Ad Code

ដើរ​ដាក់​អន្ទាក់​សត្វ​តាម​ព្រំដែន​ខ្មែរ ថៃ ​ជាន់​មីន​ផ្ទុះ​ដាច់​ជើង​និង​របួស​ក្បាល​ពីរ​នាក់



បន្ទាយមានជ័យ ​៖ ​យុវជន​ពីរ​នាក់​ក្នុងចំណោម​គ្នា​បីនាក់​ រង​របួស​ដាច់​ជើង​ និង​របួស​ក្បាល​ដោយសារ​ដើរ​ដាក់​អន្ទាក់​សត្វ​តាម​ព្រំដែន​កម្ពុជា ថៃ​ ជាន់​​មីន​ផ្ទុះ កាលពី​រសៀល​ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០១៨ ​ត្រូវបាន​នាំទៅ​សង្គ្រោះបន្ទាន់។

មន្ត្រី​នគរបាល​ការពារ​ព្រំដែន​គោក វរ​សេនា​តូច​៨០៧ ស្រុក​ថ្មពួក បាន​ឲ្យ​អ្នក​ព័ត៌មាន​ដឹង​ថា ​ជនរងគ្រោះ​មានឈ្មោះ អឿន នី ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​រំដួល​ចាស់ ឃុំ​អំពិល ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​រង​របួស​ដាច់​ជើង​ទាំងសងខាង និង​របួស​ពេញ​ខ្លួនប្រាណ ដោយសារ​ដើរ​ជាន់​មីន នៅ​ក្បែរ​ព្រំដែន​កម្ពុជា​ថៃ ចំណុច​ជើងភ្នំ​ដងរ៉ែក ចន្លោះ​បង្គោល​សី​ម៉ា​លេខ ២៧ - ២៨ ស្ថិតនៅ​ភូមិ​ដងរ៉ែក ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្ត បន្ទាយមានជ័យ​ជាមួយនឹង​យុវជន​ពីរ​នាក់​ទៀត​មាន​ឈ្មោះ​ស្នា​ង​គ្រើម​ ភេទ​ប្រុស ​អាយុ​៤២​របួស​ក្បាល​(​ស្រាល​)​ រស់នៅ​ភូមិរ​ដួល​ថ្មី ឃុំ​បន្ទាយ​អំពិល ស្រុក​បន្ទាយ​អំពិល ​ឧ​ត្ត​មាន​ជ័យ ​ឈ្មោះ ចាច​ហ៊ា ភេទ​ប្រុស ​អាយុ​៤៥​ឆ្នាំ អ្នក​រួម​ដំណើរ ​អត់​រង​របួស​ទេ។

ជនរងគ្រោះ ក្រោយ​កើតហេតុ​ភ្លាមៗ ត្រូវ​បាន​ក្រុម​គ្រួសារ និង​ប្រជាពលរដ្ឋ បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ថ្មពួក ហើយ​បញ្ជូន​បន្ត​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ជប៉ុន ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu