Ad Code

អត្តពលកម្ម​ឱកាស​ដណ្ដើមយក​មេដាយ​ទំនងជា​មិនអាច​ឡើយ



ការប្រកួត​កីឡា​អាស៊ី​(ASIAN Games)​ ដែល​នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃទី​១៨​ ខែ​សីហា​នេះ ​នៅ​ប្រទេស​ឥណ្ឌូនេស៊ី ទោះបី​កីឡាករ​-​កីឡាការិនី​អត្តពលកម្ម​កម្ពុជា បង្ហាញ​ពី​ការ​ខិតខំ​ប្រឹងប្រែង​លេង​ឲ្យ​អស់ចិត្ត​ក៏​ពិតមែន តែ​ឱកាស​ដណ្ដើមយក​មេដាយ​ទំនងជា​មិនអាច​ឡើយ។

លោក​ប៉ែន វុទ្ធី ដែលជា​អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡាអត្តពលកម្ម​ស្ម័គ្រចិត្ត បញ្ជាក់​ថា ​ទោះបី​ពេលនេះ​គុណផល​កីឡាករ​-​កីឡាការិនី​កម្ពុជា​ប្រសើរ​ជាង​មុន​ក៏​ពិតមែនតែ​យើង​នៅ​កម្រិត​ទាប​ជាងគេ​នៅឡើយ យើង​អាច​ដឹង​ពី​លទ្ធផល​មុន ព្រោះ​អត្តពលកម្ម​ពិសេស​វិញ្ញាសា​រត់​នេះ ជា​ប្រភេទ​កីឡា​កំណត់​ពេលវេលា ហេតុនេះ​យើង​អាច​ដឹង​ពី​គុណ​ផល​គេ​ជាមុន​ស្រេច​ទៅហើយ។

សម្រាប់​ព្រឹត្តិការណ៍​កីឡា​អាស៊ី​នៅ​ប្រទេស​ឥ​ណ្តូ​នេ​ស៊ី​នេះ សហព័ន្ធ​ខ្មែរ​កីឡាអត្តពលកម្ម​ស្ម័គ្រចិត្ត​បានសម្រេច​បញ្ជូន​អត្ត​ពល​របស់ខ្លួន​ចំនួន​៥​រូប​ទៅ​ចូលរួម​ប្រកួត​ដែល​ក្នុងនោះ កីឡាករ ប៉ែន សុ​គង់​ដែល​ធ្លាប់​ហ្វឹកហាត់​នៅ​ប្រទេស​ចិន​នោះ​លេង​រត់​ល្បឿន​លើ​ផ្ទៃរាប​១០០​ម៉ែត្រ និង​វិញ្ញាសា​២០០​ម៉ែត្រ​,​។ កីឡាការិនី​ឌួង ស្រី​ភាព រត់​ល្បឿន​លើ​ផ្ទៃរាប​១០០​ម៉ែត្រ ២០០​ម៉ែត្រ និង​វិញ្ញាសា​រត់​បណ្ដាក់​១០០​ម៉ែត្រ​៤​ដង ជាមួយ​កីឡាការិនី​៣​រូប​ទៀត​គឺ បែន សីហា កីឡាការិនី​ចាន់​សីហា និង​កីឡាការិនី ចាន់​លី​ណា។

លោក​អគ្គលេខាធិការ​ទទួល​ស្គាល់​ថា​មុនពេល​ចូលរួម​ក្នុង​ហ្គេម​នីមួយៗ​សហព័ន្ធ​តែងតែ​ធ្វើការ​ជ្រើសរើស​កីឡាករ​-​កីឡាការិនី​ដោយ​ឆ្លងកាត់​ការធ្វើ​តេស្ត​លើ​សមត្ថភាព​ហើយ​ពួកគេ​ត្រូវ​ហ្វឹកហាត់​ត្រៀមខ្លួន​ជាមួយ​គ្រូបង្វឹក​យ៉ាង​ហ្មត់ចត់។

លោក​បន្ត​ថា គ្រាន់​ស៊ី​ហ្គេម​យើង​មិនអាច​រកបាន​មេដាយ​ផង ចុះ​ទម្រាំ​តែ​ការប្រកួត​កីឡា​អាស៊ី ដែលមាន​ប្រទេស​ចំនួន​៤៨​ចូលរួម​គឺ​កាន់តែ​លំបាក​ហើយ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu