Ad Code

បុរស​ម្នាក់ ត្រូវ​អគ្គិសនី​ឆក់​បណ្តាល​ឲ្យ​របួសធ្ងន់ ខណៈ​​កំពុង​ឈរ​ក្បែរ​ខ្សែ​កាប​ភ្លើង​ធំ



រតនគិរី​ ៖ ​បុរស​ម្នាក់ ​ត្រូវ​ចរន្ត​អគ្គិសនី​ឆក់​បណ្តាល​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ ខណៈ​ជនរងគ្រោះ​កំពុង​ធ្វើ​ផ្ទះ​នៅ​ក្បែរ​ខ្សែកាប​ភ្លើង​ធំ​មួយកន្លែង​។​

​ហេតុការណ៍​គ្រោះថ្នាក់​ឆក់​ខ្សែ​​ភ្លើង​នេះ ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៨​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ចន្ទ ៨​កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០១៨ នៅត្រង់ចំណុច កែង​កា​រ៉ា​ស់​សាំង​សុខ លាង ស្ថិតនៅ​ក្នុងភូមិ​អូរ​កន្សែង សង្កាត់​បឹង​កន្សែង ក្រុង បាន​លុង។

នគរបាល​ប៉ុស្តិ៍​បឹង​កន្សែង​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ ជ្រឿ​ន រុំ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងសំណង់ មាន​ទីលំនៅ​ភូមិ​អូរ​កន្សែង សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ត្រូវបាន​ចរន្ត​អគ្គិសនី​ឆក់​បណ្តាល​ឲ្យ​រង​របួស​ធ្ងន់ ត្រូវ​បាន​ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ភ្លាមៗ​ផង​ដែរ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu