Ad Code

វ៉ូ​វី​ណា​ម ​បាន​មេដាយ​២៩​គ្រឿង​ពី​ការប្រកួត​ជើងឯក​អាស៊ីអាគ្នេយ៍​នៅ​មីយ៉ាន់ម៉ា



ប្រតិភូ​កីឡាករ កីឡា​វ៉ូ​វី​ណា​ម​កម្ពុជា ដែល​ទៅ​ចូលរួម​ប្រកួត​កីឡា​វ៉ូ​វី​ណា​ម​ជើងឯក​អាស៊ីអាគ្នេយ៍​លើក​ទី​៥(5th South East ASIAN Vovinam Championship 2018)​នៅ​ទីក្រុង​NayPiyTaw​ប្រទេស​មីយ៉ាន់ម៉ា​នោះ បាន​ត្រឡប់​មកដល់​កម្ពុជា​វិញ​ហើយ កាលពី​នៅ​ថ្ងៃទី​១៣​សីហា។

លោក​ប៉ុន សុខ ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា បាន​អញ្ជើញ​ទៅ​ស្វាគមន៍​ដល់​ចំណត​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ។

លោក អ៊ូ រតនា អនុប្រធាន​សហព័ន្ធ​និង​ជា​ប្រតិភូ​ដឹក​នាំទៅ​ចូលរួម​ការប្រកួត​នោះ បានអោយដឹងថា ក្រុម​អត្តពលិក​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជា ទទួល​បាន​មេដាយ​២៩​គ្រឿង ក្នុងនោះ​មេដាយមាស​៦​គ្រឿង​មេដាយ​ប្រាក់​៨​គ្រឿង​និង​មេដាយសំរិទ្ធ​១៥​គ្រឿង​ស្ថិតនៅ​ចំណាត់ថ្នាក់​លេខ​៣ ចំណែក​ប្រទេស​វៀតណាម​ចំណាត់ថ្នាក់​លេខ ១ និង ប្រទេស​មី​យ៉ាន់​ម៉ា​ដែលជា​ម្ចាស់ផ្ទះ ចំណាត់ថ្នាក់​លេខ​២។​
​ការប្រកួត​លើក​ទី​៥​នេះ មាន​ប្រទេស​ចំនួន​៨​ក្នុង​តំបន់​អាស៊ាន​ចូលរួម​គឺ​កម្ពុជា មី​យ៉ាន់​ម៉ា​ដែលជា​ម្ចាស់ផ្ទះ​វៀតណាម ឡាវ ថៃ ហ្វីលីពីន ឥណ្ឌូនេស៊ី និ​ទី​ម័​រ​ខាងកើត ។​វិញ្ញាសា​ដែល​ដាក់​ឲ្យ​ប្រកួត​មាន​ចំនួន​៣០​ហើយ​កម្ពុជា​ចូលរួម​ប្រកួត​ចំនួន​២៩​វិញ្ញាសា។

សូម​បញ្ជាក់​ថា ក្នុង​ការ​ប្រកួត​ជើងឯក​អាស៊ីអាគ្នេយ៍​៥​លើក​នេះ កម្ពុជា​ដណ្ដើម​បាន​ចំណាត់ថ្នាក់​លេខ​២​ចំនួន​២​លើក ក្នុងពេលដែល​រៀបចំ​ធ្វើការ​ប្រកួត​ខ្លួនឯង​នៅ​កម្ពុជា ឯ ៣​លើក​ទៀត​កម្ពុជា​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ ៣ ទាំង​២​លើក៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu