Ad Code

កក្រើក​ខេត្តសៀមរាប​ទៀតហើយ ចិន​២​នាក់​ឆក់​កាបូប អាជីវករ ផ្សារ​ដំ​ដែក តែ​មិនបាន​សម្រេច



សៀមរាប​ ៖ មិត្ត​ចិន អស់ពី​ប្លន់ ឥឡូវ​ឆក់​កាបូប​អាជីវក ទៀតហើយ តែ​មិនបាន​សម្រេច ត្រូវ​ជនរងគ្រោះ​កន្ត្រាក់​យក​មក​វិញ​និង​ស្រែក​ឆោឡោ​ផ្អើល​ដល់​សមត្ថកិច្ច​ដាក់​កម្លាំង​ព័ទ្ធ​តាម​ចាប់បាន​។ ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​៧​និង​៣០​ថ្ងៃទី​១៨ ​ខែសីហា​ ឆ្នាំ​២០១៨​ នៅក្នុង​ផ្សារ​ដំ​ដែក ក្នុងភូមិ​ដំ​ដែក​ផ្សារ ឃុំ​ដំ​ដែក ស្រុក​សូទ្រនិគម ខេត្តសៀមរាប​។



សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​មានឈ្មោះ យឹម ចន្ថា​ ហៅ​ស្រី ​ភេទ​ស្រី​ អាយុ​៥៦​ឆ្នាំ​ទីលំនៅ​ភូមិ​ដំ​ដែក​ផ្សារ ឃុំ​ដំ​ដែក ស្រុក​សូទ្រនិគម ខេត្តសៀមរាប មុខរបរ លក់​ត្រី។

ក្រោយពេល​ទទួល​បាន​ព័ត៌មាន​ភ្លាម​សមត្ថកិច្ច​បាន​ដាក់​កម្លាំង​ស្ទាក់​ចាប់បាន​ពេល​កំពុង​ជិះ​ម៉ូតូ​រត់​គេច​ខ្លួន​តាមផ្លូវ​ជាតិ​លេខ​៦​ឃុំ​កៀន​សង្កែ ស្រុក​សូទ្រនិគម​។ សមត្ថកិច្ច​បន្ត​ថា តាម​ការសួរចម្លើយ​បាន​ឲ្យ​ដឹង​ថា បុរស​ជនជាតិ​ទាំង​២​នាក់​នោះ​ មានឈ្មោះ​ទី​១ លូ បី​ន អាយុ​៤៤​ឆ្នាំ គ្មាន​ទីលំនៅ​ពិតប្រាកដ​។ ​ទី​២​ឈ្មោះ លូ គង់​ជី​ង អាយុ​៥១​ឆ្នាំ គ្មាន​ទីលំនៅ​ពិតប្រាកដ​ដូចគ្នា​។ បច្ចុប្បន្ន​កម្លាំង​នគរបាល​ជំនាញ​កំពុង​សួរនាំ ដើម្បី​រៀប​ចំ​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​៕

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu