Ad Code

បុរស​ជនជាតិ​អូស្ត្រាលី​ម្នាក់ ​ដេក​ស្លាប់​ក្នុងភូមិ​គ្រឹះ យីហោ​(​ណេ​ឈ​ប៊ូ​ទិ​ក​រ៉េ​ស៊ី​ដិ​ន​)​ដោយសារ​ខ្យល់គ



សៀមរាប ​៖ ​បុរស​ជា​ភ្ញៀវ​ទេសចរណ៍​ជនជាតិ​អូស្ត្រាលី​ម្នាក់ ​ត្រូវ​បាន​គេ​ប្រទះឃើញ​ដេកស្លាប់​ក្នុងភូមិ​គ្រឹះ យីហោ​(​ណេ​ឈ​ប៊ូ​ទិ​ក​រ៉េ​ស៊ី​ដិ​ន​)​ហើយ​តាម​ការ​ឲ្យ​ដឹង​ពី​សមត្ថកិច្ច​ជំនាញ​ថា ជនរងគ្រោះ​បាន​ស្លាប់​ដោយសារ​ខ្យល់គ​។

ហេតុការណ៍​នេះ​ កើតឡើង​នៅវេលា​ម៉ោង​១៨​និង​០០​នាទី​ ថ្ងៃទី​០១​ ខែសីហា ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិគ្រឹះ​ណេ​ឈ​ប៊ូ​ទិ​ក​រ៉េ​ស៊ី​ដិ​ន ស្ថិតនៅ​ក្រុមទី​១ ភូមិក​ក្រាញ់​សង្កាត់​សៀមរាប ក្រុង​ខេត្តសៀមរាប ​មាន​ជនបរទេស​ម្នាក់​ បាន​ដេកស្លាប់​នៅក្នុង​បន្ទប់ ។



សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនរងគ្រោះ​ឈ្មោះ MCCRANNJAKEBENJAMIN ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ជនជាតិ​អូស្ត្រាលី កាន់​លិខិត​ឆ្លង​ដែន ជា​ភ្ញៀវ​ទេសចរណ៍ ចូល​មក​ស្នាក់នៅ​បន្ទប់​លេខ​១ ភូមិគ្រឹះ​ខាងលើ​កាលពី​ថ្ងៃទី ១៧ ខែមីនា ឆ្នាំ​២០១៨​។

តាម​ការ​បំភ្លឺ​ពី​បុគ្គលិក​ភូមិគ្រឹះ​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​ប្រហែល​១៨​និង​០០​នាទី​ថ្ងៃទី​០១ ខែសីហា ឆ្នាំ​២០១៨ ដោយ​មិនឃើញ​ជនរងគ្រោះ​ចេញពី​ក្នុង​បន្ទប់ ខ្លួន​ក៏បាន​ដើរទៅ​គោះទ្វារ​បន្ទប់​តែ​គ្មាន​អ្នក​ឆ្លើយតប ដោយមាន​ការសង្ស័យ​ខ្លួន​ក៏បាន​នាំគ្នា​គាស់​ទ្វារ​បន្ទប់​ចូល​មើល​ស្រាប់តែ​ឃើញ​ជនរងគ្រោះ​ដេកស្លាប់​នៅលើ​គ្រែ​ក្នុង​បន្ទប់​តែម្តង។



តាម​ការស្រាវជ្រាវ​រប​ស់​សមត្ថកិច្ច​ជំនាញ និង​លោក​វេជ្ជបណ្ឌិត​អ៊ិត​ ឆប​ឆរ័ត្ន​ គ្រូពេទ្យ​អម​តុលាការ​បាន​សន្និដ្ឋាន​ថា ជន​រងគ្រោះ​ស្លាប់​ដោយ​ខ្យល់គ​។

សាកសព​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច បញ្ជូនទៅ​តម្កល់ទុក បណ្តោះ​អាសន្ន​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត​(​ពេទ្យរុស្ស៊ី​) រាជធានី​ភ្នំពេញ​តាម​សំណូមពរ​របស់​តំណាង​ស្ថានទូត៕

  



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu