Ad Code

ក្រុម​ហា​ម៉ាស​បាញ់​រ៉ុក្កែត​ចំណែក​អ៊ីស្រាអែល​ទម្លាក់​គ្រាប់បែក​លើ​តំបន់​ហ្គា​ហ្សា​ ថ្វីបើ​មាន​កិច្ចពិភាក្សា​អំពី​បទ​ឈប់​បាញ់​



ក្រុម​សកម្មប្រយុទ្ធ​ប៉ា​ឡេ​ស្ទី​ន​បាន​បាញ់​រ៉ុក្កែត​រាប់សិប​គ្រាប់​ចូលទៅ​ក្នុងប្រទេស​អ៊ីស្រាអែល​ហើយ​យោធា​អ៊ីស្រាអែល​បាន​បើក​ការវាយប្រហារ​ពី​អាកាស​ជាច្រើន​ ខណៈ​ការប្រយុទ្ធ​គ្នា​នៅ​ជិត​ព្រំដែន​តំបន់​ហ្គា​ហ្សា - អ៊ីស្រាអែល​កាន់តែខ្លាំង​ឡើង​ពេញ​មួយ​យប់​រហូតដល់​ថ្ងៃ​ព្រហស្បតិ៍។

ស៊ី​រ៉ែ​ន​ជូនដំណឹង​អំពី​ការ​វាយឆ្មក់​ពី​អាកាស​បាន​បន្លឺឡើង​ស្ទើរតែ​មិន​ឈប់ឈរ​នៅ​ភាគខាងត្បូង​ប្រទេស​អ៊ីស្រាអែល​ចាប់ពី​ពេល​ថ្ងៃ​លិចទៅ​កាលពី​ថ្ងៃ​ពុធ​ដោយ​ព្រមាន​អ្នកស្រុក​ឲ្យ​ស្នាក់​នៅក្នុង​ជម្រក​ខណៈដែល​រ៉ុក្កែត​ជាង​៨០​គ្រាប់​ត្រូវបាន​គេ​បាញ់​នៅក្នុង​ទិសដៅ​របស់​ពួកគេ​។​

ទន្ទឹមនឹង​នោះដែរ យន្តហោះ​អ៊ីស្រាអែល​បាន​វាយប្រហារ​គោលដៅ​ចំនួន​១៤០​ដែលជា​កម្មសិទ្ធិ​របស់​ក្រុម​ឥស្លាម​និយម ហា​ម៉ាស ដែល​គ្រប់គ្រង​ជ្រោយ​ហ្គា​ហ្សា​។​

ការផ្ទុះ​ឡើង​នេះ​បាន​កើតឡើង​បន្ទាប់ពី​មន្ត្រី​នៃ​ភាគី​ទាំង​ពីរបាន​និយាយ​អំពី​ភាព​រីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់​នៅក្នុង​កិច្ចប្រឹងប្រែង​របស់​អង្គការសហប្រជាជាតិ​និង​ប្រទេស​អេ​ហ្ស៊ី​ប​ក្នុងការ​សម្របសម្រួល​ប​ទ​ឈប់​បាញ់​មួយ​ដើម្បី​បញ្ចប់​អំពើ​ហឹ​ង្សា​ដែល​អូស​បន្លាយពេល​ជាច្រើន​ខែ​។​

ប្រព័ន្ធ​ផ្សព្វផ្សាយ​អ៊ីស្រាអែល​បាន​រាយការណ៍​ថា អ្នកស្រុក​ជាច្រើន​នៅ​តំបន់ Sderot និង​ទីប្រជុំជន​ព្រំដែន​ដទៃទៀត​ត្រូវបាន​រងរបួស​ដោយសា​រ​គ្រាប់​រ៉ុក្កែត​។​

ក្រុម​សកម្មប្រយុទ្ធ​ប៉ា​ឡេ​ស្ទី​ន​បាន​និយាយថា នៅក្នុង​តំបន់​ហ្គា​ហ្សា សកម្មប្រយុទ្ធ​ក្រុម​ហា​ម៉ា​សម្នាក់​ត្រូវបាន​សម្លាប់​ក្នុងការ​វាយប្រហារ​ពី​អាកាស​ព្រមទាំង​ស្ត្រី​ប៉ា​ឡេ​ស្ទី​ន​ម្នាក់​និង​កូន​អាយុ ១៨​ខែ​របស់​នាង​ផងដែរ​។ ជន​ស៊ីវិល​យ៉ាងតិច​ប្រាំ​នាក់​ផ្សេងទៀត​ក៏​រងរបួស​ផងដែរ​។​

តំបន់​ហ្គា​ហ្សា​ត្រូវបាន​ត្រួតត្រា​ដោយ​ក្រុម​ហា​ម៉ាស​អស់​រយៈពេល​ជាង​មួយ​ទសវត្សរ៍​ដែល​ក្នុងអំឡុង​ពេលនោះ ខ្លួន​បាន​ប្រយុទ្ធ​ក្នុង​សង្គ្រាម​ចំនួន​បី​លើក​ប្រឆាំងនឹង​អ៊ីស្រាអែល​ដែល​ថ្មីៗ​បំផុត​នេះ​គឺ​នៅ​ឆ្នាំ​២០១៤​។

នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក Benjamin Netanyahu បាន​លុបចោល​ការធ្វើដំណើរ​ទៅ​ប្រទេស​កូ​ឡុំ​ប៊ី​នៅ​សប្តាហ៍​នេះ​ដើម្បី​ចូលរួម​កិច្ចចរចា​ស្តី​ពីបទ​ឈប់​បាញ់​នៅ​ហ្គា​ហ្សា​ហើយនឹង​រៀបចំ​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​សន្តិសុខ​របស់គាត់​នៅ​ថ្ងៃ​ព្រហស្បតិ៍​ដើម្បី​ពិភាក្សា​អំពី​ស្ថានភាព​នេះ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu