Ad Code

សរ រាជសីហ៍ ឈ្នះ អ៊ីរ៉ង់​Aboofazel ដោយ​ពិន្ទុ នៅ​សង្វៀន​Boostrong SEATV



សរ រាជសីហ៍ អ្នក​ប្រដាល់​ជើង​ខ្លាំង​របស់​កម្ពុជា បាន​ប្រកួត​ឈ្នះ អ្នក​ប្រដាល់​អ៊ីរ៉ង់​Aboofazel ដោយ​ពិន្ទុ នៅក្នុង​ជួប​ប្រកួត​គ្នា​ក្នុង​កម្មវិធី​ប្រដាល់​ពេលព្រឹក​Boostrong Fighter On Fire លើ​ស​ង្វៀន​SEATV ថ្ងៃអាទិត្យ​ទី ១៦ កញ្ញា ២០១៨។

អ្នក​ប្រដាល់​ក្លិប​មោងឫស្សី​មរតក​គុន​ខ្មែរ​ខេត្តបាត់ដំបង​សរ រាជសីហ៍ និង​អ្នក​ប្រដាល់​អ៊ីរ៉ង់​Aboofazel ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៧៥ គីឡូក្រាម ។​ក្នុងការ​ប្រកួត​គ្នា​៥​ទឹក​នោះ មាន​លក្ខ​ណះ តឹងតែង​បំផុត ព្រោះថា Aboofazel គេ​ក៏​ចេះ​ប្រដាល់​គុន​ខ្មែរ​ច្បាស់​គ្រាន់បើ​ដែរ ដែល​ធ្វើអោយ សរ រាជសីហ៍ ពិបាក​នឹង​ផ្តួល​មុន​ទឹក​៥​នោះ។

Aboofazel​គេ​ជា​អ្នក​ប្រដាល់​ជើង​ថ្មី ដែល​ហ្វឹក​ហាត​នៅ​ស្រុកថៃ ។ គេ​មាន​ស្នៀត​កណ្តាប់ដៃ​ល្អ ខ្លាំង និង​រហ័ស ហើយ​ចេះ​ស្នៀត​ជង្គង់​ថែមទៀត ។ អ្នក​ប្រដាល់​រូបនេះ មាន​ប្រវត្តិ​ប្រកួត​ចំនួន​៣៧​លើក ដោយ​ឈ្នះ​២៦​ដង ចាញ់​១១ លើក​និង​មិនដែល​ស្មើ។

គួរបញ្ជាក់​ឲ្យ​ដឹង​ដែរ​ថា សរ រាជសីហ៍ កាលពី​ថ្ងៃទី​១៨​សីហា​២០១៨​កន្លងទៅនេះ បាន​វាយ​ផ្តួល​អ្នក​ប្រដាល់​ជនជាតិ​រុស្សី​ឈ្មោះ Aushev យកឈ្នះ​ដោយ​ពិន្ទុ នៅលើ​សង្វៀន​SEATV នេះ។ ចំពោះ​ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ សូត្រ ខេ​វិ​ន អ្នក​ប្រដាល់​វ័យក្មេង​នៃ​ក្លិប​បក្សី​ស្លាប​ដែក គេ​ពុំ​អាច​សម្រេច​ក្នុងការ​សងសឹក ផាន រះ អ្នក​ប្រដាល់​ក្លិប​តា​ព្រហ្ម​មានជ័យ នោះទេ ដោយ​ក្នុង​ការជួប​សងសឹក​នេះ ខេ​វិ​ន​វាយ​ចាញ់​ផាន រះ ដោយ​ពិន្ទុ​ទៀត។

ម៉ន ភី​រម្យ អ្នក​ប្រដាល់​ក្លិប​ការិយាល័យ​ទី​៥ កងទ័ពជើងគោក ដែល​ឡើង​សងសឹក​ធន់ អៀង​ឡៃ អ្នក​ប្រដាល់​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ​នោះ មិន​ត្រូវបាន​គណៈកម្មកា​រប​ច្ចេកទេស​ប្រកាស​លទ្ធផល​នោះឡើយ ដោយសារ​ក្នុងការ​ប្រកួត​នេះ គណៈកម្មការ​មើលឃើញ​ថា​ម៉ន ភី​រម្យ គេ​វាយ​មិន​អស់ពី​សមត្ថភាព ពោលគឺ​គេ​មិន​វ៉ៃ​តែម្តង ៕

ឯម ឡេង​លី ឈ្នះ ខុន ក្រុង​ថេប ខ​ណះ វេ​ង សុ​ភ័​ក្រ ស្មើ ហា ឆ្លាម
អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា​២​រូប ដែល​ត្រូវគេ​ផ្គូ​ឲ្យ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ លើស​ង្វៀន​Wurkz កាលពី​រសៀល​ថ្ងៃអាទិត្យ​ទី​១៦​កញ្ញា​២០១៨​នោះ ម្នាក់​ឈ្នះ ម្នាក់​ចាញ់ ។

អ្នក​ដែល​ឈ្នះ​នោះ គឺ ឯម ឡេង​លី អ្នក​ប្រដាល់​ជើង​ខ្លាំង​ស្រករ​ក្រោយ ក្លិប​ថ្មគោល​ពោធិ​សែន​ជ័យ បាន​វាយ​ឈ្នះ អ្នក​ប្រដាល់​ថៃ​ឈ្មោះ​ខុន ក្រុង​ថេប ( Khon Krong Thap )​ដោយ​ពិន្ទុ បន្ទាប់ពី​ប្រកួត​គ្នា​៥​ទឹក​ពេញ​នោះ ។ ពួកគេ​ទាំងពីរ ប្រកួត​គ្នា​ក្នុង​ទម្ងន់​៧១​គីឡូក្រាម ។
​ចំណែក​អ្នក​ដែល​វាយ​ស្មើ​ជាមួយ​ថៃ​វិញ​នោះ គឺ វេ​ង សុ​ភ័​ក្រ អ្នក​ប្រដាល់​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ បាន​ប្រកួត​ស្មើ​ពិន្ទុ​ជាមួយ ហា ឆ្លាម​(Ha Chhlam) អ្នក​ប្រដាល់​ថៃ ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥០០​គីឡូក្រាម ។​

ហា ឆ្លាម កាលពី​ថ្ងៃទី​០១​កញ្ញា​២០១៨​បាន​ផ្តួល​សេង ស្រឿ​ន​អ្នក​ប្រដាល់​ក្លិប​ម​ហិ​ទ្ធ​រិ​ទ្ធ​តា​ដំបង​ដែក អោយ​សន្លប់​ក្នុង​ទឹក​ទី​២ តែ​មក​លើក​នេះ​មិនអាច​យកឈ្នះ​វេ​ង សុ​ភ័​ក្រ បាន​នោះឡើយ ។
​គង់ សំបូរ អ្នក​ប្រដាល់​ជើង​ខ្លាំង ដែល​បាន​បាត់​មុខ​ពីស​ង្វៀន​ជិត​មួយឆ្នាំ​នោះ ពេលនេះ​គេ​នៅតែ​អាច​វាយ​ឈ្នះ​ចេង គា អ្នក​ប្រដាល់​ក្លិប​សាល​វ័​ន្ត​កីឡា ដោយ​ពិន្ទុ​ដែរ ក្នុង​ការជួប ប្រកួត​គ្នា​ក្នុង​ទម្ងន់​៦៣,៥០០​គីឡូក្រាម ។

ចំណែក ភួង ពិសិដ្ឋ អ្នក​ប្រដាល់​ក្លិប​រាជសីហ៍​ខេត្តរតនគិរី ប្រកួត​ឈ្នះ នួន រ៉ា​ថេ​ន អ្នក​ប្រដាល់​ក្លិប​តា​ឯក​ដំបង​ដែក​មាន​រិ​ទ្ធ​ខេត្តព្រៃវែង​ដោយ​ពិន្ទុ ក្នុង​ការជួប​ប្រកួត​គ្នា​ក្នុង​ទម្ងន់​៥៧​គីឡូក្រាម ៕
​សូត្រ ប៊ុន​ធី និង លី ភា រកបាន​៣​ពិន្ទុ​ដូចគ្នា ក្នុង​ជម្រុះ​លើក​ទី​១ ខ្សែក្រវាត់​ខា​រ៉ា​បាវ​រដូវ​កាល​ថ្មី​នៅ​SEA-TV

អ្នក​ប្រដាល់​សូត្រ ប៊ុន​ធី ក្លិប​បក្សី​ស្លាប​ដែក និង លី ភា អ្នក​ប្រដាល់​ក្លិប​សំរោង​កោង​ខេត្តបាត់ដំបង បានទទួល​បាន​៣​ពិន្ទុ​ដូចគ្នា នៅក្នុង​ការប្រកួត​ជម្រុះ​លើក​ទី​១ ដណ្តើម​ខ្សែក្រវាត់​ខា​រ៉ា​បាវ​រដូវ​កាល​ទី​៧ ទម្ងន់​៦០​គីឡូក្រាម កាលពី​រសៀល​ថ្ងៃទី​១៥​កញ្ញា​២០១៨ នៅលើ​សង្វៀន​SEA-TV ។
​សូត្រ ប៊ុន​ធី បាន​វាយ​ឈ្នះ​អ្នក​ប្រដាល់​ថៃ Phat Thana ដោយ​ពិន្ទុ​ដាច់​តែម្តង គឺ​៥​ទល់​០ ហើយ​មួយគូ​ទៀត លី ភា គេ​ក៏បាន​ប្រកួត​ឈ្នះ​អ្នក​ប្រដាល់​ថៃ Phat Ngenthong ដោយ​ពិន្ទុ​ដែរ គ្រាន់តែ​ឈ្នះ​មិន​ឯកច្ឆ័ន្ទ​គឺ​៤​ទល់​១​ប៉ុណ្ណោះ។

ដូច្នេះ សូត្រ ប៊ុន​ធី និង លី ភា អ្នក​ប្រដាល់​កម្ពុជា​យើង ដែល​ថិ​ត​ក្នុង​ពូ​ល​A(​ពូ​ល​ខ្មែរ​) ពួកគេ​ទាំងពីរ​ទទួលបាន​៣​ពិន្ទុ​ម្នាក់​ដូចគ្នា ហើយ Phat Thana និង Phat Ngenthong បាន​១​ពិន្ទុ​ម្នាក់ សម្រាប់​ការប្រកួត​ជម្រុះ​លើកដំបូង​នេះ។

សូមបញ្ជាក់ថា ការប្រកួត​ជើងឯក​ខា​រ៉ា​បាវ​រដូវ​កាល​ទី​៧ ទម្ងន់​៦០​គីឡូក្រាម​លើក​នេះ មាន​អ្នក​ប្រដាល់​ខ្លាំងៗ​ចំនួន ៨ រូប ចូលរួម​ប្រកួត គឺ​ខ្មែរ​៤​នាក់ ថៃ​៤​នាក់។ អ្នក​ប្រដាល់​ខ្មែរ​ទាំង​៤​នាក់​នោះ រួមមាន​ឃីម បូរ៉ា ក្លិប​រស្មី​ភូមិ​គាប​ខេត្តបន្ទាយមានជ័យ , សុខ សា​វិ​ន ក្លិប​ឆ្មា​ស​សែន​សុខ​គុន​ខ្មែរ , លី ភា ក្លិប​សំរោង​កោង​ខេត្តបាត់ដំបង និង​សូត្រ ខេ​វិ​ន ក្លិប​បក្សី​ស្លាប​ដែក​។ ឯ អ្នក​ប្រដាល់​ថៃ ៤ នាក់​វិញ មាន Phat ChhayakPhum , Phat Maha , Phat Ngenthong និង Phat Thana៕
​ជម្រុះ​ជុំ​ទី​៣​ដណ្តើម​ប្រាក់​លាន​ទម្ងន់​៦៥​គ​.​ក្រ ៖ ង៉ែត រដ្ឋា​ចាញ់​មាស​សុជាតិ​, អ៊ុំ វ​ណ្ណេ​ត ឈ្នះ ដោយ​ស្វ័យប្រវត្តិ​

ព្រឹត្តិការណ៍​ប្រកួត​ប្រដាល់​ជម្រុះ​ដណ្តើម​ប្រាក់​១០​លាន​រៀល របស់​ក្រុមហ៊ុនស្រា​បៀរ​Ganz berg ក្នុង​ប្រភេទ​ទម្ងន់​៦៥​គីឡូក្រាម នៅលើ​សង្វៀន​ទូរទស្សន៍​អាស៊ីអាគ្នេយ៍ សម្រាប់​សប្តាហ៍​ទី​៧ យប់​ថ្ងៃទី​១៥​កញ្ញា​២០១៨ ដែលជា​ការប្រកួត​ជុំ​ទី​៣​នោះ ង៉ែ​ត្រ រដ្ឋា អ្នក​ប្រដាល់​ក្លិប​តា​ព្រហ្ម​មានជ័យ បាន​ប្រកួត​ចាញ់ មាស សុជាតិ អ្នក​ប្រដាល់​ក្លិប​ឃ្លាំងមឿង​កីឡា​ខេត្តពោធិសាត់ ក្នុង​ទឹក​ទី​២ ហើយ​មួយគូ​ទៀត អ៊ុំ វ​ណ្ណេ​ត អ្នក​ប្រដាល់​ក្លិប​ការិយាល័យ​ទី​៥ កងទ័ពជើងគោក បានឈ្នះ​ដោយ​ស្វ័យប្រវត្តិ បន្ទាប់ពី​ដៃគូ​របស់គេ​ហ៊ឹម សារ៉ាន់ អ្នក​ប្រដាល់​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ​បាន​បោះបង់​ការប្រកួត​នោះ ។​

គួរ​បញ្ជាក់ថា អ៊ុំ វ​ណ្ណេ​ត ដែល​ឈ្នះ​ស្វ័យប្រវត្តិ​លើ​ហ៊ឹម សារ៉ាន់​នោះ ត្រូវគេ​អោយធ្វើ​ការប្រកួត​ជាមួយ​រិ​ន សា​រ័ត្ន អ្នក​ប្រដាល់​ក្លិប​កងទ័ពជើងទឹក ក្នុង​លក្ខ​ណះ​មិត្តភាព​ដកស្រង់​បច្ចេកទេស ដែល​ការប្រកួត​នេះ ជ័យជម្នះ​បាន​ទៅលើ​អ៊ុំ វ​ណ្ណេ​ត ឈ្នះ​ដោយ​ពិន្ទុ ។​

ឈឿន ឆៃ​ដែន ចាញ់​ថៃ​ទឹក​២ ខ​ណះ​យុគ យក្ស​គី​ល ចាញ់​អ៊ីរ៉ង់​ទឹក​២​ដែរ
ឈឿន ឆៃ​ដែន អ្នក​ប្រដាល់​ក្លិប​និរោធ​មានជ័យ បាន​វាយ​ចាញ់​អ្នក​ប្រដាល់​ថៃ​Yorth Phit ក្នុង​ទឹក​ទី​២ ក្នុង​ការជួប​ប្រកួត​គ្នា នា​យប់​ថ្ងៃទី​០៨​កញ្ញា​២០១៨ នៅលើ​សង្វៀន​Ganzberg Top Fighter របស់​SEA-TV ។​

Yorth Phit អ្នក​ប្រដាល់​ថៃ បានបញ្ចប់​ឈឿន ឆៃ​ដែន លែង​ឲ្យ​តដៃ​បាន ក្រោយពី​គេ​បាន​ដាល់​ចូល​ពោះ​ទឹក​របស់​ឆៃ​ដែន ដែល​ធ្វើអោយ​ឆៃ​ដែន​ចុក​សន្លប់​លែង​ក្រោក​តែម្តង ។

ចំពោះ អ្នក​ប្រដាល់​ជើងចាស់​យុគ យក្ស​គី​ល ក្លិប​កងចក្រ​រាជសីហ៍​មាន​រិ​ទ្ធ​វិញ ក៏បាន​ប្រកួត​ចាញ់​អ្នក​ប្រដាល់​អ៊ីរ៉ង់​ឈ្មោះ​Hosein Nasiri ក្នុង​ទឹក​ទី​២​ដែរ ។ ពួកគេ​ទាំងពីរ ប្រកួត​គ្នា​ក្នុង​ទម្ងន់​៧៣​គីឡូក្រាម៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu