Ad Code

ស្រុក​ស្អាង​បង្ក្រាប​ដូច​ភ្លៀងរលឹម​!​ ជនសង្ស័យ​៣​នាក់ ​ត្រូវ​ចាប់ខ្លួន​ជាមួយ​ថ្នាំញៀន​ចំនួន​១០​កញ្ចប់



កណ្តា​ល ៖​ នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ និង ​កម្លាំង​ជំនាញ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ស្រុក​ស្អាង​ កាល​ពី​យប់​ថ្ងៃទី​២៥​ ខែកញ្ញា​ ឆ្នាំ​២០១៨ ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ចំនួន​៣​នាក់​ ដកហូត​វត្ថុ​តាង​ថ្នាំញៀន​ចំនួន​១០​កញ្ចប់​នៅ​ចំណុច​ឃុំ​ស្អាង​ភ្នុំ​និង​ឃុំ​តា​លន់​។

លោក​វរសេនីយ៍ឯក សេង សុជាតិ ​អធិការ​នគរបាល​ស្រុក​ស្អាង​បាន​ឲ្យ​ដឹង​ថា ​ជនសង្ស័យ​៣នាក់ និង ​ថ្នាំញៀន​ចំនួន​១០​កញ្ចប់ ​ត្រូវ​បាន​បង្ក្រាប​នៅ​ចំណុច​ផ្សេង​ពី​គ្នា​ទី​១​នៅ​ចំណុច ចុង​ព្រែ​កតា​មុ​ល ស្ថិត​ក្នុងភូមិ ដំរី​ឆ្លង ឃុំ ស្អាង​ភ្នំ ស្រុក​ស្អាង វេលា​ម៉ោង​១៩​និង​៣០​នាទី​ថ្ងៃទី​២៥​ ខែកញ្ញា​ ឆ្នាំ​២០១៨​។



ជនសង្ស័យ ចំនួន​០២​នាក់ (​ឃាត់ខ្លួន​) ១ / ឈ្មោះ លន់ ស៊ីថា ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ ២ / ឈ្មោះ​តុ​ន ចន្ទ្រា ភេទ ប្រុស អាយុ ២៣​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ​អ្នក​ទាំងពីរ​នាក់​ខាងលើ​មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ ដំរី​ឆ្លង ឃុំ ស្អាង​ភ្នំស្រុក​ស្អាង ខេត្តកណ្តាល ។​វត្ថុតាង​ចាប់យក​រួមមាន​៖
១ / ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ថា ​ជា​សារធាតុ​ញៀន​(​ម៉ា​ទឹកកក​) ចំនួន​៥​កញ្ចប់​។​ទីតាំង​ទី​២ នៅ​ចំណុច​ភូមិ វាល​ត្រែង ឃុំ តា​លន់​ស្រុក​ស្អាង​វេលា​ម៉ោង​២៣​និង​៣៣​នាទី​ថ្ងៃទី​២៥​ខែកញ្ញា​ឆ្នាំ​២០១៨។



ជនសង្ស័យ ចំនួន ០១​នាក់ (​ឃាត់ខ្លួន​)​ឈ្មោះ យ៉ៃ បាន់ ភេទ​ប្រុស អាយុ ២៥​ឆ្នាំ ជនជាតិ វៀតណាម ​មុខរបរ កម្មករ​បាញ់ថ្នាំ​ស្វាយ មាន​ទីលំនៅៗ​ភូមិ​វាល​ត្រែង​ឃុំ​តា​លន់ ស្រុក​ស្អាង ខេត្តកណ្តាល។ វត្ថុ​តាង​ចាប់​យក​រួមមាន ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ថា ​ជា​សារធាតុ​ញៀន​ប្រភេទ (ម៉ា​ទឹកកក​) ​ចំនួន ០៥​កញ្ចប់​តូច។

លោក​អធិការ​បញ្ជាក់​ថា ​ថ្នាំញៀន​ទាំងនោះ​បើ​តាម​ចំលើយ​ជនសង្ស័យ​សារភាព​ពួកគេ​បាន​ទិញ​បន្ត​ពី​បក្សពួក​មក​ចែកចាយ​ភាគច្រើន​ជនសង្ស័យ​ទិញ​ពី​ចំណុច​វាល​ខ្សាច់​នៅ​ចក្រ​អង្រែ​។

លោក​អធិការ​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា ​ស្នងការ​នគរបាល​ខេត្តកណ្តាល​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ា​វ ចំរើន​ជានិច្ច​ជា​កាល​តែងតែ​ដាស់តឿន​ក្រើនរំលឹក​ដល់​កម្លាំង​នគរបាល​គ្រប់​បណ្តា​ស្រុក​ក្រុង​ឲ្យ​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​សន្តិសុខ ក្នុង​មូលដ្ឋាន​របស់​ខ្លួន​ត្រូវ​បង្ការ បង្ក្រាប​រាល់​បទល្មើស​ដូច​ភ្លៀងរលឹម​ដើម្បី​សេចក្តី​សុខរបស់​ប្រជា​ពលរ​ដ្ឋ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu