រដ្ឋាភិបាលកូរ៉េខាងត្បូង គ្រោងនឹងដាក់បង្ហាញបូជនីយដ្ឋានថ្មីមួយនៅថ្ងៃអង្គារ ដែលជាផ្នែកមួយនៃទិវាផ្លូវការជាលើកដំបូងដែលកត់សម្គាល់អំពីការប្រើប្រាស់ “ទាសករផ្លូវភេទ” សម័យសង្គ្រាមរបស់ជប៉ុន។
ពិធីនានាដែលជាការរំលឹកខួបលើកទី១នៃ “ទិវារំលឹកខួបសម្រាប់ជនរងគ្រោះនៃទាសករផ្លូវភេទរបស់កងកម្លាំងប្រដាប់អាវុធជប៉ុន” បានគំរាមកំហែងធ្វើឲ្យកាន់តែមានភាពធ្ងន់ធ្ងរទៅលើបញ្ហាការទូតជាមួយប្រទេសជប៉ុនដែលជាអ្នកជិតខាងរបស់កូរ៉េខាងត្បូងនិងជាសម្ព័ន្ធមិត្តសំខាន់របស់សហរដ្ឋអាមេរិកក្នុងកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់កូរ៉េខាងជើង។
ប្រទេសជប៉ុនបាននិយាយថា បញ្ហានេះត្រូវបានដោះស្រាយដោយកិច្ចព្រមព្រៀងឆ្នាំ២០១៥ដែលត្រូវបានយល់ព្រមដោយរដ្ឋអំណាចមុនរបស់កូរ៉េខាងត្បូងហើយក្នុងនោះ ជប៉ុនបានធ្វើការសុំទោសដល់ជនរងគ្រោះនិងផ្តល់ទឹកប្រាក់១ពាន់លានយ៉េន (៩.០៣ដុល្លារអាមេរិក) ដើម្បីផ្តល់មូលនិធិឧបត្ថម្ភដល់ពួកគេ។
ប៉ុន្តែរដ្ឋបាលរបស់លោកប្រធានាធិបតីកូរ៉េខាងត្បូង Moon Jae-in បានពិនិត្យមើលបញ្ហានេះឡើងវិញហើយបានអំពាវនាវឲ្យជប៉ុនធ្វើបន្ថែមទៀតថ្វីបើមានការគាំទ្រកាលពីខែមករាអំពីការចរចាឡើងវិញជាផ្លូវការក៏ដោយ។
ក្រុងតូក្យូបានធ្វើការតវ៉ាប្រឆាំងនឹងបូជនីយដ្ឋានដែលមានស្រាប់ផ្សេងទៀតនៅក្នុងប្រទេសកូរ៉េខាងត្បូងដែលបានឧទ្ទិសដល់ទាសករផ្លូវភេទរាប់ទាំងបូជនីយដ្ឋានមួយនៅមុខស្ថានទូតជប៉ុនក្នុងទីក្រុងសេអ៊ូលក៏ដូចជាសកម្មភាពមួយកាលពីឆ្នាំមុនក្នុងការបង្កើតថ្ងៃមួយដើម្បីរំលឹកដល់ទាសករផ្លូវភេទផងដែរ។
វិទ្យាស្ថានមួយដែលផ្តល់មូលនិធិដោយរដ្ឋាភិបាលកូរ៉េខាងត្បូងដើម្បីស្រាវជ្រាវបញ្ហានេះក៏បានបើកដំណើរការកាលពីដើមខែនេះផងដែរ។
បញ្ហាទាសករផ្លូវភេទគឺជាមូលហេតុធម្មតាសម្រាប់ជម្លោះរវាងប្រទេសជប៉ុននិងប្រទេសជិតខាងដូចជាចិន កូរ៉េខាងជើងនិងកូរ៉េខាងត្បូងជាដើមចាប់តាំងពីសង្គ្រាមមក។
ជប៉ុនបានធ្វើអាណានិគមលើឧបទ្វីបកូរ៉េចន្លោះឆ្នាំ១៩១០ដល់ឆ្នាំ១៩៤៥និងបានកាន់កាប់ផ្នែកខ្លះនៃប្រទេសចិនមុននិងក្រោយសង្គ្រាម៕ REUTERS
[caption id="attachment_962113" align="alignnone" width="700"] Protesters hold pictures of "comfort women" and of Japan's Prime Minister Shinzo Abe with Chinese characters reading "apologise", outside Japan’s de facto embassy in Taipei, Taiwan August 14, 2018. REUTERS/Tyrone Siu[/caption]
Source: Kampuchea Thmey Daily
0 Comments