បន្ទាយមានជ័យ ៖ ស្ត្រីជើងល្អម្នាក់ស្គាល់បុរសម្នាក់តាមហ្វេសបុកនៅអូស្ត្រាលីសុំគ្នាធ្វើជាមិត្តក្រោយពីបានដឹងចិត្តថ្លើមគ្នាហើយសុំខ្ចីលុយហើយឲ្យម្តាយនៅខេត្តសៀមរាបវេតាមវីងជាច្រើន ដងរហូត២.០០០ដុល្លា និង ឲ្យទិញទូរស័ព្ទ២គ្រឿងម្តាយជនរងគ្រោះសង្ស័យបានទៅដាក់ពាក្យប្តឹងសង្ស័យទៅអាវុធហត្ថខេត្តសៀមរាបឃាត់ខ្លួនលុះនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ កម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យលោកវរសេនីយ៍ឯក ម៉ែន ភិរម្យ ដោយទទួលបានបទបញ្ជាពី លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបានសហប្រតិបត្តិការជាមួយអាវុធហត្ថខេត្តសៀមរាបចុះស្រាវជ្រាវឈានដល់ឃាត់ខ្លួនស្ត្រីម្នាក់នៅចំណុច ភូមិត្រសេកជ្រុំ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ហ៊ាង ស្រីនាង ភេទស្រី អាយុ២៣ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិត្រសេកជ្រុំ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ បានឲ្យដឹងទៀតថា តាមចម្លើយសារភាពរបស់ជនសង្ស័យបានឆ្លើយសារភាពថា កន្លងមកខ្លួនបានធ្វើការទំនាក់ទំនងស្គាល់បុរសម្នាក់ស្គាល់គ្នាតាមហ្វេសបុកយ៉ាងជិតស្និទ្ធជាមួយបុរសជនរងគ្រោះនៅអូស្ត្រាលី ហើយឈានទៅធ្វើការខ្ចីលុយពេលនោះជនរងគ្រោះបានឲ្យម្តាយនៅសៀមរាបវេលុយតាមវីងម្តងហើយម្តងទៀត រហូតដល់បានទឹកប្រាក់២.០០០ដុល្លា និង បានឲ្យទិញទូរស័ព្ទទំនើប២គ្រឿងទៀតដោយម្តាយជនរងគ្រោះបានធ្វើការសង្ស័យក៏បានដាក់ពាក្យប្តឹងទៅអាវុធហត្ថខេត្តសៀមរាបដោយស្ត្រីជនឆបោកនៅខេត្តបន្ទាយមានជ័យទើបអាវុធទាំង២ខេត្តចុះឃាត់ខ្លួនជនសង្ស័យបាននៅចំណុចនៅចំណុចវីងវេរលុយ ស្ថិតនៅភូមិកណ្តាល ឃុំសំរោង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ បានបញ្ជាក់ថា ផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យ និងយោងតាមរបាយការណ៍របស់កងរាជអាវុធហត្ថខេត្តសៀមរាប ឃើញថា ជនសង្ស័យពិតជាជនឆបោកយ៉ាងជាក់លាក់ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ រួមជាមួយវត្ថុតាង ប្រគល់ឲ្យកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តសៀមរាប ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕
Source: Kampuchea Thmey Daily
0 Comments