Ad Code

ព្រះមហាក្សត្រី​យា​នី​ថៃ ​ត្រូវ​បញ្ជូនទៅ​មន្ទីរពេទ្យ



ព្រះមហាក្សត្រី​យា​នី Sirikit ព្រះជន្ម​៨៦​វស្សា​របស់​ប្រទេស​ថៃ​កំពុង​ព្យាបាល​ជំងឺ​គ្រុនផ្តាសាយ​ធំ​នៅ​មន្ទីរពេទ្យក្រុង​បាងកក​។ នេះ​បើតាម​ការលើកឡើង​រប​ស់​ព្រះបរមរាជវាំង​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​នៅ​ថ្ងៃ​ចន្ទ​ដែលជា​សេចក្តីថ្លែងការណ៍​ដ៏​កម្រ​អំពី​ព្រះរាជសុខភាព​របស់​ទ្រង់​។​

ព្រះមហាក្សត្រី​យា​នី Sirikit ដែល​គង់នៅ​ជាមួយ​អតីតព្រះមហាក្សត្រ Bhumibol Adulyadej ដែល​បាន​សោយ​ទិវង្គត​ក្នុង​ឆ្នាំ​២០១៦​បន្ទាប់ពី​គ្រង​រាជ​រយៈពេល​ប្រាំពីរ​ទសវត្សរ៍​គឺជា​ព្រះ​មាតា​របស់​ស្ដេច​បច្ចុប្បន្ន Maha Vajiralongkorn ដែលមាន​ព្រះជន្ម​៦៦​វស្សា​។​

ព្រះមហាក្សត្រី​យា​នី​អង្គ​នេះ​កម្រ​ត្រូវបាន​គេ​ឃើញ​ជា​សាធារណៈ​ណាស់​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​ប៉ុន្តែ​កាលពី​សប្តាហ៍​មុន​ព្រះបរមរាជវាំង​បានចេញ​ផ្សាយ​រូបភាព​របស់​ព្រះមហាក្សត្រី​យា​នី Sirikit ដើម្បី​ប្រារព្ធ​ពិធីបុណ្យ​ច​ម្រើ​ព្រះជន្ម​៨៦​វស្សា​របស់​ទ្រង់​នៅ​ថ្ងៃទី​១២​ខែសីហា​។​

ព្រះបរមរាជវាំង​បាន​រាយការណ៍​ថា ព្រះមហាក្សត្រី​យា​នី Sirikit ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ Chulalongkorn ក្នុង​ទីក្រុង​បាងកក​កាលពី​ថ្ងៃអាទិត្យ​បន្ទាប់ពី​មាន​អាកា​រៈ​គ្រុនក្ដៅ​និង​ក្អក​។​

សេចក្តីថ្លែងការណ៍​បាន​បន្ថែមថា ស្ថានភាព​របស់​ព្រះមហាក្សត្រី​យា​នី​បានល្អ​ប្រសើរឡើង​ប៉ុន្តែ​ព្រះ​នាង​នឹង​គង់នៅ​មន្ទីរពេទ្យ​ក្រោម​ការពិនិត្យ​តាមដាន​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu