Ad Code

ជនជាតិ​ចិន​ ស្រវឹង​បើករថយន្ត​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ផ្អើលទាំងយប់



ភ្នំពេញ ៖ ជនជាតិ​ចិន​ម្នាក់​ស្រវឹងស្រា​បើករថយន្ត​បុក​ឃឿន​ ពុះ​ចែក​ទ្រូងផ្លូវ​ខូចខាត​អស់​មួយ​ផ្ទាំង រថយន្ត​ដាច់​កាឡេ​ បើក​ទៅមុខ​មិន​រួច​ តៃកុង​ចុះ​ពីលើ​រថយន្ត​ឡើង​ជិះ​កង់​បី​ទៅ​បាត់​កាល​វេលា​ម៉ោង​១១​យប់​ ថ្ងៃទី​១​ ខែសីហា​ ឆ្នាំ​២០១៨​ តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុស្សី​ទល់មុខ ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ពោធិ៍ ស្ថិតនៅ​ភូមិ​ក្បាលដំរី​២ សង្កាត់​កា​កាប​២​ ខណ្ឌ​ពោធិ៍​សែន​ជ័យ។



រថយន្ត​បង្ក​ម៉ាក​ស្តា​រិច​ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ កំពង់ស្ពឺ2B-1260​ បើកបរ​ដោយ​ជនជាតិ​ចិន​ម្នាក់​ មិន​ប្រាប់​ឈ្មោះ ក្នុង​ស្ថានភាព​ស្រវឹង​បើក​ក្នុង​ល្បឿន​លឿន​ទិសដៅ​ពី​កើតទៅលិច។



តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹងថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ជនជាតិ​ចិន​ខាងលើ​បើកបរ​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ក្នុងស្ថានភាព​ស្រវឹង​ហើយ​បើក​យ៉ាង​លឿន លុះ​បើក​មកដល់​ចំណុចកើតហេតុ ​ស្រាប់តែ​រថយន្ត​បាន​រេ​ចង្កូត​ទៅ​ផ្នែក​ខាងឆ្វេង ហើយ​បាន​បុក​ឃឿន​ពុះ​ចែក​ទ្រូងផ្លូវ​ខ្ទាត​ចេញពី​កន្លែង​ចាស់ អស់​ចំនួន​ពីរ​ផ្ទាំង ចំណែក​រថយន្ត​បង្ក​ខាងលើ​បាន​បែក​ពោង​ការពារ​សុវត្ថិភាព ហើយ​ជនជាតិ​ដែល​ជា​អ្នក​បើករថយន្ត​មិន​ពាក់​ខ្សែក្រវាត់​បណ្តាល​ឲ្យ​បោក​ក្បាល​នឹង​កញ្ចក់​ខាងមុខ​បណ្តាល​ឲ្យ​បែក កញ្ចក់​សំណាងល្អ​រងរបួស​ស្រាល។



ប្រភព​ព័ត៌មាន​បា​នប​ន្ត​ទៀត​ថា ខ​ណៈ​ពេល​ភ្លាមៗ​នោះ ជនជាតិ​ចិន បំរុង​បើក​ចេញពី​កន្លែង​កើតហេតុ​តែ​រថយន្ត បាន​ដាច់​កាឡេ​បើក​ទៅមុខ​មិន​រួច ក៏​ចុះ​ពីលើ​រថយន្ត​ហើយ​ឡើង​រ៉ឺម៉ក​កង់​បី​គេច​ខ្លួន​បាត់​ដោយ​ទុក​រថយន្ត​នៅ​កន្លែងកើតហេតុ។

ក្រោយពេល​កើតហេតុ​បាន​ប្រមាណ​ជិត​មួយ​ម៉ោង​ ទើប​មាន​នគរបាល​ប៉ុស្តិ៍​ម្នាក់​ហើយ​បាន​រាយការណ៍​ទៅ​ជំនាញ​ផ្នែក​សណ្តាប់​ធ្នាប់​ចរាចរណ៍ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ដើម្បី​វាស់វែង​និង​ស្ទូច​រថយន្ដ​យក​ទៅ​រក្សាទុក​រង់ចាំ​ការដោះស្រាយ​នៅពេល​ក្រោយ៕

   



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu