រតនគិរី ៖ ជនសង្ស័យម្នាក់ ត្រូវកម្លាំងអធិការនគរបាលស្រុកអូរជុំឃាត់ខ្លួន ក្រោយគេចខ្លួនបាន៤៥ថ្ងៃ ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈលើអនីតិជន នៅវេលាម៉ោង៦ព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨កន្លងទៅ។
នគរបាលឃាត់ខ្លួនជនសង្ស័យ នៅវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃសៅរ៍ ៦កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅភូមិធួយអំពិល ឃុំចាអ៊ុង ស្រុកអូរជុំ។
នគរបាលស្រុកអូរជុំបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ទឺ សិង ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករវាយថ្ម ហើយស្នាក់នៅភូមិឃុំកើតហេតុខាងលើ មានស្រុកកំណើតភូមិស្រះឬស្សី ឃុំស្រែបូ ស្រុកស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
បច្ចុប្បន្នកម្លាំងអធិការនគរបាលស្រុកអូរជុំបានឃាត់ខ្លួនបណ្តោះអាសន្នដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់៕
Source: Kampuchea Thmey Daily
0 Comments