Ad Code

យុវតី​ម្នាក់ ​ត្រូវបាន​ក្របី​វ័ធ​បណ្ដាល​ឲ្យ​របួស​ធ្ងន់ធ្ងរ​នៅ​ស្រុក​វើ​ន​សៃ​



​រតនគិរី​ ៖ យុវតី​ម្នាក់ ត្រូវបាន​សត្វ​ក្របី​វ័ធ​ចំពោះ​ខាងឆ្វេង​ណ្តាល​ឲ្យ​ចេញ​ពោះវៀន​មក​ខាងក្រៅ​រងរបួស​ធ្ងន់ធ្ង​រ ខណៈ​យុវតី​រងគ្រោះ ​បាន​ឈរ​នៅ​ក្បែរ​សត្វ​ក្របី​នោះ​ មិនបាន​ប្រុងប្រយ័ត្ន​។​

គ្រោះថ្នាក់​សត្វ​ក្របី​វ័ធ​នេះ ​បាន​កើតឡើង​នៅវេលា​ម៉ោង​៣​និ០០​នាទី​រសៀល​ថ្ងៃ​សៅរ៍ ​៦​កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ចំណុច​ចម្ការ​អូរ​គីស ស្ថិតនៅ​ក្នុងភូមិ​ឡា​ឡៃ ឃុំ​កុក​ឡាក់ ស្រុក​វើ​ន​សៃ​។​

​នគរបាល​ស្រុក​វើ​ន​សៃ បាន​ឲ្យ​ដឹងថា យុវតី​រងគ្រោះ​ឈ្មោះ ស៊ីង សល់ ភេទ​ស្រី អាយុ​១២​ឆ្នាំ ជនជាតិ​កា​វែ​ត មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។​

នគរបាល​បន្តថា មូលហេតុ​យុវតី​រងគ្រោះ​បាន​ទៅ​ឃ្វាលក្របី​ដោយ​គ្មាន​ការ​ប្រុងប្រយ័ត្ន​ក៏ត្រូវ​បាន​ក្របី​វ័ធ​ចំ ពោះ​ធ្លាយ​ពោះវៀន​ចេញមក​ខាងក្រៅ​។​

​បច្ចុប្បន្ន​យុវតី​រងគ្រោះ​ត្រូវបាន​ឪពុកម្តាយ​ដឹកបញ្ជូន​យកទៅ​សង្គ្រោះបន្ទាន់​នៅ​ឯ​មណ្ឌល​សុខភាព​ស្រុក​វើ​ន​សៃ​ផងដែរ​។​

​សូមបញ្ជាក់ថា យុវតី​រងគ្រោះ​មកទល់នឹង​ពេលនេះ មិន​ទាន់​ដឹង​ថា​តើ​រួច​ផុតពី​គ្រោះថ្នាក់​ដល់​អាយុជីវិត ឬមួយ​យ៉ាងណា​នោះ​នៅឡើយ​ទេ ដោយ​អ្នកសារព័ត៌មាន​មិនមាន​លេខ​ទូរស័ព្ទ​ទំនាក់ទំនង​ទៅ​មណ្ឌល​សុខភាព​ស្រុក​វើ​ន​សៃ​បានឡើយ៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu