Ad Code

វី​តា​ល់​បើក​សម្ពោធ​រូបរាង​សំបក​កេស​ថ្មី ចំណុះ ១.៥​លីត្រ សម្រាប់​ការ​ឆុង​ម្សៅ​ទឹកដោះគោ​និង​បបរ​សម្រាប់​ទារក



ភ្នំពេញ ​៖ ​ក្រុមហ៊ុន​ផលិត​ទឹក​ពិសា​ឈានមុខ​គេ វី​តា​ល់​កាលពី​ថ្ងៃទី​២០ ខែ​សីហា ​ឆ្នាំ​២០១៨ បាន​ធ្វើការ​បើក​សម្ពោធ​ការ​ដាក់​បង្ហាញ​ផលិតផល​វី​តា​ល់ ១.៥​លីត្រ ដែល​មាន​រូបរាង​សំបក​កេស​ថ្មី​ជូន​ដល់​សាធារណជន​ជាពិសេស​មាតាបិតា​សម្រាប់​ការ​ឆុង​ម្សៅ​ទឹកដោះគោ និង​បបរ​សម្រាប់​ទារក និង​កុមារ​តូចៗ​នៅ​ភោជនីយដ្ឋាន ទន្លេបាសាក់ II ។

សំបក​កេស​ថ្មី បែប​បរិស្ថាន និង​ការ​រចនា​ឡើង​ថ្មី​ដែល​ជាទី​ចាប់អារម្មណ៍​ដល់​មាតាបិតា​ ដែល​កំពុង​មាន និង​រៀប​មាន​បុត្រ​ធីតា​តូចៗ​។ រូបរាង​នៃ​កេស​វី​តា​ល់​ថ្មី ១.៥​លីត្រ​នេះ​បាន​បង្ហាញ​ខ្លួន ស្តែង​ចេញពី​ការ​ចាប់​បញ្ចូល​គ្នា​រវាង​បច្ចេកវិទ្យា​ទំនើប​ចុងក្រោយ​បំផុត​លើ​ការ​រចនា​សំបក​កេស​ថ្មី​ដែល​មាន​រចនាប័ទ្ម​ប្លែក​សម្រាប់​មាតាបិតា​ទារក ថែមទាំង​គិតគូរ​ដល់​បរិស្ថាន ដែល​មិន​ធ្លាប់មាន​ពីមុនមក​នៅក្នុង​វិស័យ​ផលិត​ទឹក​ពិសា​នៅក្នុង​ប្រទេស​កម្ពុជា​។

ក្នុង​រយៈពេល ៨​ឆ្នាំ​នៃ​វត្តមាន​របស់​វី​តា​ល់​ក្នុង​ទីផ្សារ​កម្ពុជា វី​តា​ល់ទ​ទួលបាន​ភាពជោគជ័យ​ខ្ពស់​ទាំង​ចំនួន​នៃ​ការលក់ និង​ការទទួលស្គាល់​នូវ​គុណភាព​។ ក្នុងនោះ​ផងដែរ វី​តា​ល់​ក៏បាន​ដើរតួ​យ៉ាងសំខាន់​ក្នុង​ភាពជា​អ្នកដឹកនាំ​នៃ​វិស័យ​ផលិត​ទឹក​ក្នុងប្រទេស​កម្ពុជា ដោយសារតែ​វី​តា​ល់ មាន​យុទ្ធនាការ​ឈានមុខ​គេ​គ្រប់​ជំហាន ជាក់ស្តែង​ដូចជា​យុទ្ធនា​ការដក​សម្បក​ផ្លា​ស្ទិ​កលើ​គម្រប​ដប​ដើម្បី​កាត់បន្ថយ​ផ្លា​ស្ទិ​ច​ក្នុង​បរិស្ថាន ដែល​បច្ចុប្បន្ន​ត្រូវបាន​អនុវត្តន៍​តាម​ដោយ​ក្រុមហ៊ុន​ដទៃ​ទូទាំងប្រទេស​។ ទន្ទឹមនឹងនេះ ពណ៌​និង​រចនាបទ​របស់​វី​តា​ល់ ក៏​ត្រូវបាន​ក្រុមហ៊ុន​ជាច្រើន​កំពុង​យក​គំរូ​តាម​ផងដែរ​។​

លោក ជុន ហៀ​ង​ថាវ​សិទ្ធិ ប្រធាន​ផ្នែក​ទីផ្សារ​នៃ​ក្រុមហ៊ុន​វី​តា​ល់​ក៏បាន​មានប្រសាសន៍ថា វី​តា​ល់ មាន​មោទនភាព​ជាមួយនឹង​ភាពជោគជ័យ​និង​ការរីកចម្រើន​ខ្លាំង​របស់​យើង ប៉ុន្តែ​នេះ​គឺជា​មោទនភាព​ដែល​មិន​ជ្រុលនិយម​។ មោទនភាព​នៃ​វី​តា​ល់ បាន​ជំរុញ​ទឹកចិត្ត​យើង​ក្នុងការ​ប្រកួតប្រជែង​បន្ថែមទៀត ដោយ​ប្រកាន់ខ្ជាប់​នូវ​ភាព​ច្នៃប្រឌិត មាន​វិជ្ជាជីវៈ និង​ប្រកួតប្រជែង​ដោយ​សមភាព​។​

វី​តា​ល់ តែងតែ​ប្រកាន់ខ្ជាប់​នូវ​ចក្ខុវិស័យ​និង​បេសកកម្ម​សំខាន់​ធំៗ​ចំនួន​២​គឺ​៖ ១. “​ការផ្តល់ជូន​ទឹក​ពិសា​ដែលមាន​គុណភាព​ខ្ពស់​ដល់​មនុស្សជាតិ​និង​សង្គម​” ២. “​ការ​ក្លាយជា​ក្រុមហ៊ុន​ជាតិ​ដែល​ទទួលបាន​ការកោតសរសើ​រ​ជាងគេ​ក្នុង​វិស័យ​ឧស្សាហកម្ម​ទឹក​ពិសា​”​។ ហេតុ​ដូច្នេះហើយ ដើម្បី​ឲ្យ​វី​តា​ល់​នៅ​បន្ត​រក្សា​តំណែង​កំពូល​នៅ​ស្ថិតស្ថេរ វី​តា​ល់​បាន​នឹង​កំពុងតែ​ដើរ​ស្របទៅនឹង​ការ​វិត្ត​ន៍​របស់​ពិភពលោក​ដែល​ប្រព្រឹត្តទៅ​មុខជា​រៀងរាល់ថ្ងៃ និង​លឿន​បំផុត ទាំង​បច្ចេកវិទ្យា រចនាបទ និង​គំនិត​ច្នៃប្រឌិត​។

ជាងនេះទៅទៀត លោក​ប្រធាន ក៏បាន​បង្ហាញ​ពី​លក្ខណៈពិសេស​នៃ​រូបរាង​កេស​ថ្មី​សម្រាប់​ចំណុះ ១.៥​លីត្រ របស់​វី​តា​ល់ ដែលមាន​ដូចជា​៖ កេស​ថ្មី​មាន​រចនា​នូវ​រូប​តុក្កតា ២​តួអង្គ ដែល​ស្ដែង​ប្រាប់ថា សូម្បី​ទារក​ទាំង​ពីរភេទ​មិន​ថា​អាយុ​ប៉ុន្មាន​នោះទេ ក៏​អាច​ប្រើប្រាស់​បាន​ទាំង​ការទទួល​ទាន ឆុង​ម្សៅ​ទឹកដោះគោ និង​បបរ​ឆាប់​លឿន​រហ័ស​ជាង​ប្រភេទ​ទឹក​ដទៃ និង​ការ​រក្សា​នូវ​ផ្ទៃ​សំបក​កេស​ទាំងមូល​មាន​ពណ៌​ភ្លឺ​ស្រស់ថ្លា ពាណិជ្ជសញ្ញា​ផុស​អណ្ដែត ដោយ​ក្នុង​នោះ​កេស​នីមួយៗ​មាន​ផ្ទុក​វី​តា​ល់ ១.៥​លីត្រ ត្រឹមតែ​៦​ដប​ប៉ុណ្ណោះ ជាមួយនឹង​រន្ធ​ចោះ​នៅ​ផ្ទៃ​សងខាង​នៃ​កេស ដើម្បី​ជួយ​សម្រួល​ដល់​ការ​កាន់​យួរ ដែលជា​បច្ចេកវិទ្យា​ផលិត​ចុងក្រោយ​បំផុត និង​ដំបូង​បំផុត​នៅ​ប្រទេស​កម្ពុជា​។​

លោក​ក៏បាន​សង្កត់ធ្ងន់ថា ការវិវត្ត​ខ្លួន​របស់​វី​តា​ល់ ក៏​នៅតែ​រក្សា​គុណភាព​ក្នុង​លំដាប់​ខ្ពស់​ដដែល និង​ថែមទាំង​គិតគូរ​ខ្វាយខ្វល់​ដល់​បរិស្ថាន ដោយ​សម្បក​កេស​យើង​គឺធ្វើឡើង​ជា​ប្រភេទ​ក្រដាស​ដែល​ឆាប់​ងាយ​រលាយ​ទៅវិញ​ជាមួយនឹង​បរិស្ថាន​។ វី​តា​ល់​មិន​ត្រឹមតែ​ផលិតឡើង​តាម​ស្តង់ដា​ជាតិ​ប៉ុណ្ណោះ​ទេ តែ​យើង​អនុវត្តតាម​ស្តង់ដា​អន្តរជាតិ និង​ជាពិសេស​ស្របតាម​ស្ដង់ដា​អា​មេ​រិច ដោយ​ទឹក​របស់​យើង​ត្រូវបាន​ឆ្លងកាត់​នូវ​ប្រព័ន្ធ​ចម្រោះ​ទាំង ១២ និង​ប្រព័ន្ធ​ចម្រោះ​ទី​តា​ញ៉ូ​ម​ដែល​ធានាបាន​នូវ​សុវត្ថិភាព និង​គុណភាព​សម្រាប់​ទារក​តូចៗ​ក្នុងការ​ឆុង​ម្សៅ​ទឹកដោះគោ និង​បបរ ដែល​អតិថិជន​ជា​មាតាបិតា​គ្រប់រូប​អាច​ទុកចិត្តបាន ១០០%​។

អ្វីដែល​អស្ចារ្យ ទៀត​នោះ វី​តា​ល់​គឺ​ក្រុមហ៊ុន​ទឹក​ពិសា​ដែល​ទទួលស្គាល់​ដោយ​អង្គការ​ស្តង់ដា​អន្តរជាតិ (ISO) និង​ស្តង់ដា​ជាតិ​(CS) ដែល​ទទួលបាន​វិញ្ញាបនបត្រ​រួមមាន ISO9001:2015 បញ្ជាក់​ពី​ប្រព័ន្ធគ្រប់គ្រង​គុណភាព ISO202000:2005 ប្រព័ន្ធគ្រប់គ្រង​សុ​វិ​ត្ថ​ភាព​ម្ហូបអាហារ និង​ISO14001:2015 ប្រព័ន្ធគ្រប់គ្រង​បរិស្ថាន​។ បន្ថែម​ពីលើ​នេះ វី​តា​ល់​ត្រូវបាន​ផលិតឡើង​ដោយ​ឧ​ត្ត​ម​គតិ​ជាតិ មនសិកា និង​ធ្វើ​ដើម្បី​សង្គម​និង​ប្រជាជាតិ​ទាំងមូល យើង​សូម​ធានា​នូវ​អ្វីដែល​យើង​បានធ្វើ​។
​លោកស្រី ជឹ​ង សុគន្ធា​វី នាយិកា​គ្រប់គ្រង និង​តំណាង​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន​វី​តា​ល់ បានធ្វើការ​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​អតិ​ជន ជាពិសេស​ម្ចាស់​ដេប៉ូ​ភេសជ្ជៈ​ទាំងឡាយ ដែលជា​រឿយៗ​បាន​ខិតខំ​ប្រឹងប្រែង​គាំទ្រ​ចែកចាយ​វី​តា​ល់ ទៅកាន់​ទីផ្សារ​កម្ពុជា​បាន​យ៉ាង​ជោគជ័យ ធ្វើ​ឲ្យ​សន្ទុះ​នៃ​កំណើន​ចរាចរណ៍​វី​តា​ល់​លើ​ទីផ្សារ​មានដំណើរ​ឈានមុខ​គេ​។

វី​តា​ល់​នឹងមិន​នៅ​ស្ងៀម​នោះទេ ព្រោះ​វី​តា​ល់​មាន​ទស្សនវិស័យ​ប្រែ​ក្លាយខ្លួនជា​ក្រុមហ៊ុន​ជាតិ​ឈានមុខ​ល្អ​ដាច់​គេ លើ​វិស័យ​ផលិត​ទឹក​ពិសា ទាំង​ទីផ្សារ​ក្នុងស្រុក ព្រមទាំង​ក្រៅ​ស្រុក​ផងដែរ​។ វី​តា​ល់​ប្ដេជ្ញា​ថា​នឹង​បន្ត​ខិតខំ​ប្រឹងប្រែង​បង្កើត​កម្មវិធី​ថ្មីៗ​និង ល្អៗ​ជាច្រើន​ទៀត​ដើម្បី​បម្រើប្រជាជន​កម្ពុជា​ឲ្យ​បានល្អ​បំផុត ហើយក៏​ជាការ​តបស្នង​ទៅនឹង​ជំនឿ​ចិត្ត​ដែល​ប្រជាជន​កម្ពុ​ជាមាន​មកលើ​វី​តា​ល់ «​វី​តា​ល់​មោទនភាព ផលិតផល​ជាតិ​»៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu