង្វាន់​នេះ​ដើម្បី​ពង្រឹង​ទំនាក់ទំនង​កម្ពុជា​-​ចិន នឹង​ក៏​ជា​ឱកាស​មួយ​ក្មេងៗ​របស់​កម្ពុជា បាន​បង្ហាញ​ពី​សមត្ថភាព​ផ្ទាល់ខ្លួន ដក​ស្រង់​យក​បទពិសោធ​ន៍ និង​កសាង​មិត្តភាព​ជាមួយ​កីឡាករ​នៃ​ប្រទេស​ចូលរួម​ផ្សេងៗ​ទៀត​។​កាលពី​ឆ្នាំមុន​ក្រុម​កីឡាករ​របស់​កម្ពុជា ទទួលបាន​ពានរង្វាន់ Fair Play ផងដែរ​។ ក្រោយ​ធ្លាក់​ចេញពី​ពានរង្វាន់​នេះ​ក្រុម U12​ភ្នំពេញ​ក្រោ​ន នឹងធ្វើ​ដំណើរ​ត្រឡប់មក​មាតុភូមិ​វិញ​នៅ​ថ្ងៃ​សៅរ៍ ចុង​សប្ដាហ៍​នេះ​។



កម្ម​វិធី Soong Ching Ling Cup, China-ASEAN Youth Football Friendly Matches ត្រូវបាន​រៀបចំ​ដោយ​មជ្ឈមណ្ឌល​អាស៊ាន​-​ចិន (ASEAN-China Center) នៃ​ប្រទេស​ចិន ហើយ​កម្មវិធី​នេះ​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​១១ ដល់​ថ្ងៃទី​១៨ ខែសីហា ខាងមុខ​។ ក្នុង​បេសកកម្ម​នេះ​ក្រុម​កីឡាករ​អាយុ​ក្រោម​១២​ឆ្នាំ​របស់​ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន ដឹកនាំ​ដោយ​អ្នកគ្រូ ប៉ិ ផល្លី ជា​គ្រូបង្វឹក អម​ដោយ លោក ម៉ក ភារុន​ ជាជំនួយការ​គ្រូ​បង្វឹក៕

  



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu