Ad Code

ក្រសួង ធនធានទឹក  ប្រកាស​ថា  ទឹកស្ទឹងសំរោង ផ្លូវជាតិ​លេខ​៤ ជន់​ឡើងជាថ្មី



ភ្នំពេញ ​៖ យោងតាម​ផេ​ក​ផ្លូវការ​របស់​ក្រសួង​ធនធាន​ទឹកបាន​ឲ្យ​ដឹងថា មកដល់​ម៉ោង ១១:៣០ នាទី ព្រឹក​ថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០១៨ នេះ ទឹកស្ទឹង​សំរោង ផ្លូវជាតិ​លេខ ៤ ត្រង់ចំណុច​ស្ពាន​សំរោង (​គម ១១៦) ភូមិ​ស្ទឹង​សំរោង ឃុំ​អូរ​បាក់រទេះ ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ បាន​បន្ត​កើនឡើង​ព្រៀប​នឹង​ចិញ្ចើម​ផ្លូវជាតិ​ជា​បណ្តើរៗ​ហើយ។ ទឹកនឹង​បន្ត​កើនឡើង​បន្ថែមទៀត ដូចនេះ សូម​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ ។​

​សូម​រំលឹកថា​កាលពី​រសៀល ថ្ងៃទី ១៣ ខែកញ្ញា ក្រសួង​បាន​ជូនដំណឹង​ថា ព្យុះ​ពី​កំពុង​កើតឡើង នៅ ប្រទេស វៀតណាម និង ប្រទេស ចិន នឹងមាន​ឥទ្ធិពល លើ ប្រទេស កម្ពុជា ដែល ធ្វើ ឲ្យ ប្រទេស កម្ពុជា យើង បន្ត ទទួល ការធ្លាក់​ភ្លៀង រាយប៉ាយ​ពី មធ្យម ទៅ ច្រើន ក្នុង ក្របខ័ណ្ឌ ទូទាំងប្រទេស​។​

​នៅក្នុង សេចក្តីជូនដំណឹង ក្រសួង ធនធានទឹក​និង ឧតុនិយម បានប្រកាស ពី ស្ថានភាព និង ឥទ្ធិពល របស់ ខ្យល់ព្យុះ ទី ២២​ឈ្មោះ មង្ឃុត និង ខ្យ​ព្យុះ ទី ២៣ ឈ្មោះ បារី ចា ត ។ ខ្យល់ព្យុះ ទី ២២ ឈ្មោះ មង្ឃុត​បាន និង កំពុងធ្វើដំណើរ ទៅដល់ ភាគ ខាងជើង ប្រទេស វៀតណាម នៅ យប់​ថ្ងៃទី ១៧ ខែកញ្ញា ។ រីឯ ខ្យល់ព្យុះ ទី ២៣ ឈ្មោះ បារី ចា ត នឹង ថយឥទ្ធិពល នៅក្នុង​សមុទ្រ ចិន ខាងត្បូង ត្រង់ ភាគ ខាងជើង កោះ ហៃណាំ ។​

​ក្រសួង ធនធានទឹក និង ឧតុនិយម បានប្រកាស​ថា ព្យុះ ពីរ ដែល កើតឡើង នៅ​ប្រទេស​វៀតណាម និង ប្រទេស ចិន នឹងមាន ឥទ្ធិពល លើ ប្រទេស កម្ពុជា ដែល​ធ្វើ ឲ្យ ប្រទេស កម្ពុជា យើង​ បន្ត ទទួល ការធ្លាក់ ភ្លៀង រាយប៉ាយ ពី មធ្យម ទៅ​ច្រើន ក្នុង ក្របខ័ណ្ឌ ទូទាំងប្រទេស ចាប់ពី ថ្ងៃទី ១៣ ដល់ ថ្ងៃទី ១៩ ខែកញ្ញា។ ក្នុងនោះ នៅ តំបន់ ជាប់ ព្រំដែន កម្ពុជា - ឡាវ និង តាម បណ្តោយ ព្រំដែន កម្ពុជា -​វៀតណាម អាច នឹងមាន ភ្លៀង ធ្លាក់ ច្រើន ដែល អាច បង្ក ជា ជំនន់ ទឹកភ្លៀង។​

ជាមួយនឹង ឥទ្ធិពល នៃ ខ្យល់ព្យុះ ទាំងពីរ នេះ ក្រសួង ធនធានទឹក និង ឧតុនិយម​ក៏បាន ប្រកាសថា ប្រព័ន្ធ សម្ពាធ ទាប បន្ត អូស កាត់ លើ អាង ទន្លេមេគង្គ និង​បន្ត មាន ឥទ្ធិពល លើ ព្រះរាជាណាចក្រ កម្ពុជា យើង៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu